ភ្នំពេញ ៖ សិស្សវិទ្យាល័យស៊ីសុវត្ថិរាជធានីភ្នំពេញមួយរូប ឈ្មោះ សែ ដារា បានទទួលមេដាយសំរឹទ្ធមួយពីការប្រឡងគណិតវិទ្យាអូឡាំព្យាដក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០។
លោក ម៉ែន ចាន់សុខា តាងនាមឲ្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ឲ្យដឹងថា នេះជាលើកទី១ដែលកម្ពុជាយើងបានចូលរួមក្នុងការប្រឡងនេះ។ ការប្រឡងនេះកម្ពុជាបានរៀបចំធ្វើដោយខ្លួនឯងនៅក្នុងប្រទេស។ លោកបន្តថា ប្រទេសនីមួយៗត្រូវទទួលខុសត្រូវលើការចំណាយ និងរៀបចំប្រឡងគណិតវិទ្យាអូឡាំព្យាដនេះ ហើយវិញ្ញាសាប្រឡងប្រធានគណៈកម្មការរៀបចំការប្រឡងអូឡាំព្យាដអាស៊ី ប៉ាស៊ីហ្វិក (Asian Pacific Mathematic Olympiad) បានផ្ញើជាសម្ងាត់ឲ្យប្រទេសនីមួយៗ។
លោកបន្តឲ្យដឹងថា កិច្ចការប្រឡងត្រូវប្រមូលពីបេក្ខជននៅពេលបញ្ចប់ប្រឡង APMO និងត្រូវរក្សាទុកជាការសម្ងាត់រហូតដល់ប្រទេសដែលរៀបចំប្រឡងផ្ញើ លទ្ធផលរបស់ខ្លួនទៅវេបសាយរបស់ APMO។ វិញ្ញាសាប្រឡងត្រូវមានបទបញ្ជា ដោយហាមមិនឲ្យសិស្សពិភាក្សាតាមអ៊ីនធឺណិតរហូតដល់ថ្ងៃចេញលទ្ធផល។
លោក ម៉ែន ចាន់សុខា បានបន្តឲ្យដឹងទៀតថា ការប្រឡង APMO លើកទី២០នេះ យើងបានសាកល្បងយកសិស្សពូកែគណិតវិទ្យានៅរាជធានីភ្នំពេញ ចំនួន៣១នាក់ ចូលរួមប្រឡង គួបនឹងសិស្សជ័យលាភីគណិតវិទ្យា៩នាក់ទៀត ដើម្បីបានចំនួន៤០នាក់រួចចែកចេញជា៤បន្ទប់ ដោយមួយបន្ទប់មានគ្នាចំនួន១០នាក់។ ក្នុងចំណោមសិស្សចូលរួមប្រឡងទាំងអស់ មានតែយុវសិស្ស សែ ដារា ម្នាក់គត់ ដែលបានប្រកាសកាលពីថ្ងៃទី ១៥ ឧសភា កន្លងមកនៅរាជធានីភ្នំពេញ ដោយទទួលបានមេដាយសំរឹទ្ធិមួយ ក្នុងនោះក្រសួងអប់រំយុវជន និងកីឡានឹងផ្ដល់ប្រាក់រង្វាន់ចំនួន៣លានរៀលបន្ថែមទៀត។
លោកបន្តឲ្យដឹងថា ក្នុងចំណោមសិស្សចូលរួមប្រឡងទាំង៤០នាក់នោះ គឺជាសិស្សដែលមានអាយុតិចជាង២០ឆ្នាំ និងមិនទាន់ចូលមហាវិទ្យាល័យ។ នេះជាលើកទី១ ដែលកម្ពុជាបានចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដលើកទី២០ពេញសិទ្ធិ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
2 comments:
any pic of the genius kid? if u do dun forget to share around. wanna have a look how master mind student looks like.
He is good at like you jeng na.
You also have master mind too.
:-)
Post a Comment