Sunday, June 29, 2008

កូន​ស្រី​លោក​ឧកញ៉ា​បើក​បុក​បង្គោល​ភ្លើង​ផ្អើល​អ្នក​ហែក្បួន

រថយន្ត VIGO ដែលបង្កការភ្ញាក់ផ្អើល (សម័យ)

ខេត្តបាត់ដំបង ៖ សិស្សសាលារាប់រយនាក់ រួមទាំងអ្នកហែក្បួនគណបក្សនយោបាយផង ភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីរថយន្តទំនើបមួយគ្រឿងម៉ាកវីហ្គោបានបោះពួយបុករះបង្គោលភ្លើង ដាំលំអសួនច្បារមាត់ស្ទឹងសង្កែ បាក់អស់ចំនួន៣ដើម កាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី ២៦ មិថុនា តាមបណ្តោយផ្លូវលេខ១មុខអនុ វិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ។ រថយន្តនោះក្រពឹតមុខខ្ទេច រីឯអ្នកបើកបររបួសតិចតូច ។ អ្វីដែលគួរឱ្យកត់សំគាល់ដែរគឺអ្នកបើករថយន្តធុនទំនើបនោះជាកូនស្រីលោក ឧកញ៉ាម្នាក់ ។
មន្ត្រីនគរបាលសណ្តាប់ធ្នាប់ស្រុកបាត់ដំបងដែលទៅពិនិត្យកន្លែងកើតហេតុ​និយាយ​ថា លោកពុំទាន់ស្គាល់ ឈ្មោះអ្នកបើកបរនៅឡើយទេ ដោយសារមានសាច់ញាតិដឹកជំលៀសចេញទៅផុតបន្តិច នៅសល់តែរថយន្ត ក្រពឹតមុខនោះប៉ុណ្ណោះ ។ ទោះជាយ៉ាងណាមានសាក្សីជាច្រើននាក់ស្គាល់ច្បាស់ថា អ្នកបើកបររថយន្តនោះ ជាកូនស្រីលោកឧកញ៉ា ដែលជាថៅកែស្ថានីយប្រេងដ៏ធំមួយក្នុងខេត្តបាត់ដំបង ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តុនោះម៉ាកវីហ្គោពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 2A-4518 បានក្រពឹតរួញផ្នែក ខាងមុខទាំងស្រុង និងបែកកញ្ចក់ក្រោយ ប៉ុន្តែពុំបង្កឱ្យមានរបួសដល់អ្នកដំណើរទេ ។ រថយន្តបានបញ្ឈប់ ល្បឿនខណៈបុកគល់ដើមជើងគោនៅលើសួនច្បារ ក្រោយពេលបុករះបាក់បង្គោលភ្លើងលំអសួនច្បារអស់ ចំនួន៣ដើមបន្តបន្ទាប់គ្នារួចមក ។

ទិដ្ឋភាពរថយន្តបុកបាក់បង្គោលភ្លើងលើសួនច្បារ (រូបថត សម័យ )

សាក្សីភាគច្រើនជាកូនសិស្សនិយាយថា អ្នកបើកបររថយន្តទំនងជាវិលមុខ ព្រោះពេលចុះពីរថយន្តឃើញ យកដៃខ្ទប់មុខ ។ រថយន្តនោះបានបើកក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឡើង លើចិញ្ចើមថ្នល់ខាងស្តាំរួចកិនលើកង់សិស្សសាលាម្នាក់ក្រពឹតអស់ ។ បន្ទាប់មករថយន្តជ្រុលទៅបុករះ បង្គោលភ្លើងបាក់ដូចដើមចេកជាបន្តបន្ទាប់ ហើយចុងក្រោយទៅជាប់នឹងកំណាត់គល់ឈើលើសួន ។
សាក្សីនិយាយថា បើកុំតែបុកគល់ឈើនោះរថយន្តអាចបន្តទៅបុកបង្គោលភ្លើងទៀត ឬក៏បុកក្បួនដង្ហែ គណបក្ស និងសិស្សសាលាដែលកំពុងធ្វើចរាចរលើដងផ្លូវ ។ រថយន្តនោះត្រូវនគរបាលសណ្តាប់ធ្នាប់ស្រុក បាត់ដំបងស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ តាមសាក្សីស្គាល់ថា អ្នកបើករថយន្តនោះ ជាកូនស្រីរបស់លោកឧកញ៉ា វេង ស៊្រុន ។
ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ http://www.kohsantepheapdaily.com.kh/

Wednesday, June 25, 2008

គ្រាន់​តែ​ដាំ​បាយ​ជ្រាយ​ ទាញ​កាំបិត​កកុក​ កាប់​ក្បាល​ប្រពន្ធ​រង​របួស

ខេត្ត​កំពង់ឆ្នាំង​៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​គ្រាន់​តែ​ប្រពន្ធ​ដាំបាយ​ជ្រាយ​លោក​ ប្ដី​គាត់​មក​​ពី​ធ្វើ​ការ​ឡូឡា​មិន​ពេញ​ចិត្ត​ក៏​ទាញ​កាំបិត​កកុក​ដង​វែង​ មក​កាប់​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​ជា​មធ្យម​ហើយ​ត្រូវ​បាន​​បញ្ជូន​ មក​កាន់​មន្ទីរពេទ្យ​ខេត្ត។

ចំណែក​អ្នក​បង្ក​របួស​ស្នាម​ត្រូវ​ប៉ូលិស​ស្រុក​កំពង់ឆ្នាំង​ចាប់​ឃាត់​ ខ្លួន​ជន​រងគ្រោះ​ឈ្មោះ​ យឹម​ គឹមស្រី​ អាយុ​៣៨​ឆ្នាំ​បាន​​និយាយ​នៅ​ក្នុង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ប្រមាណ​១៣​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ នៅ​ពេល​ប្ដី​របស់​គាត់​មក​ពី​ធ្វើការ​ដល់​ផ្ទះ​នៅ​ក្នុង​ភូមិ​កណ្ដាល​ ឃុំ​កំពង់ឆ្នាំង​​ ស្រុក​កំពង់ឆ្នាំង​គាត់​ក៏​បាន​រៀប​បាយ​សម្ល​ឲ្យ​ប្ដី​ហូប​ពេល​នោះ​​គ្រាន់​ តែ​ដួស​បាយ​ដាក់​ចាន​ឃើញ​បាយ​ជ្រាយ​ភ្លាម​ប្ដី​របស់​គាត់​ក៏​ឡូឡា​រក​រឿង​តែ ​ម្ដង។

ក្រោយ​ពី​រក​រឿង​ជេរ​បញ្ចោរ​មិន​អស់​ចិត្ត​ស្រាប់​តែ​​ប្ដី​គាត់​បាន​ទាញ ​យក​​កាំបិត​កកុក​ដង​វែង​មក​យារ​កាប់​គាត់​ពី​ក្រោយ​ខ្នង​ ពេល​គាត់​ងាក​ក្រោយ​ទាន់​ហើយ​យក​ដៃ​ទាំង​២​រង​ចំ​ដង​កាំបិត​ក៏​ក្រឡាច់​​ដង​ មក​វិញ​ហើយ​ប្ដី​​គាត់​ក៏​កាប់​មក​លើ​ក្បាល​គាត់​ខាង​ខ្នង​កាំបិត​បណ្ដាល​ ឲ្យ​រយះ​ក្បាល​រង​របួស​រួច​ត្រូវ​បាន​បងប្អូន​ជិត​ខាង​ដឹក​មក​ព្យាបាល​​របួស ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។ ចំណែក​ប្ដី​របស់​គាត់​ត្រូវ​ប៉ូលិស​ប៉ុស្ដិ៍​ ឃុំ​កំពង់ឆ្នាំង​ឃាត់​ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ កំពង់ឆ្នាំង​​ដើម្បី​សាកសួរ​ធ្វើ​សំណុំ​រឿង​នៅ​មុខ​សមត្ថកិច្ច​ ឡាច​ ដារ៉ា​ ឆ្លើយ​ថា​ គាត់​បាន​យក​ដែក​វាយ​ក្បាល​ប្រពន្ធ​មិន​បាន​សារភាព​ថា​ យក​កាំបិត​កាប់​ក្បាល​ប្រពន្ធ​ទេ។

