រាជធានីភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាផ្លូវការកាលពីថ្ងៃទី២០ មិថុនា នូវផែនទី តួប្រាសាទព្រះវិហារ និងកិច្ចការចុះបញ្ជីជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងប្រទេសកាណាដា ដែលកិច្ចប្រជុំសំរេចរៀបចំឡើងដោយអង្គការ UNESCO ចាប់ពីថ្ងៃទី២ដល់ទី១២ កក្កដា ២០០៨ខាងមុខ ដោយបញ្ជាក់ថា “នឹងមានប្រទេសចំនួន២១គាំទ្រការបញ្ចូលនេះ” នៅក្នុងកិច្ចប្រជុំលើកទី៣២ ។
លោកបន្តទៀតថា “ការចុះបញ្ជីប្រាសាទព្រះវិហារនៅពេលនេះគ្មាននរណាខាត ហើយគ្មាននរណាចំណេញ ឡើយ ទាំងភាគីកម្ពុជានិងថៃ ហើយរឿងទឹកដីយើងមានគណៈកម្មាធិការមួយផ្សេងទៀតជាអ្នកដោះ ស្រាយ”។ លោកឱ្យដឹងទៀតថា ទាក់ទងអំពីបញ្ហាផែនទីប្រាសាទនេះ ភាគីកម្ពុជាបានគូសផែនទីប្រាសាទ ដែលចាប់គិតពីកំពែងប្រាសាទមានប្រវែង៣០ម៉ែត្រពីកំពែង ហើយកម្ពុជាបានដាក់ជូនទៅ UNBSCO រួចរាល់ហើយ ។
យោងតាមឯកសារដែលកោះសន្តិភាពទទួលបានពីគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ប្រទេសថៃគាំទ្រការបញ្ចូល ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលស្នើឡើងដោយភាគីកម្ពុជា នៅក្នុងសម័យប្រជុំលើក ទី៣២របស់ UNESCO នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា នៅខែកក្កដា ២០០៨ខាងមុខ ។ ឯកសារ បន្ថែមថា “ការបញ្ចូលប្រាសាទព្រះវិហារនៅក្នុងបេតិកភណ្ឌពិភពលោក មិនប៉ះពាល់ដល់សិទ្ធិរបស់ប្រទេស កម្ពុជានិងប្រទេសថៃក្នុងការបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការចំរុះ កិច្ចការព្រំដែនគោក (JBC) នៃ ប្រទេសទាំងពីរនោះឡើយ” ។
លោកចាន់ តានី បានឱ្យដឹងទៀតថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកមានតែប្រទេសម្ចាស់ទ្រព្យទើប អាចចុះបាន នេះបើយោងតាមលក្ខខណ្ឌរបស់ UNESCO កាលពីឆ្នាំ១៩៧២ ហើយប្រាសាទព្រះវិហារជា របស់ខ្មែរដែលតុលាការអន្តរជាតិក្រុងឡាអេបានសំរេចកាលពីថ្ងៃទី១៥ មិថុនា ១៩៦២ កាលពី៤៦ឆ្នំមុន។ លោកបន្ថែមថា “ប្រាសាទព្រះវិហារមិនមែនជារបស់ថៃទេ វាជារបស់កម្ពុជា ហើយថៃក៏ទទួលស្គាល់ ដោយ យើងមិនត្រូវខ្វល់ខ្វាយទៀតទេ” ។
លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់វប្បធម៌ខ្មែរបានថ្លែងថា លោកស្វាគមន៍ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ លោកបន្តថា “ប្រាសាទព្រះវិហារ ជារបស់ខ្មែរយើង ហើយខ្មែរគ្រប់រូបត្រូវស្គាល់របស់វប្បធម៌យើង ហើយខ្ញុំបានធ្វើការរំលឹកខួបទី៤៦ថ្ងៃ១៥ មិថុនា ១៩៦២ ថ្ងៃទី១៥ មិថុនា ២០០៨ កន្លងទៅនេះដែរ ។
