អបអរសាទរ
ខួប៤៦ឆ្នាំ
នៃសាលក្រមរបស់តុលាការយុត្តិធ៌មអន្តរជាតិ
ស្តីពី
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារគឺជាអច្ឆរិយវត្ថុកម្ពុជា បានកសាងឡើងដោយជនជាតិខ្មែ
រដែលបង្កប់ទៅដោយភាពសក្តិសិទ្ធពី ការបួងសួង ប្រសិទ្ធិ ដោយព្រះមហាក្សត្រខ្មែរបីជំនាន់គឺ៖
១- ព្រះបាទយសោវរ្ម័ន ទី១(គ,ស ៨៨៩ - គ,ស ៩០០)
២- ព្រះបាទសុរិយាវ្ម័ន ទី១(គ,ស ១០០២ - គ,ស ១០៥០)
៣- ព្រះបាទសុរិយាវ្ម័ន ទី២(គ,ស ១១១៣ - គ,ស ១១៥០)
ទិវានេះពិតជាមានអត្ថន័យ និងអត្ថប្រយោជន៍យ៉ាងខ្លាំង ដើម្បីសបញ្ចាក់អោយកូនខ្មែរជំនាន់ក្រោយយល់ច្បាស់ពីជីវប្រវត្តិ នៃប្រាសាទព្រះវិហារ ជាពិសេសគឺ កុំអោយកូនខ្មែរមានការភាន់ច្រលំថាជាកម្មសិទ្ធរបស់ ប្រទេសសៀមកាន់កាប់តទៅទៀត។
មានបណ្តាអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ និង ក្រុមសារព័ត៌មាន ជាច្រើនកុះករបានចូលរួម ដែលបានញុំាងអោយកម្មវិធីនេះតំណើរការទៅយ៉ាងរលូនថែមទៀត។
តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចដែរចំពោះទិវារលឹកខួបនេះ?
តើលោកអ្នកចង់អោយទិវានេះមានជារៀងរាល់ឆ្នាំដែរ រឺទេ? ហេតុអ្វី?
អត្ថបទនេះមានភ្ជាប់ជាមួយគេហទំព័រ http://women.open.org.kh
No comments:
Post a Comment