ឈ្មោះ​ យឹម​ គឹមស្រី​​ ជា​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​រឿង​ហេតុ​នេះ​គាត់​មិន​សុខចិត្ត​ទេ​ គឺ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​ច្បាប់​ចុះ​ចំណែក​គាត់​ប្រហែល​​ជា​អស់​ចិត្ត ​ជា​​ប្ដី​ប្រពន្ធ​ពេល​នេះ​ហើយ។ ក្រោយ​ពី​ការ​ជាមួយ​គ្នា​បាន​កូន​៣​នាក់​មក​ជាង​១០​ឆ្នាំ​ហើយ​ មិន​ដែល​បាន​សុខ​ទេ​គឺ​ឈ្លោះ​គ្នា​ប្រកែក​គ្នា​រហូត​​ ហើយ​ពេល​នេះ​ហ៊ាន​កាប់​ក្បាល​គាត់​សម្លាប់​ចោល​ទៀត​នេះ​បាន​គាត់​​យក​ដៃ​រង​ កាំបិត​ធ្វើ​ឲ្យ​ក្រឡាច់​ដង​កាំបិត​ទេ​បើ​បណ្ដោយ​ឲ្យ​គេ​កាប់​ខាង​ផ្លែ​ កាំបិត​វិញ​នោះ​ក្បាល​គាត់​ពិត​ជា​រយះ​ជា​​២​ស្លាប់​ជា​ពុំ​ខាង​ឡើយ។

ដោយ​ឡែក​សមត្ថកិច្ច​គេ​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​​ជួប​គ្នា​ ផ្សះផ្សា​​គ្នា​ទោះ​បី​ពុំ​​​មាន​ការ​ស្រុះស្រួល​គ្នា​ទេ​នោះ​ទើប​ សមត្ថកិច្ច​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​​ព្រោះ​គេ​យល់​ថា​ លោក​ ឡាច​ ធារ៉ា​ ក៏​ជា​មន្ត្រី​រាជការ​សាលា​ស្រុក​មួយ​រូប​ដែរ​​មិន​គួរ​មាន​បញ្ហា​ដូច្នេះ​ ឡើយ។

រឿង​នេះ​អាស្រ័យ​លើ​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​ បើ​គេ​ប្ដឹង​គឺ​អ្នក​បង្ក​របួស​ស្នាម​ពិត​ជា​មាន​ទោស​ជាប់​ពន្ធនាគារ​ ហើយ​ទោះ​អ្នក​នោះ​ជា​អ្វី​​ក៏​ដោយ៕

ដក​ស្រង់​ចេញ​ពី​គេហទំព័​ http://women.open.org.kh

Tuesday, June 24, 2008

ហេតុអ្វី​ការ​រើសអើង​នៅ​តែ​កើត​មាន​ លើ​ស្ត្រី​ពិការ?

នៅ​ក្នុង​សង្គម​ខ្មែរ​របស់​យើង​បញ្ហា​ការ​រើសអើង​នៅ​តែ​មាន​ ដោយសារ​ពួក​គេ​មិន​ទាន់​បាន​យល់​ដឹង​ពី​បញ្ហា​ពិការភាព​យ៉ាង​ដូចម្ដេច​ទេ។​ គេ​ច្រើន​គិត​ថា​ ឲ្យ​តែ​ជា​ស្ត្រី​ពិការ​ គឺ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​មិន​កើត​ជានិច្ច​ ហើយ​ការ​រើសអើង​មក​លើ​ស្ត្រី​ និង​កុមារ​ពិការ​ វា​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​កម្ពុជា។

យើង​ក៏​បាន​លើក​យក​ខ្សែ​ជីវិត​របស់​ស្ត្រី​ពិការ​ម្នាក់​ ឈ្មោះ​ សៅ​ សាឃឿន​ មាន​ អាយុ​៤៤​ឆ្នាំ។​ គាត់​រស់នៅ​ក្នុង​ ភូមិ​គ្រួស​ ឃុំ​គ្រួស​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង។​ ស្ត្រី​ពិការ​ សៅ​ សាឃឿន​ បាន​ធ្លាក់​ខ្លួន​ពិកា​តាំង​ពី​ អាយុ​១៤​ឆ្នាំ​ ដោយសារ​ជំងឺ​ខ្យល់គរ​ នៅ​ពេល​នោះ​គាត់​កំព្រា​ ដោយសារ​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​តាំង​ពី​ជំនាន់​ ប៉ុល ​ពត​ មក។​ គាត់​ត្រូវ​បាន​ស្ត្រី​ម្នាក់​យក​មក​ចិញ្ចឹម​ ហើយ​ក៏​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ខេត្ត​ស្វាយរៀង។​ នៅ​ពេល​ជា​មក​ គាត់​បែរ​ទៅ​ជា​ខ្វេរ​ដៃ​ ខ្វេរ​ជើង​ ហើយ​និយាយ​មិន​សូវ​ដឹង​អី។​ គាត់​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជន​ពិការ​បញ្ញា​អាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​ នេះ។

ស្ត្រី​ពិការ​ សៅ​ សាឃឿន​ ត្រូវ​បាន​គេ​ចាប់​រំលោភ​បី​លើក។​ ដោយសារ​តែ​ភាព​ពិការ​ មិន​អាច​ឲ្យ​បង​ធ្វើ​ការ​អ្វី​កើត​ទេ។​ សព្វថ្ងៃ​គាត់​ប្រកបរបរ​ដើរ​សុំ​ទាន​គេ​សម្រាប់​យក​មក​ចិញ្ចឹម​ជីវិត​ និង​កូន។

កាល​ពី​ថ្ងៃ​មួយ​ គាត់​ត្រូវ​បាន​ជនល្មើស​ គឹម​ សារិត​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​សព្វថ្ងៃ​ធ្វើ​ជា​ពេទ្យ​ នៅ​ឃុំ​គ្រួស​ បាន​ចាប់​រំលោភ​ គាត់​ចំនួន​ពីរ​ដង​ហើយ។​ ដោយសារ​តែ​កូន​ឈឺ​ ហើយ​ស្ត្រី​ពិការ​បាន​យក​កូន​ទៅ​សុំ​ថ្នាំ​ពេទ្យ​ នៅ​ក្នុង​មន្ទីរពេទ្យ​ ហើយ​ ឈ្មោះ​ គឹម​ សារិត​ បាន​ប្រាប់​ថា​នៅ​ថ្ងៃ​នេះ​ពេទ្យ​មិន​មាន​អ្នកណា​គេ​មក​ធ្វើ​ការ​ទេ​ ចាំ​ថ្ងៃ​ អាទិត្យ​ ម៉ោង​៨​ព្រឹក​ ចាំ​មក​យក​ថ្នាំ​ទើប​គេ​ធ្វើ​ការ។​ នៅ​ថ្ងៃ​ អាទិត្យ​ ស្ត្រី​ពិការ​នោះ​ក៏​បាន​មក​សុំ​ថ្នាំ​ពី​ពេទ្យ​ ឆ្លៀត​ពេល​នោះ​ឈ្មោះ​ គឹម​ សារិត​ បាន​ចាប់​រំលោភ​គាត់​តែ​ម្ដង។

លើក​ទី​ពីរ​ ជនល្មើស​រូប​នេះ​ បាន​ណាត់​ឲ្យ​គាត់​មក​យក​ថ្នាំ​រៀងរាល់​ថ្ងៃ​ អាទិត្យ​ ហើយ​ឆ្លៀត​ឱកាស​ល្អ​ ហើយ​ស្ងាត់​ក៏​ចាប់​រំលោភ​ម្ដង​ទៀត​ ហើយ​គំរាម​ថា​ បើ​ប្រាប់​គេ​ឲ្យ​ដឹង​ត្រូវ​សម្លាប់​ និង​បាញ់​ចោល។​ គាត់​មិន​ហ៊ាន​និយាយ​ប្រាប់​គេ​ទេ​ ដោយសារ​បង​ធ្លាប់​ជួប​នឹង​[ការ]​គំរាម​កាល​ពី​លើក​មុន​ម្ដង​ដែរ​ នៅ​ពេល​ដែល​បង​មាន​ អាយុ​៣៧​ឆ្នាំ។​ កាល​ណោះ​បាន​ត្រូវ​ជនល្មើស​មិន​ស្គាល់​មុខ​ចាប់​រំលោភ​បាន​កូន​ប្រុស​ ម្នាក់។​ មក​ដល់​ពេល​នេះ​កូន​មាន​អាយុ​៨​ឆ្នាំ​ហើយ។​ ដោយសារ​តែ​គាត់​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​ពី​ឈ្មោះ​ជនល្មើស​ដែល​ចាប់​ រំលោភ​រូប​គាត់​ ទើប​ជនល្មើស​រូប​នេះ​បាន​វាយ​ធ្វើ​បាប​គាត់​ បណ្ដាល​ឲ្យ​បែក​ក្បាល​ ហើយ​គ្មាន​អ្នក​ណា​មើល​ថែទាំ​ និង​រក​ខុសត្រូវ​ឲ្យ​គាត់​ទេ​ ដោយ​គេ​គិត​ថា​ គាត់​ជា​ជន​ពិការ​ ហើយ​មិន​សូវ​ដឹង​អី​ទៀត​ផង។