លោកបន្តថា កាលពីពេលថ្មីៗនេះមានពលរដ្ឋថៃបានធ្វើបាតុកម្មនៅក្នុងប្រទេសថៃ ដែលពួកគេមិនយល់ អំពីបញ្ហានេះទេ ហើយវាមិនបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលថៃទេ វាគ្រាន់តែជាជំហររបស់ប្រជាជន ថៃ តិចតួចប៉ុណ្ណោះទេ ហើយមិនទាក់ទងនឹងការចុះបញ្ជីប្រាសាទក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះឡើយ។
លោកចាន់ តានី បន្តទៀតថា ប្រាសាទព្រះវិហារត្រូវបានវាយតំលៃខ្ពស់ចំពោះការបញ្ជូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកទើបគេបានស្នើសុំចុះបញ្ជីតែម្តង ជាគោលការណ៍យើងបានចុះរួចហើយ តែគេស្នើឱ្យ ភាគីកម្ពុជាពង្រឹងការគ្រប់គ្រងដើម្បីឈានទៅចុះឈ្មោះជាផ្លូវការ ការស្នើឱ្យដាក់របាយការណ៍របស់គំរោង នេះ ឱ្យទៅគេរួចរាល់ហើយកាលពីថ្ងៃទី ២៨ មករា ២០០៨ នៅ UNESCO ប្រទេសបារាំង ។
លោកបន្តទៀតថា “របាយការណ៍នេះមានប្រទេសចំនួន១៧ដែលបានជួយធ្វើរបាយការណ៍ជាមួយយើង គេជួយ យើងដើម្បីធ្វើរបាយការណ៍នេះឱ្យបានជាក់លាក់បំផុតជូន ដល់ UNESCO” ។
លោកបន្ថែមថា “ប្រទេសដែលពាក់ព័ន្ធមានតែកម្ពុជានិងថៃទេ តែប្រទេសជាសមាជិក UNBSCO ទាំង២១ គេចង់ឱ្យកម្ពុជានិងថៃមានការសហការគ្នា ព្រោះក្នុងការចុះបញ្ជីគេចង់ឱ្យភាគីពាក់ព័ន្ធស្រុះស្រួលគ្នាហើយ មានគោលការណ៍ពីរបែបសំរាប់ការចុះបញ្ជី គឺតាមការបោះឆ្នោតនិងការសំរុះសំរួលគ្នា បើតាមការបោះឆ្នោត មានអ្នកចាញ់និងមានអ្នកឈ្នះ ហើយគេមិនចង់ឃើញមានអ្នកចាញ់និងអ្នកឈ្នះទេ ដោយគេចង់ឃើញយើង ស្រុះស្រួលគ្នាហើយ គេគ្រាន់តែសំរេចទៅវាចប់ទៅ” ។
លោកបញ្ជាក់ទៀតថា “ដើម្បីសំរេចចុះបញ្ជីគេចង់ឃើញផែនទីប្រាសាទព្រះវិហារ ហើយភាគីថៃក៏បានចុះ ហត្ថលេខានៅចំពោះមុខមន្ត្រី UNESCO ក្នុងក្រុងប៉ារីសដែរ” ។ លោកបន្តថា “បញ្ហានេះវាចប់អស់ហើយ យើងបានមូលមាត់គ្នារវាងភាគីទាំងពីរកម្ពុជានិងថៃ ក្រោយពីបានទទួលផែនទីប្រាសាទ និងឯកសារពាក់ព័ន្ធ រួចដោយសង្ឃឹមថា វាមានភាពរលូនទៅមុខក្នុងការចុះបញ្ជីទោះបីមានការរកាំរកូសពីមុនខ្លះក្តី” ។
ទាក់ទងបញ្ហាថៃធ្វើបាតុកម្មនៅប្រទេសថៃនាពេលថ្មីៗនេះដោយមានបញ្ហាពាក់ព័ន្ធព្រះវិហារឬអត់នោះ លោក ចាន់ តានី បានបញ្ជាក់ថា “បាតុកម្មនៅថៃវាជារឿងរបស់ថៃ តើរឿងនោះយើងគួរដឹងដែរឬទេ ព្រោះវាជា បញ្ហារបស់គេ ហើយការធ្វើសន្និសីទនេះ ដើម្បីចង់បង្ហាញឱ្យពលរដ្ឋខ្មែរយើងដឹង កុំឱ្យរដ្ឋាភិបាលធ្វើទៅ ពលរដ្ឋយើងមិនដឹង ហើយរដ្ឋាភិបាលយើងធ្វើអ្វីមួយយើងគិតត្រឹមត្រូវណាស់ ព្រោះចង់ការពារអ្វីដែល ជារបស់ដូនតាយើងដែលបានបន្សល់ទុកមក” ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment