ព្រៃវែង ៖ ស្ត្រីម្នាក់ត្រូវប្ដីរបស់ខ្លួនកាប់ហើយវាយនឹងខ្នងពូថៅឲ្យរង របួសចំនួន៥កន្លែង ដោយសាររឿងសុំលុយចំនួន២.២០០រៀល យកទៅសងថ្លៃស៊ីផឹកជាមួយមិត្តភក្ដិមិនឲ្យ។
រឿងហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប៉ូលិសស្រុកកំពង់ត្របែក បាននិយាយឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធនោះឈ្មោះ ថោង សារុន អាយុ៣៥ឆ្នាំ ប្ដីឈ្មោះ មុំ សាខន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិលាវ ឃុំចាម ស្រុកកំពង់ត្របែក។
ប៉ូលិសបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ មុំ សាខន បានទៅផឹកស៊ីនៅផ្ទះ សុខ ធា ជាមួយមិត្តភក្ដិម្នាក់ទៀតឈ្មោះ ខន អស់ស្រាជាច្រើនលីត្រ រហូតដល់យប់ម្នាក់ៗស្រវឹងហើយក៏បែកជួរគ្នាមកផ្ទះរៀងៗខ្លួន។ តែ មុំ សាខន មកដល់ផ្ទះក៏ទារលុយប្រពន្ធចំនួន ២.២០០រៀល យកទៅសងថ្លៃស៊ីផឹក។ ពេលប្រពន្ធមិនព្រមឲ្យ ក៏ស្ទុះទៅទាញពូថៅមកកាប់ត្រូវប្រពន្ធចំលើត្រចៀកខាងឆ្វេងមួយ ពូថៅដួលនៅលើផ្ទះ និងកាប់ត្រូវបាតដៃឆ្វេងមួយពូថៅ ហើយវាយត្រូវស្មងជើងទាំងពីរចំនួន៣ខ្នងពូថៅទៀត ហើយស្ត្រី ថោង សារុន ក៏ក្រោករត់ចុះពីលើផ្ទះមកឲ្យម្ដាយឪពុកជួយ និងបានទៅប្ដឹងសមត្ថកិច្ចប៉ូលិសឲ្យចាប់ឃាត់ខ្លួនតែម្ដង។
តាមចម្លើយសារភាពរបស់ មុំ សាខន បានឲ្យសមត្ថកិច្ចប៉ូលិសដឹងថា នៅល្ងាចនោះគេបានផឹកស៊ីជាមួយមិត្ត ភក្ដិស្រវឹងខ្លាំងពេក។ លុះមកដល់ផ្ទះបានសុំលុយប្រពន្ធចំនួន ២.២០០រៀលយកទៅសងថ្លៃផឹកស៊ី តែប្រពន្ធមិនឲ្យកើតមានការខឹងមួម៉ៅ ក៏ទាញពូថៅកាប់ប្រពន្ធតែម្ដងទៅ។
បច្ចុប្បន្នជនល្មើស មុំ សាខន ត្រូវសមត្ថកិច្ចប៉ូលិសស្រុកកំពង់ត្របែកបញ្ជូនមកកាន់តុលាការខេត្ត នៅវេលាព្រឹកថ្ងៃទី ១១ ខែ កក្កដា នេះ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
5 comments:
មើលទៅស្រាទាល់តែកុំផឹកបានបាន បើឲ្យតែបានចូលពោះ មានរឿងហេតុចឹងៗ លោកអើយចេះទៅតែទៅរួចម៉ង ល្បងសាខន យើង!!!
រស្មី
សួស្តី រស្មី
នេះហើយសបញ្ជាក់អោយឃើញថា ពួកគាត់មិនទាន់យល់ពីផលលំបាកនៃ អំពើហិង្សា។បើយើងវិភាគទៅ អំពើនេះវាធ្វើបានបំផ្លាញច្រើនណាស់ដល់ខ្លួនគាត់និងសុភមង្គលក្នុងក្រុមគ្រួសាររបស់គាត់ដូចជា៖
សុភាពឆាប់ចុះទ្រុតទ្រោម ខូចខាតទ្រព្យសម្បត្តិ បាត់បង់សុភមង្គលក្នុងក្រុមគ្រួសារ...។
ទន្ទឹមនិងនេះដែរ យើងសង្គេតឃើញថា ស្ត្រីនៅតែមានទន់ខ្សោយ ពួកគាត់ពុំទាន់យល់ពីសិទ្ធិស្ត្រី ដែលបណ្តាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចុះទៅអប់រំ និងពន្យល់ពួកគាត់ឡើយ។
ដូច្នេះខ្ញុំបាទសូមសំណូមពរ អោយអង្គការដែលពាក់ព័ន្ធមានវិធានការ និងវគ្គបណ្តុះបណ្តាលអោយបានច្រើនជាងសព្វថ្ងៃ។
ចឹង បងយល់ថាល្បងខនហ្នឹង គាត់គិតយ៉ាងម៉េចដែរ?
ក្រៅពីកត្តាដែលមិនយល់ដឹងពីផលវិបាកនៃ
អំពើហឹសង្សា តើបងគិតថាមានកត្តាជំរុញអ្វីខ្លះ
ដែលអនុញ្ញាតឲ្យគាត់ហ៊ានប្រព្រឹត្តិអំពើបែបនេះ??
;-)
អរគុណណាបង....
រស្មី
បញ្ហាផ្លូវចិត្ត បញ្ហាជីវភាព បញ្ហាអត់ការងារធ្វើ បានធ្វើមនុស្សដើរប៉ោឡែ ផឹកស៊ី ប្រើអំពើហិង្សាក្នុងគ្រួសារ។
ទាំងនេះហើយគឺជាកត្តាដែលពាក់ព័ន្ធនិងគាត់។
អត់ការងារធ្វើ ធ្វើឲ្យជីវភាពគាត់ខ្វះខាត គាត់ពិបាកចិត្តពេកទៅដើរប៉ោឡែចឹងទៅផឹកស៊ី
ជឿគេសិនសន្យាថាទៅទាលុយប្រពន្ធសង..ដល់
មកដល់ផ្ទះប្រពន្ធថា ខឹងផូងម៉ងទៅ ពិតខ្វះការយល់ដឹងមែន...
គិតៗទៅសង្គមយើងដល់ថ្នាក់នឹងណ៎!!!
ហម.... យ៉ាប់អើយយ៉ាប់
រស្មី
Post a Comment