ពេល​គាត់​មាន​ អាយុ​៤៣​ឆ្នាំ​ ត្រូវ​បាន​ជន​ល្មើស​ឈ្មោះ​ គឹម​ សារិត​ រំលោភ​គាត់​ម្ដង​ទៀត​ ដែល​ជា​បុរស​ទី​២។​ មក​ដល់​ថ្ងៃ​ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ឈ្មោះ​ សៅ​ សាឃឿន​ មាន​ជំងឺ​ហើម​ជើង​ ហើយ​វេទិកា​ស្ត្រី​ពិការ​ បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អង្គការ​ដៃគូ​ជួយ​យក​ទៅ​ព្យាបាល​ និង​ជួយ​សម្រួល​ដល់​គ្រប់​ខែ​ សម្រាប់​កើត​កូន​ស្រី​ ដែល​កើត​មក​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ អង្គការ​ SSA​ បាន​ជួយ​ថវិកា​សម្រាប់​ឆ្លង​ទន្លេ​នៅ​ភ្នំពេញ​ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨។​ ស្ត្រី​ពិការ​ដោយ​រងគ្រោះ​ ធ្វើ​ការ​សំណូមពរ​ឲ្យ​អង្គការ​ជួយ​រក​យុត្តិធម៌​ផង​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជនល្មើស​ជួយ​ចិញ្ចឹម​កូន​ ព្រោះ​គាត់​ពុំ​មាន​លុយ​សម្រាប់​ចិញ្ចឹម​ទេ​ សព្វថ្ងៃ​អត់​ប្រកបរបរ​អី​កើត​ទេ។​ ហើយ​វេទិកា​អភិវឌ្ឍន៍​ស្ត្រី​ និង​កុមារ​ពិការ​ខេត្ត​ស្វាយរៀង​ សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​អង្គការ​ស្ថាប័ន​នានា​ជួយ​ដល់​ក្រុម​គ្រួសារ​ របស់​គាត់​ ដូចជា​ សម្ភារៈ​ ថ្លៃ​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។​ វេទិកា​ស្ត្រី​អភិវឌ្ឍន៍​កុមារ​ពិការ​ កំពុង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ អង្គការ​អាដហុក​ អង្គការ​លីកាដូ​ និង​ខាង​កាសែត​ ព្រម​ទាំង​អាជ្ញាធរ​ដែន​ដី​ បាន​ជួយ​ធ្វើ​អន្តរាគមន៍។

មក​ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ វេទិកា​ស្ត្រី​ សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​ បាន​យក​ជនល្មើស​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ មក​ដល់​ពេល​នេះ​បាន​ជោគជ័យ​ហើយ៕

ដកស្រង់​ចេញ​ពី​គេហ​ទំព័រ http://women.open.org.kh

Monday, June 23, 2008

គ្រូបង្រៀន​សិស្ស​ថ្នាក់​ទី​២​ ជាប់​ចោទ​រំលោភ​សិស្ស​៥​នាក់​ បែក​ការណ៍​រត់​ចោល​សាលា

ខេត្ត​ក្រចេះ​ ៖​ គ្រូបង្រៀន​ផ្នែក​បឋម​សិក្សា​ម្នាក់​ ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​សិស្ស​ជា​ច្រើន​នាក់​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ ចាប់​រំលោភ​សេពសន្ថវៈ​លើ​កូន​សិស្ស​ស្រី​តូច​ៗ​ ហើយ​ក្រោយ​ពេល​បែក​ការណ៍​រត់​គេច​ខ្លួន​ទៅ​ជា​ជន​ល្មើស​នោះ​ ឈ្មោះ​ អ៊ុប​ សូពី​ អាយុ​២៥​ឆ្នាំ​ នៅ​លីវ​ រស់​នៅ​ក្នុង​ភូមិ​រកា​កណ្ដាល​ទី​១​ ឃុំ​រកា​កណ្ដាល​ ស្រុក​ក្រចេះ​ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​២​ នៃ​សាលា​បឋមសិក្សា​ច្រវ៉ា​កោះដាច់​ ស្ថិត​ក្នុង​ ភូមិ​ច្រវ៉ា​កោះ​ដាច់​ ឃុំ​គោលាប់​ ស្រុក​ក្រចេះ។

តាម​ស្ត្រី​ឈ្មោះ​ ទូច​ សម្បត្តិ​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​ច្រវ៉ា​ ឃុំ​គោលាប់​ ស្រុក​ក្រចេះ​ ត្រូវ​ជា​ម្ដាយ​របស់​កុមារី​រងគ្រោះ​ អាយុ​៨​ឆ្នាំ​ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន​ ឃុំ​គោលាប់​ បាន​អះអាង​ថា​ កូន​ស្រី​របស់​គាត់​ត្រូវ​​បាន​គ្រូ​ឈ្មោះ​ អ៊ុប​ សូពី​ ធ្វើ​ការ​ចាប់​រំលោភ​ចំនួន​១២​ដង​ ក្នុង​នោះ​បាន​ស៊ីជម្រៅចំនួន​៥​ដង​ និង​ក្រៅ​ពី​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។

ចំណែក​លោក​ សោម​ សារិន​ អាយុ​៣៥​ឆ្នាំ​ ដែល​ត្រូវ​ជា​ឪពុក​របស់​កុមារី​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ រឿង​ដែល​លោក​គ្រូ​មាន​ចរិត​ដូច​សត្វ​តិរច្ឆាន​ធ្វើ​អំពើ​មិន​គប្បី​មក​លើ​ កូន​សិស្ស​របស់​ខ្លួន​នោះ​គឺ​ កើត​មាន​ជា​យូរ​ណាស់​មក​ហើយ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​កូន​ស្រី​របស់​គាត់​ដែល​និយាយ​ប្រាប់។​ ប៉ុន្តែ​ត្រូវ​បាន​បែក​ការណ៍​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ដោយសារ​កុមារី​រងគ្រោះ​ម្នាក់​ទៀត​ ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​របស់​កូន​ស្រី​គាត់​ ហើយ​ជា​សិស្ស​រៀន​នៅ​បន្ទប់​ជាមួយ​គ្នា។​ នាង​រងគ្រោះ​ទី​២​នេះ​ ក៏​មាន​អាយុ​៨​ឆ្នាំ​ដែរ​ ហើយ​ឪពុក​ម្ដាយ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ថា​ គ្រូ​រូប​នេះ​ធ្លាប់​ចាប់​រំលោភ​បាន​ ៥​ដង។​ ការ​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ​ គឺ​ខណៈ​ពេល​ដែល​ផ្លូវ​ភេទ​របស់​នាង​មាន​ឈាម​ហូរ​ ហើយ​ជីដូន​របស់​នាង​បាន​ធ្វើ​ការ​សាកសួរ​ទើប​នាង​និយាយ​ប្រាប់​ថា​ លោក​គ្រូ​ សូពី​ ចាប់​រំលោភ។​ ពេល​ឮ​ចៅ​ស្រី​ប្រាប់​ដូច្នេះ​ លោក​យាយ​ក៏​បាន​ប្រាប់​រឿង​នេះ​ទៅ​លោក​ជា​ឪពុក​កុមារី​រងគ្រោះ​បន្ត​ រួច​លោក​ក៏​បាន​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ជួយ​ធ្វើ​ អន្តរាគមន៍។

លោក​ សោម​ ដារ៉ា​ អាយុ​៣៣​ឆ្នាំ​ ដែល​ត្រូវ​ជា​ឪពុក​កុមារី​រងគ្រោះ​ទី​២​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ​មក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ ភ្លាម​ ជា​មួយ​នឹង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ទប់​ខ្លួន​មិន​នឹង​ និង​មាន​ការ​ខឹង​សម្បា​ផង​ដែរ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ កន្លង​មក​គាត់​តែង​តែ​មាន​ការ​សង្ស័យ​ក្នុង​ចិត្ត​ដែរ​ ពីព្រោះ​ពេល​ជំរុញ​កូន​ស្រី​ឲ្យ​ទៅ​រៀន​នាង​មិន​ចង់​ទៅ​ ហើយ​គាត់​នៅ​​តែ​បង្ខំ​ ព្រោះ​មិន​នឹក​ស្មាន​ថា​ ការ​រារែក​របស់​កូន​មិន​ចង់​ទៅ​រៀន​នោះ​ដោយសារ​តែ​នាង​ខ្លាច​គ្រូ​ទុរយស​នោះ ​ចាប់​រំលោភ​ឡើយ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស​ កុមារី​ទាំង​ពីរ​នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​ទទួល​រងគ្រោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ចេញ​លេង​ម្ដង​ៗ​លោក​គ្រូ​ សូពី​ តែងតែ​ហៅ​នាង​ទៅ​បន្ទប់​ទឹក​ ហើយ​លោក​គ្រូ​ក៏​ចាប់​រំលោភ​នាង​នៅ​ខាង​ក្នុង​បន្ទប់​ទឹក​នោះ​ និង​បាន​ប្រើ​ពាក្យ​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​ឡើយ​ បើ​ហ៊ាន​ប្រាប់​គេ​នឹង​ចាប់​អារ.ក​ សម្លាប់​ចោល។​ កុមារី​ស.ន​ បាន​ឲ្យ​ដឹង​ថា​ចំពោះ​ការ​ចាប់​រំលោភ​ពី​សំណាក់​លោក​គ្រូ​ សូពី​ មក​លើ​ពួក​នាង​គឺ​មាន​ចំនួន​ច្រើន​ដង​ណាស់​ ប៉ុន្តែ​នាង​ចាំ​បាន​តែ​ចំនួន​១២​ដង​ និង​ស៊ីជម្រៅ​៥​ដង​ ក្រៅ​ពី​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ស្ទាប​លេង​ខាង​ក្រៅ។​ ចំណែក​កុមារី​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា​ នាង​ធ្លាប់​ត្រូវ​លោក​គ្រូ​ សូពី​ ចាប់​រំលោភ​ចំនួន​៥​ដង​ ដោយ​គាត់​ប្រើ​ដៃ​ស្ទាប​អង្អែល​នៅ​ផ្នែក​ខាង​ក្រៅ​ និង​ឲ្យ​នាង​ស្ទាប​ប្រដាប់​ភេទ​របស់​គាត់។​ កុមារី​ទាំង​ពីរ​បាន​បន្ត​ទៀត​ថា​កន្លែង​ដែល​លោក​គ្រូ​ចាប់​ធ្វើ​បាប​ពួក​ នាង​ភាគ​ច្រើន​គឺ​ នៅ​ក្នុង​បន្ទប់​ទឹក​សាលារៀន​ និង​នៅ​ក្នុង​បន្ទប់​ដេក​ក្នុង​សាលារៀន​ ដែល​លោក​គ្រូ​ស្នាក់នៅ។

លោក​អនុសេនីយ៍ត្រី​ ចក់​ ផល្លី​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​គោលាប់​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ មិថុនា​ ថា​ ចំពោះ​កុមារី​ដែល​រងគ្រោះ​គឺ​មាន​ចំនួន​៥​នាក់​ សុទ្ធ​តែ​ជា​សិស្ស​រៀន​ក្នុង​ថ្នាក់​តែ​មួយ​ ដែល​ពួក​នាង​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ពី​សំណាក់​គ្រូ​ចិត្ត​អន្ធពាល​នោះ។​ លោក​បាន​បន្ត​ទៀត​ថា​ ប៉ុន្តែ​ក្មេង​ស្រី​រងគ្រោះ​ធ្ងន់ធ្ងរ​គឺ​មាន​ ចំនួន​ពីរ​នាក់​ខាង​លើ​នេះ​ ដែល​សមត្ថកិច្ច​ប៉ូលិស​កំពុង​តែ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ ដើម្បី​ស្នើ​សុំ​ដីកា​តាម​ស្វែងរក​ចាប់​ខ្លួន​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​ តាម​ច្បាប់៕

ដក​ស្រង់​ចេញ​ពី​គេ​ហទំព័រ​ http://women.open.org.kh

Sunday, June 22, 2008

Message campaign

Preah Vihear Temple belongs to Cambodia right now. It's our rights to conclude it as a world heritage. The Thai has no rights to reject. Please copy and pass it to your friend network.

Thanks,
ChanHan

ក្មេង​ស្ទាវ​បើក​រថយន្ត​លឿន​ដូច​ហោះ​ បញ្ចប់​ជីវិត​នារី​សិស្ស​សាលា​ម្នាក់

ភ្នំពេញ​ ៖​ នារី​សិស្ស​សាលា​ម្នាក់​ បាន​ស្លាប់​ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តាម​ផ្លូវ។​ គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ឡើង​នៅ​ត្រង់​ផ្លូវ​បំបែក​រវាង​ផ្លូវ​លេខ​៦៣​ (ត្រសក់​ផ្អែម)​ និង​ផ្លូវ​លេខ​៣៩២​ សង្កាត់​បឹងកេងកង​ទី​៣​ ខណ្ឌ​ចំការមន​ កាល​ពី​វេលា​ម៉ោង​ ១១​ព្រឹក​ ថ្ងៃ​ទី​ ២១​ ខែ​ មិថុនា។​ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ដែល​បើកបរ​ដោយ​ក្មេង​ស្ទាវ​ម្នាក់​នោះ​ បាន​គេច​ខ្លួន​រួច​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ទោះបី​ជា​សមត្ថកិច្ច​បាន​ស្គាល់​ភិនភាគ​រថយន្ត​មួយ​ចំនួន​ក្ដី។

ប៉ូលិស​ចរាចរ​ខណ្ឌ​ចំការមន​ បាន​ឲ្យ​ដឹង​ថា​​ នារី​រងគ្រោះ​មាន​ឈ្មោះ​ កេត​ ចរិយា​ ហៅ​ លុច្ស​ អាយុ​ ១៩​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​F2​ វិទ្យាល័យ​បឹងកេងកង​ ទីលំនៅ​ផ្ទះ​លេខ​ ១៨E0​ ផ្លូវ​លេខ​ ៣៦០​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​ចំការមន។​ ជនរងគ្រោះ​របួស​ត្រង់​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ ទោះ​បី​ជា​នាង​មាន​ពាក់​មួក​ការពារ​សុវត្ថិភាព​ក្ដី។​ នាង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​គុប​ចង្កៀង​ជ្រុង​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 1T0467​ តែ​ម្នាក់​ឯង​ចេញ​ពី​សាលារៀន​បឹងកេងកង។

សាក្សី​ដែល​ជា​សិស្ស​សាលា​បឹងកេងកង​បាន​និយាយ​ឲ្យ​ដឹង​ថា​ ព្រឹក​ថ្ងៃ​ទី​ ២១​ ខែ​ មិថុនា​ នេះ​ សិស្ស​ថ្នាក់​ទី​១២​ មាន​ការ​ប្រឡង​នៅ​តាម​សាលា។​ បន្ទាប់​ពី​ប្រឡង​ចប់​ នារី​រងគ្រោះ​ កេត​ ចរិយា​ ក៏​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​៣៩២​ ពី​លិច​មក​កើត​ ឆ្ពោះ​មក​ផ្សារ​បឹងកេងកង​ ដែល​មាន​ម្ដាយ​កំពុង​លក់​ដូរ​នៅ​ទីនោះ។

ប៉ុន្តែ​ពេល​នាង​ជិះ​ម៉ូតូ​មក​ដល់​ ផ្លូវ​បំបែក​ត្រសក់ផ្អែម​ ស្រាប់​តែ​រថយន្ត​Corolla​ មួយ​គ្រឿង​បើក​ដូច​ហោះ​ពី​ជើង​ទៅ​ត្បូង​ បុក​ម៉ូតូ​នាង​ទាំង​កំរោល​តែ​ម្ដង។​ ម៉ូតូ​របស់​នាង​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ​ ហើយ​នាង​ត្រូវ​រថយន្ត​កិន​ចំ​ក្បាល​ បណ្ដាល​ឲ្យ​បែក​មួក​ការពារ​រហូត​ដល់​របួស​ក្បាល​ឈាម​យ៉ាង​ជោកជាំ​ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ខណៈ​ពេល​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ។

សាក្សី​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា​ រថយន្ត​បង្កហេតុ​បើកបរ​ដោយ​ក្មេង​ស្ទាវ​ម្នាក់។​ រថយន្ត​នេះ​បើក​យ៉ាង​លឿន​ដោយ​មាន​ការ​ប្រដេញ​តាម​ដោយ​ម៉ូតូ​មួយ​គ្រឿង​ ពីរ​គ្រឿង​សុទ្ធ​តែ​ក្មេង​ស្ទាវ​ដូចគ្នា​ ហាក់បីដូចជា​មាន​ជម្លោះ​ឬ​ក៏​ប្រឡែង​គ្នា​លេង។​ ក្រោយ​ពី​បង្ក​គ្រោះ​ថ្នាក់​ រថយន្ត​កាន់​តែ​បន្ថែម​ល្បឿន​ឆ្ពោះ​ទៅ​ត្បូង​គេច​ខ្លួន​បាត់​ទៅ។​ សាក្សី​ជា​ច្រើន​នាក់​ដែល​ប៉ូលិស​បាន​សាកសួរ​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ ថា​ រថយន្ត​បង្ក​ហេតុ​ខាង​លើ​ម៉ាក​ COROLLA​ ពណ៌​ពង​ក្រសារ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-3418។

តាម​រយៈ​ការ​បង្ហាញ​អំពី​ស្លាក​លេខ​រថយន្ត​ខាង​លើ​ ប៉ូលិស​នៅ​តាម​ដង​ផ្លូវ​បាន​ចាំ​ឃ្លាំ​មើល​ប៉ុន្តែ​មិន​បាន​ជួប​ប្រទះ​នៅ​ ឡើយ​ទេ។​ ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ប៉ូលិស​អះអាង​ថា​ ស្គាល់​ស្លាក​លេខ​ប៉ុណ្ណឹង​ហើយ​ មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នក​បើក​បរ​ និង​ម្ចាស់​រថយន្ត​នោះ​ឡើយ។

ប៉ូលិស​និយាយ​ថា​ :​ រថយន្ត​បាន​រំលោភ​ទាំង​ស្រុង​លើ​ច្បាប់​ចរាចរ​ ដោយ​បើកបរ​លឿន​ហួស​ប្រមាណ​ ទោះបី​ជា​មក​ដល់​ផ្លូវ​បំបែក​ត្រូវ​បន្ថយ​ល្បឿន​ក្ដី៕

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://women.open.org.kh

បង្ហាញ​ផែនទី​តួ​ប្រាសាទ​ រដ្ឋាភិបាល​ថៃ​បាន​ព្រមព្រៀងស្តីពីបញ្ហាប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា







រាជធានីភ្នំពេញ ៖
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាផ្លូវការកាលពីថ្ងៃទី២០ មិថុនា នូវផែនទី តួប្រាសាទព្រះវិហារ និងកិច្ចការចុះបញ្ជីជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងប្រទេសកាណាដា ដែលកិច្ចប្រជុំសំរេចរៀបចំឡើងដោយអង្គការ
UNESCO ចាប់ពីថ្ងៃទី២ដល់ទី១២ កក្កដា ២០០៨ខាងមុខ ដោយបញ្ជាក់ថា “នឹងមានប្រទេសចំនួន២១គាំទ្រការបញ្ចូលនេះ” នៅក្នុងកិច្ចប្រជុំលើកទី៣២ ។
ទោះបីយ៉ាងណាក្តី លោកចាន់ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្នុងសន្និសីទនៅឯគណៈរដ្ឋមន្ត្រីថា “បញ្ហាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែល គ្រោងធ្វើនៅក្នុងប្រទេសកាណាដានៅក្នុងខែកក្កដា ២០០៨ ខាងមុខមិនមានជាឧបសគ្គអ្វីទៀតទេ ។ លោក បន្តថា “យើងនិយាយអំពីការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌពិភពលោក មិនមែននិយាយពីព្រំដែន ទេ” ។
លោកបន្តទៀតថា “ការចុះបញ្ជីប្រាសាទព្រះវិហារនៅពេលនេះគ្មាននរណាខាត ហើយគ្មាននរណាចំណេញ ឡើយ ទាំងភាគីកម្ពុជានិងថៃ ហើយរឿងទឹកដីយើងមានគណៈកម្មាធិការមួយផ្សេងទៀតជាអ្នកដោះ ស្រាយ”។ លោកឱ្យដឹងទៀតថា ទាក់ទងអំពីបញ្ហាផែនទីប្រាសាទនេះ ភាគីកម្ពុជាបានគូសផែនទីប្រាសាទ ដែលចាប់គិតពីកំពែងប្រាសាទមានប្រវែង៣០ម៉ែត្រពីកំពែង ហើយកម្ពុជាបានដាក់ជូនទៅ UNBSCO រួចរាល់ហើយ ។
យោងតាមឯកសារដែលកោះសន្តិភាពទទួលបានពីគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ប្រទេសថៃគាំទ្រការបញ្ចូល ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលស្នើឡើងដោយ​ភាគី​កម្ពុជា​ នៅក្នុងសម័យប្រជុំលើក ទី៣២របស់ UNESCO នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា នៅខែកក្កដា ២០០៨ខាងមុខ ។ ឯកសារ បន្ថែមថា “ការបញ្ចូលប្រាសាទព្រះវិហារនៅក្នុងបេតិកភណ្ឌពិភពលោក មិនប៉ះពាល់ដល់សិទ្ធិរបស់ប្រទេស កម្ពុជានិងប្រទេសថៃក្នុងការបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការចំរុះ កិច្ចការព្រំដែនគោក (JBC) នៃ ប្រទេសទាំងពីរនោះឡើយ” ។
លោកចាន់ តានី បានឱ្យដឹងទៀតថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកមានតែប្រទេសម្ចាស់ទ្រព្យទើប អាចចុះបាន នេះបើយោងតាមលក្ខខណ្ឌរបស់ UNESCO កាលពីឆ្នាំ១៩៧២ ហើយប្រាសាទព្រះវិហារជា របស់ខ្មែរដែលតុលាការអន្តរជាតិក្រុងឡាអេបានសំរេចកាលពីថ្ងៃទី១៥ មិថុនា ១៩៦២ កាលពី៤៦ឆ្នំមុន។ លោកបន្ថែមថា “ប្រាសាទព្រះវិហារមិនមែនជារបស់ថៃទេ វាជារបស់កម្ពុជា ហើយថៃក៏ទទួលស្គាល់ ដោយ យើងមិនត្រូវខ្វល់ខ្វាយទៀតទេ” ។
លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់វប្បធម៌ខ្មែរបានថ្លែងថា លោកស្វាគមន៍ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភពលោក​​ ។ លោកបន្តថា “ប្រាសាទព្រះវិហារ ជារបស់ខ្មែរយើង ហើយខ្មែរគ្រប់រូបត្រូវស្គាល់របស់វប្បធម៌យើង ហើយខ្ញុំបានធ្វើការរំលឹកខួបទី៤៦ថ្ងៃ១៥ មិថុនា ១៩៦២ ថ្ងៃទី១៥ មិថុនា ២០០៨ កន្លងទៅនេះដែរ ។
លោកបន្តថា កាលពីពេលថ្មីៗនេះមានពលរដ្ឋថៃបានធ្វើបាតុកម្មនៅក្នុងប្រទេសថៃ ដែលពួកគេមិនយល់ អំពីបញ្ហានេះទេ ហើយវាមិនបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលថៃទេ វាគ្រាន់តែជាជំហររបស់ប្រជាជន ថៃ តិចតួចប៉ុណ្ណោះទេ ហើយមិនទាក់ទងនឹងការចុះបញ្ជីប្រាសាទក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ​ឡើយ​។​
លោកចាន់ តានី បន្តទៀតថា ប្រាសាទព្រះវិហារត្រូវបានវាយតំលៃខ្ពស់ចំពោះការបញ្ជូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកទើបគេបានស្នើសុំចុះបញ្ជីតែម្តង ជាគោលការណ៍យើងបានចុះរួចហើយ តែគេស្នើឱ្យ ភាគីកម្ពុជាពង្រឹងការគ្រប់គ្រងដើម្បីឈានទៅចុះឈ្មោះជាផ្លូវការ ការស្នើឱ្យដាក់របាយការណ៍របស់គំរោង នេះ ឱ្យទៅគេរួចរាល់ហើយកាលពីថ្ងៃទី ២៨ មករា ២០០៨ នៅ UNESCO ប្រទេសបារាំង ។
លោកបន្តទៀតថា “របាយការណ៍នេះមានប្រទេសចំនួន១៧ដែលបានជួយធ្វើ​របាយការណ៍​ជាមួយ​យើង​ គេជួយ យើងដើម្បីធ្វើរបាយការណ៍នេះឱ្យបានជាក់លាក់បំផុតជូន ដល់ UNESCO
លោកបន្ថែមថា “ប្រទេសដែលពាក់ព័ន្ធមានតែកម្ពុជានិងថៃទេ តែប្រទេសជាសមាជិក UNBSCO ទាំង២១ គេចង់ឱ្យកម្ពុជានិងថៃមានការសហការគ្នា ព្រោះក្នុងការចុះបញ្ជីគេចង់ឱ្យភាគីពាក់ព័ន្ធស្រុះស្រួលគ្នាហើយ មានគោលការណ៍ពីរបែបសំរាប់ការចុះបញ្ជី គឺតាមការបោះឆ្នោតនិងការសំរុះសំរួលគ្នា បើតាមការបោះឆ្នោត មានអ្នកចាញ់និងមានអ្នកឈ្នះ ហើយគេមិនចង់ឃើញមានអ្នកចាញ់និងអ្នកឈ្នះទេ ដោយគេចង់ឃើញយើង ស្រុះស្រួលគ្នាហើយ គេគ្រាន់តែសំរេចទៅវាចប់ទៅ” ។
លោកបញ្ជាក់ទៀតថា “ដើម្បីសំរេចចុះបញ្ជីគេចង់ឃើញផែនទីប្រាសាទព្រះវិហារ ហើយភាគីថៃក៏បានចុះ ហត្ថលេខានៅចំពោះមុខមន្ត្រី UNESCO ក្នុងក្រុងប៉ារីសដែរ” ។ លោកបន្តថា “បញ្ហានេះវាចប់អស់ហើយ យើងបានមូលមាត់គ្នារវាងភាគីទាំងពីរកម្ពុជានិងថៃ ក្រោយពីបានទទួលផែនទីប្រាសាទ និងឯកសារពាក់ព័ន្ធ រួចដោយសង្ឃឹមថា វាមានភាពរលូនទៅមុខក្នុងការចុះបញ្ជីទោះបីមានការរកាំរកូសពីមុនខ្លះក្តី” ។
ទាក់ទងបញ្ហាថៃធ្វើបាតុកម្មនៅប្រទេសថៃនាពេលថ្មីៗនេះដោយមាន​បញ្ហា​ពាក់​ព័ន្ធ​ព្រះវិហារ​ឬ​អត់​នោះ លោក ចាន់ តានី បានបញ្ជាក់ថា “បាតុកម្មនៅថៃវាជារឿងរបស់ថៃ តើរឿងនោះយើងគួរដឹងដែរឬទេ ព្រោះវាជា បញ្ហារបស់គេ ហើយការធ្វើសន្និសីទនេះ ដើម្បីចង់បង្ហាញឱ្យពលរដ្ឋខ្មែរយើងដឹង កុំឱ្យរដ្ឋាភិបាលធ្វើទៅ ពលរដ្ឋយើងមិនដឹង ហើយរដ្ឋាភិបាលយើងធ្វើអ្វីមួយយើងគិតត្រឹមត្រូវណាស់ ព្រោះចង់ការពារអ្វីដែល ជារបស់ដូនតាយើងដែលបានបន្សល់ទុកមក” ។
ដកស្រង់​ចេញពី​គេហទំព័រ http://www.kohsantepheapdaily.com.kh/

