ពិធីនេះ ចាប់ផ្ដើមដោយមានការសំដែងរាំរបាំប្រពៃណីជនជាតិភាគតិចទំពួនដែល មានអ្នករាំ អ្នកច្រៀង និង អ្នកវាយគង លេងចាប៉ីខ្លោក សរុបចំនួន ២៧នាក់។ បន្ទាប់មកទៀតមានការធ្វើសន្ទរកថាបើកអង្គពិធីដោយ លោក ហិចទ័រ រីហ្វា នាយកចាត់ចែងរបស់អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន លោក ចូសស៊េប វ៉ាកាស តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអេស្ប៉ាញដើម្បីការអភិវឌ្ឍន៍ លោកជំទាវ កែវ សាវឿន អភិបាលខេត្តរង លោកគ្រូពេទ្យ ស៊ឹម សនឡៃ នាយកមន្ទីរសុខាភិបាល និងលោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមភាគច្រើនពីអ្នកជំនាញផ្នែក សុខាភិបាល ដូចលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកបានលុង វេជ្ជបណ្ឌិតដែលទទួលបន្ទុកផ្នែកសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យ បង្អែក និងតំណាងប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ បរកែវ អណ្ដូងមាស ដែលសរុបមានចំនួន ៧៩នាក់ រាប់ទាំងអភិបាលស្រុក មេឃុំ នារីស្រុក និងនារីឃុំមកពីតំបន់គោលដៅទាំងអស់។
គោលបំណងនៃមជ្ឈមណ្ឌលនេះ គឺបង្កើតកន្លែងបណ្ដុះបណ្ដាលគ្រូបង្គោលលើកកំពស់យេនឌ័រ សំរាប់ស្ត្រីជនជាតិភាគតិច ដែលតំណាងមកពីគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបរកែវ អណ្ដូងមាស និង អូយ៉ាដាវ។ ស្ត្រីពីរនាក់មកពីភូមិនិមួយៗនៅក្នុងស្រុកដែលបានជំរាបខាងលើ និងត្រូវបណ្ដុះបណ្ដាលតាមរយៈ កម្មវិធីអប់រំក្រៅប្រព័ន្ធទៅលើមូលដ្ឋានភាសាខ្មែរ ការគិតលេខ ការផ្សព្វផ្សាយពីបញ្ហាសុខភាព សុខភាពបន្តពូជ និងពីបញ្ហាសុខភាពផ្លូវចិត្ត ជូនដល់ស្ត្រីជនជាតិភាគតិចចារាយ កាចក់ និងទំពួន។ គ្រូបង្គោលលើកកំពស់យេនឌ័រនិមួយៗ និងចំណាយពេលសរុប ៤០ថ្ងៃ (១០ថ្ងៃ សំរាប់វគ្គនិមួយៗ) នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ត្រីជនជាតិភាគតិចនៅបានលុង។ នៅពេលដែលពួកគាត់ត្រូវបានបណ្ដុះបណ្ដាលរួមហើយ ពួកគាត់នឹងទទួលខុសត្រូវបង្រៀនទៅអោយស្ត្រីនៅក្នុងភូមិរបស់ ពួក[គាត់] ពីអ្វីដែលពួកគាត់បានរៀន។
ស្របគ្នានឹងសកម្មភាពដែលបានបរិយាយខាងលើ អង្គការសុខភាពផ្លូវចិត្ត និងគាំទ្រការជួសជុលឡើងវិញ នូវផ្ទះប្រជុំភូមិនៅក្នុងភូមិណាដែលមានការខូចខាតធ្ងន់ធ្ងរ ហើយប្រើប្រាស់ផ្ទះប្រជុំភូមិនេះសំរាប់បណ្ដុះបណ្ដាលកម្មវិធី អក្ខរកម្ម។ ទាំងនេះគឺជាការលើកចិត្តអោយមានគំនិតប្រពៃណីលេចចេញជាថ្មីនៅ ក្នុងសហគមន៍។ លើសពីនេះទៅទៀតអង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន និងធ្វើការកសាងសមត្ថភាពដល់មន្ត្រីជាស្ត្រីចំនួន៣នាក់នៃមន្ទីរ កិច្ចការនារីខេត្ត និងមន្ត្រីជាស្ត្រី៣នាក់នៃមន្ទីរសុខាភិបាលខេត្ត ដោយសម្របសម្រួលអោយពួកគាត់បានរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបញ្ហា យេនឌ័រ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment