មឹកស្រស់ ៥០ ក្រាម, ប៉េងប៉ោះផ្លែតូចៗ ២៥ ក្រាម, ខ្ទឹមបារាំង ១ ភាគ ៤ ចំណិត, ដើមខ្ទឹម ១ ដើម ខ្ញី ២ បន្ទះ, ខ្ទឹមស ២ កំពឹស, ម្ទេសទុំ ១ ផ្លែ។
គ្រឿងផ្សំរសជាតិ
ទឹកត្រី ១ ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ២ ស្លាបព្រាកាហ្វេ និងម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ។
វិធីធ្វើ
១.មឹកស្រស់លាងទឹកឲ្យស្អាត ហើយហាន់ជាចម្រៀកវែងៗ ព្រមទាំងឆូតជាកង់ៗទៀតផង។ បន្ទាប់មកទៀត ត្រូវស្ងោរឲ្យឆ្អិន រួចហើយស្រង់ចេញ និង យកទៅក្លាស្សេទឹកកកទុកប្រើការ។
២.ផ្លែប៉េងប៉ោះហាន់ជាកង់ៗ, ខ្ទឹមបារាំងហាន់ជាចម្រៀកៗ, ដើមខ្ទឹម, ខ្ញី, ខ្ទឹមស និងម្ទេសទុំចិញ្ច្រាំឲ្យម៉ដ្ឋទុកប្រើការ។
៣.ត្រូវលាយគ្រឿងផ្សំ និង គ្រឿងផ្សំរសជាតិច្របល់ចូលគ្នា និង ដួសដាក់ក្នុងចានទាបទុកជាការស្រេច៕
ដកស្រង់ចេញគេហទំព័រ http://women.open.org.kh
2 comments:
hehehe, i think i will try this food 2nit for my dinner. Luckily i haven't finished my squid, BUT i finished my fish sauce already :( will modify the way of cooking anyway, hahaha
You nis!!! OS TOS MONG!!!
Please try with this recipe na.
After you finished, pls tell me na i want to try yours.
hehehehehe!!
:-)
Post a Comment