Tuesday, June 17, 2008

ប្រធាន​បទ​ "ស្ត្រី​ខ្មែរ"

១-តើ​អ្នក​បាន​ស្វែងយល់​អំពី​ សិទ្ធិ​ស្ត្រី​ ខ្លះ​ទេ?
២-តើអ្នក​យល់​ថា​ ស្ត្រី​ខ្មែរ​មានសិទ្ធិ​ពេញលេញ​ហើយ​ រឺ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃរបស់​ពួក​គាត់?
៣-តើ​អ្នក​យល់​ថា​ ស្ត្រី​ខ្មែរ​ប៉ុន្មាន​ភាគរយ​ ដែល​មិនទាន់​បាន​អនុវត្តន៍​សិទ្ធិរបស់​ខ្លួន​?​ ហើយ​ដោយ​សារ​មូល​ហេតុ​អ្វី?
៤-តើ​ហេតុ​អ្វី​បាន​ជា​ ស្ត្រី​ខ្មែរ​មួយ​ចំនួន​នូវ​តែ​មាន​ភាព​ទន់​ជ្រាយ​ចំពោះ​ការអនុវត្តន៍​សិទ្ធិ​របស់​ខ្លួន?

ប្រសិន​បើលោក​អ្នក​មាន​​ ចំណាប់​អារម្មណ៍​សូម​ចូល​រួម​ពិភាក្សាលើ​ប្រ​ធាន​បទ​នេះ​ ទាំងអស់​គ្នានូវ​អាសយដ្ឋាន​ខាងក្រោម​៖

http://women.open.org.kh/km/node/1313


ដោយ​លោក​ ហ៊ី​ ចាន់ហាន

Monday, June 16, 2008

ជួប​ជាមួយ ​សិស្ស​កម្ពុជា​ ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ពី​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​ នៅ​ទួរគី​ដែល​មាន​សិស្ស​មក​ពី​១១០​ប្រទេស​ចូលរួម​

ភ្នំពេញ​៖ ក្នុង​ចំណោម​សិស្សានុសិស្ស​ចំនួន​រាប់​រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​នានា​ ចំនួន​​១១០​ប្រទេស​នៅ​លើ​ពិភពលោក​នោះ​ កុមារី​កម្ពុជា​ម្នាក់​បាន​ក្លាយ​ជា​ម្ចាស់​​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​៤​ ទទួល​មេដាយ​សំរឹទ្ធិ​ពី​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​​២០០៨​ដែល​បាន​ ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ក្នុង​​ប្រទេស​ទួរគី​កាល​ពី​អំឡុង​ពាក់កណ្ដាល​ខែ​ ឧសភា​ដល់​ដើម​ខែ​មិថុនា​ ឆ្នាំ​២០០៨​កន្លង​មក​នេះ។

ក្រោយ​ពេល​បាន​វិល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​នោះ​នៅ​ក្នុង​ បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​កម្ពុជា​​ថ្មី​កាល​ពី​ចុង​សប្ដាហ៍​ កន្លង​មក​ កុមារី​កម្ពុជា​​ម្នាក់​នេះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ នាង​មាន​​ឈ្មោះ​ ជា​ ម៉ាលីនី​ សព្វ​ថ្ងៃ​មាន​អាយុ​១៥​ឆ្នាំ​ហើយ។ បច្ចុប្បន្ន​នាង​កំពុង​បន្ត​ការ​​សិក្សា​នៅ​សាលា​ ZAMAN អន្តរជាតិ​​ក្រុង​ភ្នំពេញ​ក្នុង​ថ្នាក់​​ទី​១០​ ដោយ​ជា​មួយ​គ្នា​នេះ​ នាង​ត្រូវ​បាន​​សាលា​ជ្រើសរើស​ឲ្យ​ប្រឡង​​ប្រជែង​ជាមួយ​នឹង​សិស្ស​​ផ្សេង​ ទៀត​នៅ​ក្នុង​សាលា​ដើម្បី​ទៅ​ចូល​រួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​ប្រឡង​ អូឡាំព្យាដ​ពិភពលោក​២០០៨​នៅ​ប្រទេស​ទួរគី។

