គាស់ក្រឡ-បាត់ដំបង៖ ក្មេងស្ទាវម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ ឪពុកម្ដាយជនរងគ្រោះ ដោយចោទពីបទចាប់រំលោភក្មេងស្រីអនីតិជន ពេលឪពុកម្ដាយមិននៅផ្ទះហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៨។ ហេតុការណ៍ចាប់រំលោភនោះកើតឡើងកាលពីម៉ោង១១និង៥០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ នៅចំណុចក្រុម៤ ភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ចាន់ ណារ៉េត អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ផ.ច អាយុ១៤ឆ្នាំរស់នៅក្រុមទី៤ ភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ ចំណែកជនសង្ស័យមានឈ្មោះវិញ ភីអេ អាយុ១៨ឆ្នាំ (ផ្ទះនៅក្បែរគ្នា)៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment