ខេត្តក្រចេះ ៖ គ្រូបង្រៀនផ្នែកបឋមសិក្សាម្នាក់ ត្រូវបានឪពុកម្ដាយរបស់សិស្សជាច្រើននាក់ប្ដឹងចោទប្រកាន់ពីបទ ចាប់រំលោភសេពសន្ថវៈលើកូនសិស្សស្រីតូចៗ ហើយក្រោយពេលបែកការណ៍រត់គេចខ្លួនទៅជាជនល្មើសនោះ ឈ្មោះ អ៊ុប សូពី អាយុ២៥ឆ្នាំ នៅលីវ រស់នៅក្នុងភូមិរកាកណ្ដាលទី១ ឃុំរកាកណ្ដាល ស្រុកក្រចេះ ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាច្រវ៉ាកោះដាច់ ស្ថិតក្នុង ភូមិច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកក្រចេះ។
តាមស្ត្រីឈ្មោះ ទូច សម្បត្តិ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុង ភូមិច្រវ៉ា ឃុំគោលាប់ ស្រុកក្រចេះ ត្រូវជាម្ដាយរបស់កុមារីរងគ្រោះ អាយុ៨ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍មូលដ្ឋាន ឃុំគោលាប់ បានអះអាងថា កូនស្រីរបស់គាត់ត្រូវបានគ្រូឈ្មោះ អ៊ុប សូពី ធ្វើការចាប់រំលោភចំនួន១២ដង ក្នុងនោះបានស៊ីជម្រៅចំនួន៥ដង និងក្រៅពីនេះគឺគ្រាន់តែជាការបៀតបៀនកេរ្តិ៍ខ្មាស។
ចំណែកលោក សោម សារិន អាយុ៣៥ឆ្នាំ ដែលត្រូវជាឪពុករបស់កុមារីរងគ្រោះខាងលើបានឲ្យដឹងថា រឿងដែលលោកគ្រូមានចរិតដូចសត្វតិរច្ឆានធ្វើអំពើមិនគប្បីមកលើ កូនសិស្សរបស់ខ្លួននោះគឺ កើតមានជាយូរណាស់មកហើយ នេះបើតាមការរៀបរាប់របស់កូនស្រីរបស់គាត់ដែលនិយាយប្រាប់។ ប៉ុន្តែត្រូវបានបែកការណ៍កាលពីថ្ងៃទី ២០ ខែ មិថុនា ដោយសារកុមារីរងគ្រោះម្នាក់ទៀត ដែលត្រូវជាបងប្អូនជីដូនមួយរបស់កូនស្រីគាត់ ហើយជាសិស្សរៀននៅបន្ទប់ជាមួយគ្នា។ នាងរងគ្រោះទី២នេះ ក៏មានអាយុ៨ឆ្នាំដែរ ហើយឪពុកម្ដាយក៏បានដាក់ពាក្យបណ្ដឹងចោទថា គ្រូរូបនេះធ្លាប់ចាប់រំលោភបាន ៥ដង។ ការបែកធ្លាយរឿងអាស្រូវនេះ គឺខណៈពេលដែលផ្លូវភេទរបស់នាងមានឈាមហូរ ហើយជីដូនរបស់នាងបានធ្វើការសាកសួរទើបនាងនិយាយប្រាប់ថា លោកគ្រូ សូពី ចាប់រំលោភ។ ពេលឮចៅស្រីប្រាប់ដូច្នេះ លោកយាយក៏បានប្រាប់រឿងនេះទៅលោកជាឪពុកកុមារីរងគ្រោះបន្ត រួចលោកក៏បានទៅប្ដឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឲ្យជួយធ្វើ អន្តរាគមន៍។