កុមារី​ ជា​ ម៉ាលីនី​ ប្រាប់​ថា​ សំរាប់​ប្រទេស​កម្ពុជា​នាង​និង​សិស្ស​កម្ពុជា​ចំនួន​២​រូប​ផ្សេង​ទៀត​ត្រូវ​ បាន​សាលា​ ZAMAN ជ្រើសរើស​ឲ្យ​ទៅ​ចូល​រួម​​ក្នុង​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​នេះ​ ដោយ​នាង​បាន​ចាកចេញ​ពី​មាតុ​ប្រទេស​ទៅ​កាន់​ប្រទេស​ទួរគី​កាល​ពី​ថ្ងៃ​ទី​១២ ​ ខែ​ឧសភា​ ឆ្នាំ​២០០៨​កន្លង​មក​ ហើយ​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មិថុនា​ ឆ្នាំ​២០០៨។

ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​នេះ​ កុមារី​ ជា​ ម៉ាលីនី​ក៏​បាន​នាំ​យក​មក​ជា​មួយ​ផង​ដែរ​នូវ​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​៤​ និង​មេដាយ​​សំរឹទ្ធិ​ពី​ការ​​ប្រឡង​​អូឡាំព្យាដ​ពិភពលោក​២០០៨​ នេះ​ផង​ដែរ។

នាង​បាន​និយាយ​ប្រាប់​ទៀត​ថា​ នៅ​ក្នុង​​ការ​ប្រឡង​នេះ​មាន​សិស្ស​រាប់​រយ​នាក់​មក​ពី​គ្រប់​​ទ្វីប​ក្នុង​ ពិភពលោក​បាន​ចូល​រួម​ប្រកួតប្រជែង​លើ​​វិញ្ញាសា​ប្រឡង​​ចំនួន​៣​គឺ​ ការ​ច្រៀង​ចម្រៀង​ ស្មូត្រ​កំណាព្យ​ និង​ការ​សរសេរ​អត្ថបទ​ដែល​ប្រើ​ជា​ភាសា​ទួរគី​ដោយ​មាន​ការ​ផ្សាយ​បន្ត​ ផ្ទាល់​តាមរយៈ​កញ្ចក់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ទួរគី​ថែម​ទៀត។

ការ​ប្រឡង​ក្នុង​វគ្គ​ដំបូង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​អង់ការ៉ា​ ដោយ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​បាន​សម្រេច​ជ្រើសរើស​យក​តែ​អ្នក​ទទួល​ជ័យ​លាភី ​ចំនួន​១០​នាក់​ប៉ុណ្ណោះ​ ក្នុង​នេះ​កុមារី​ ជា​ ម៉ាលីនី​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​សម្រេច​​ការ​ជ្រើសរើស​ឲ្យ​ស្ថិត ​ក្នុង​ជ័យលាភី​នេះ​ពោល​ គឺ​សម្រាប់​កុមារ​ដែល​រស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​តែ​នាង​ ម្នាក់​ និង​សិស្ស​ម្នាក់​ទៀត​ដែល​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​​តែ​ប៉ុណ្ណោះ។

កុមារី​ ជា​ ម៉ាលីនី​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា​ ដោយ​ឡែក​នៅ​ក្នុង​វគ្គ​ប្រឡង​ផ្ដាច់​ព្រ័ត្រ​ នាង​ទទួល​បាន​​ជ័យ​លាភី​ចំណាត់ថ្នាក់​លេខ​៤​ ដែល​ក្នុង​នោះ​ការ​ផ្ដល់​ពិន្ទុ​គេ​ក៏​ធ្វើ​ឡើង​តាមរយៈ​ការ​ផ្ញើសារ​ SMS ពី​ទស្សនិកជន​ផង​ដែរ។

ការ​ប្រឡង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ ទីក្រុង​អ៊ីស្ដាំប៊ូល​នៃ​ប្រទេស​ទួរគី​ ដោយ​ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​ អាហ្សាបៃហ្សង់​ លេខ​​២​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​ទួរម៉ានីស្ថាន​ លេខ​៣​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​តាចាគីស្ថាន​ និង​លេខ​៤​ គឺ​បាន​មក​លើ​រូប​នាង​ផ្ទាល់​តែ​ម្ដង។

ក្រោយ​ការ​ទទួល​ជ័យលាភី​នេះ​ នាង​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ពី​ស្ថានីយ​ទូរទស្សន៍​ជាតិ​នៃ​ប្រទេស​ទួរគី​ ឲ្យ​ចូលរួម​ក្នុង​ការ​សម្ភាសន៍​ផ្សាយ​បន្ត​ផ្ទាល់។

កុមារី​ ជា​ ម៉ាលីនី​ ប្រាប់​ថា​ នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​នេះ​ មជ្ឈដ្ឋាន​ទស្សនិកជន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គេ​ បាន​ឮ​ថា​ នាង​ជា​សិស្ស​មក​ពី​ប្រទេស​កម្ពុជា។

នាង​បាន​និយាយ​ប្រាប់​ទស្សនិកជន​ទូទៅ​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ និង​អំណោយ​ផល​ធម្មជាតិ​​ដ៏​ល្អ​របស់​ប្រទេស​កម្ពុជា​​ហើយ​ពិសេស​បំផុត​នោះ​ នាង​ក៏​បាន​និយាយ​ប្រាប់​ទស្សនិកជន​ទូទៅ​អំពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ របស់​ប្រទេស​កម្ពុជា​​ដែល​មាន​ប្រាសាទ​អង្គរវត្ត​ ប្រាសាទ​បុរាណ​នានា​ជា​ច្រើន​​រួម​ទាំង​សម្បត្តិ​ធម្មជាតិ​វប្បធម៌​ និង​អរិយធម៌​ដ៏​ល្អ​ជា​ច្រើន​ទៀត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទូទៅ​ផង​ ដែរ។

គួរ​បញ្ជាក់​បន្ថែម​ថា​ កុមារី​ ជា​ ម៉ាលីនី​ គឺ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ ជា​ វិបុល​ អតីត​ Freshie Boyចំណាត់ថ្នាក់​​លេខ​១​កាល​ពី​ឆ្នាំ​២០០៣​ ដែល​បច្ចុប្បន្ន​ជា​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​របស់​ស្ថានីយ​ទូរទស្សន៍​ រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣។

នាង​ជា​កូន​ទី​៤​ ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន​៤​នាក់​ដែល​មាន​ឪពុកម្ដាយ​​បម្រើ​ការងារ​ នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ក្រុង​ភ្នំពេញ​ប្រចាំ​ប្រទេស​កម្ពុជា។

កុមារី​ ជា​ ម៉ាលីនី​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​​ដែរ​ថា​ នៅ​ក្នុង​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​នេះ​ ក៏​មាន​សិស្ស​មក​ពី​សហរដ្ឋអាមេរិក​ ប្រេស៊ីល​ កាណាដា​ បារាំង​ និង​អង់គ្លេស​ជា​ដើម​ចូល​រួម​ប្រកួតប្រជែង​​ផង​ដែរ​ ដែល​ក្នុង​នេះ​កម្មវិធី​ប្រឡង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​យុវជន​​យុវនារី​ និង​យុវសិស្ស​ទូទាំង​ពិភពលោក​បាន​ស្គាល់​គ្នា​ ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ឲ្យ​មាន​សាមគ្គីភាព​ល្អ​រវាង​គ្នា​នឹង​គ្នា​ថែម​ទៀត​ផង។

នៅ​ចុង​បញ្ចប់​នៃ​បទសម្ភាសន៍​ កុមារី​​ ជា​ ម៉ាលីនី​ ក៏​បាន​ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ដល់​សិស្សានុសិស្ស​ខ្មែរ​ទាំងអស់​​ខិតខំ​ ប្រឹងប្រែង​ក្នុង​​ការ​រៀន​សូត្រ​ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​​ទៅ​ បម្រើ​សង្គម​គ្រួសារ​ និង​សង្គម​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត៕


ដកស្រង់​ចេញ​ពី​គេហទំព័រ http://women.open.org.kh

វេទិកា​មុខ​របរ​ឆ្នាំ​២០០៨​ គឺ​ជា​ច្រក​ទី​ផ្សារ​ការងារ​មួយ​សម្រាប់​និស្សិត​បញ្ញវន្ត​ នៅ​កម្ពុជា