លោក សោម ដារ៉ា អាយុ៣៣ឆ្នាំ ដែលត្រូវជាឪពុកកុមារីរងគ្រោះទី២ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះមកគាត់បានដាក់ពាក្យបណ្ដឹងទៅប៉ូលិស ភ្លាម ជាមួយនឹងការហួសចិត្តយ៉ាងខ្លាំងស្ទើរតែទប់ខ្លួនមិននឹង និងមានការខឹងសម្បាផងដែរ។ លោកបានឲ្យដឹងទៀតថា កន្លងមកគាត់តែងតែមានការសង្ស័យក្នុងចិត្តដែរ ពីព្រោះពេលជំរុញកូនស្រីឲ្យទៅរៀននាងមិនចង់ទៅ ហើយគាត់នៅតែបង្ខំ ព្រោះមិននឹកស្មានថា ការរារែករបស់កូនមិនចង់ទៅរៀននោះដោយសារតែនាងខ្លាចគ្រូទុរយសនោះ ចាប់រំលោភឡើយ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិស កុមារីទាំងពីរនាក់ក្នុងចំណោម៥នាក់ដែលទទួលរងគ្រោះ បានឲ្យដឹងថា នៅម៉ោងចេញលេងម្ដងៗលោកគ្រូ សូពី តែងតែហៅនាងទៅបន្ទប់ទឹក ហើយលោកគ្រូក៏ចាប់រំលោភនាងនៅខាងក្នុងបន្ទប់ទឹកនោះ និងបានប្រើពាក្យគំរាមមិនឲ្យប្រាប់នរណាឡើយ បើហ៊ានប្រាប់គេនឹងចាប់អារ.ក សម្លាប់ចោល។ កុមារីស.ន បានឲ្យដឹងថាចំពោះការចាប់រំលោភពីសំណាក់លោកគ្រូ សូពី មកលើពួកនាងគឺមានចំនួនច្រើនដងណាស់ ប៉ុន្តែនាងចាំបានតែចំនួន១២ដង និងស៊ីជម្រៅ៥ដង ក្រៅពីនេះគឺគ្រាន់តែជាការស្ទាបលេងខាងក្រៅ។ ចំណែកកុមារីម្នាក់ទៀតបានឲ្យដឹងថា នាងធ្លាប់ត្រូវលោកគ្រូ សូពី ចាប់រំលោភចំនួន៥ដង ដោយគាត់ប្រើដៃស្ទាបអង្អែលនៅផ្នែកខាងក្រៅ និងឲ្យនាងស្ទាបប្រដាប់ភេទរបស់គាត់។ កុមារីទាំងពីរបានបន្តទៀតថាកន្លែងដែលលោកគ្រូចាប់ធ្វើបាបពួក នាងភាគច្រើនគឺ នៅក្នុងបន្ទប់ទឹកសាលារៀន និងនៅក្នុងបន្ទប់ដេកក្នុងសាលារៀន ដែលលោកគ្រូស្នាក់នៅ។
លោកអនុសេនីយ៍ត្រី ចក់ ផល្លី នាយប៉ុស្តិ៍រដ្ឋបាល ឃុំគោលាប់ បានឲ្យដឹងកាលពីថ្ងៃទី ២២ ខែ មិថុនា ថា ចំពោះកុមារីដែលរងគ្រោះគឺមានចំនួន៥នាក់ សុទ្ធតែជាសិស្សរៀនក្នុងថ្នាក់តែមួយ ដែលពួកនាងទទួលរងនូវការធ្វើបាបពីសំណាក់គ្រូចិត្តអន្ធពាលនោះ។ លោកបានបន្តទៀតថា ប៉ុន្តែក្មេងស្រីរងគ្រោះធ្ងន់ធ្ងរគឺមាន ចំនួនពីរនាក់ខាងលើនេះ ដែលសមត្ថកិច្ចប៉ូលិសកំពុងតែដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត ដើម្បីស្នើសុំដីកាតាមស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោស តាមច្បាប់៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
1 comment:
This is the worse action that the Khmer society is hating and erasing it.
How many teachers is remaining in the Khmer social at the Country side??
How do we have a measure for that?
If you are interested in this blog please leave your comment here. Thanks.
Post a Comment