វេទិកា​នៃ​មុខ​របរ​លើក​ទី​ ៤​ ឆ្នាំ​២០០៨​នេះ​ (ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៤​-១៥​ ខែ​មិថុនា​ ឆ្នាំ​២០០៨) កំពុង​តែ​បាញ់​ឆ្ពោះ​ទៅ​រក​និស្សិត​​បញ្ញវន្ត​​ ដែល​ពុំ​ទាន់​បាន​ទទួល​​ឱកាស​​នៃ​ការ​ផ្ដល់​ការងារ​ធ្វើ​នា​ពេល​បច្ចុប្បន្ន ​នៅ​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​​ម៉ឺន​នាក់​ក្នុង​ មួយ​ឆ្នាំៗ​ គឺ​​មាន​និស្សិត​ប្រមាណ​តែ​ ១០%​ ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ការងារ​ធ្វើ។

លោក​ ពិត​ ចំណាន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​វេទិកា​ស្ដី​ពី​មុខរបរ ​ឆ្នាំ​២០០៨​ កាល​ពី​ថ្ងៃ​ទី​១៤​ មិថុនា​ ថា​កំណើន​នៃ​បរិមាណ​របស់​និស្សិត​មាន​ល្បឿន​លឿន​គួរ​ឲ្យ​កត់​សម្គាល់​ណាស់។ លោក​បាន​មាន​ប្រសាសន៍​ថា៖ "គ្រាន់​តែ​ក្នុង​វិស័យ​ឧត្ដម​សិក្សា​តែ​មួយ​គត់​ និស្សិត​ដែល​មាន​​ចំនួន​តែ​ ៨ ០០០​នាក់​នា​ឆ្នាំ​២០០២​ បាន​កើន​ស្ទើរ​តែ​ ៥​ ដង​ស្មើ​នឹង​​ចំនួន​ ៣៧ ៨៩០​ នា​ឆ្នាំ​២០០៧។ ដោយ​ឡែក​ចំនួន​សិស្ស​ដែល​នឹង​​ត្រូវ​បញ្ចប់​ថ្នាក់​ទី​ ១២​ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ និង​មាន​លទ្ធភាព​​ចូល​សិក្សា​ក្នុង​មុខ​ជំនាញ​វិជ្ជាជីវៈ​ ឬ​ក្នុង​ឧត្ដម​​សិក្សា​បាន​កើន​ឡើង​ដល់​ ២៣៨ ០០០​នាក់​ក្នុង​ឆ្នាំ​២០១០​ ពោល​គឺ​រយៈពេល​២​ ឆ្នាំ​ដ៏​ខ្លី​​ខាង​មុខ​នេះ"។ លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា៖ "កំណើន​នេះ​គឺ​ជា​សម្ពាធ​មួយ​ដែល​​ទាមទារ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​អប់រំ​ កាន់​តែ​មាន​ភាព​សុក្រឹត​ឡើង​នោះ​ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​មាន​ការ​បង្កើត​​នូវ​ការងារ​ថ្មីៗ​សម្រាប់​យុវជន ​រាប់​ម៉ឺន​នាក់​ ដែល​នឹង​ត្រូវ​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​​ការងារ​ឱកាស​ដ៏​ខ្លី​ខាង​​មុខ​ នេះ។ ដូច្នេះ​រដ្ឋាភិបាល​បាន​ទទួល​​ស្គាល់​ថា​ ការ​អប់រំ​ និង​បណ្ដុះបណ្ដាល​​​តែ​មួយ​មុខ​គឺ​ពុំ​មែន​ជា​កត្តា​ទាមទារ​​ចាំបាច់​​ឲ្យ​ មាន​លក្ខណៈ​សម្បត្តិ​​បំពេញ​ការងារ​គ្រប់គ្រាន់​នោះ​ឡើយ"។

លោក​ Jean Boris Roux ប្រធាន​សភា​ពាណិជ្ជកម្ម​បារាំង​-ខ្មែរ​មាន​ប្រសាសន៍​ថា៖ "ការ​ធ្វើ​ឲ្យ​ការ​បណ្ដុះបណ្ដាល​ជំនាញ​នានា​មាន​លក្ខណៈ​ស្រប​តាម​តម្រូវ​​ ការ​ទី​ផ្សារ​ការងារ​ ដែល​វេទិកា​កំពុង​ខិតខំ​ជំរុញ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​អភិវឌ្ឍន៍​ ប្រទេស។ វេទិកា​នេះ​ផ្ដល់​​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ផង​ និង​និស្សិត​ទើប​ទទួល​សញ្ញាប័ត្រ​ផង។ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​នៃ​ការ​ជ្រើសរើស​បុគ្គលិក​នៅ​តាម​ ក្រុមហ៊ុន​ និង​ជួយ​តម្រង់​​ទិស​ដល់​និស្សិត​ និង​យុវជន​ដែល​មាន​វិជ្ជាជីវៈ​រួច​ហើយ"។ លោក​ក៏​បាន​​ថ្លែង​ថា៖ "ប៉ុន្តែ​​ទោះ​បី​​ជា​ចំនួន​សិស្ស​ដែល​បន្ត​ការ​សិក្សា​​នៅ​ឧត្ដម​សិក្សា​ កើន​ឡើង​កាន់​តែ​​ច្រើន​រៀងរាល់​ឆ្នាំ​ក៏​ដោយ​ ក៏​គុណភាព​​នៃ​ការ​បណ្ដុះបណ្ដាល​នៅ​មិន​ទាន់​បាន​សមស្រប​តាម​តម្រូវ​ការ​​ទី ​ផ្សារ​​ការងារ​នៅ​ឡើយ​ ដែល​ធ្វើ​ឲ្យ​និយោជក​នៅ​​តាម​ក្រុមហ៊ុន​នានា​ជួប​ការ​លំបាក​​ក្នុង​ការ​ ស្វែង​រក​បុគ្គលិក​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់"។

ជា​មួយ​គ្នា​​នេះ​ដែរ​ ប្រធាន​សភា​ពាណិជ្ជកម្ម​បារាំង​-ខ្មែរ​បាន​គូស​បញ្ជាក់​​ពី​សារៈសំខាន់​នៃ​ ការ​រៀបចំ​វេទិកា​មុខរបរ​នេះ​ថា៖ "វេទិកា​នេះ​ក៏​ជា​ឱកាស​​មួយ​ផង​ដែរ​សម្រាប់​និយោជក​ទាំងឡាយ​​ដើម្បី​បង្ហាញ ​ដល់​បេក្ខជន​រក​ការងារ​ពី​តម្រូវ​​ការ​របស់​ក្រុមហ៊ុន​​ពាក់ព័ន្ធ​នឹង​​ ជំនាញ​ការងារ​សម្រាប់​​បេក្ខជន​ ដើម្បី​ស្វែង​​យល់​អំពី​សារៈសំខាន់​​​ក្នុង​ការ​ជ្រើសរើស​ឲ្យ​បាន​ ត្រឹមត្រូវ​នូវ​ជំនាញ​​វិជ្ជាជីវៈ​មួយ​ស្រប​តាម​ការ​​តាម​ការ​ប៉ងប្រាថ្នា​ របស់​ខ្លួន​សម្រាប់​​អ្នក​គ្រប់គ្រង​ផ្នែក​បណ្ដុះបណ្ដាល​បច្ចេកទេស​​ និង​​ឧត្ដម​សិក្សា​​ដើម្បី​ធ្វើ​ឲ្យ​ការ​បណ្ដុះបណ្ដាល​​នៅ​តាម​គ្រឹះស្ថាន​ របស់​ពួក​គាត់​ឲ្យ​មាន​លក្ខណៈ​ស្រប​ទៅ​តាម​តថភាព​នៃ​ទី​ផ្សារ"។

លោក​ ម៉ៅ​ ថូរ៉ា​ អនុរដ្ឋលេខាធិការ​​ក្រសួង​​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កន្លង​​មក​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ខិតខំ​ធ្វើ​ការ​ចរចា​ដើម្បី​បើក​ច្រក​ទំនិញ​ដែល​បង្កើត​ឲ្យ​មាន​ទីផ្សារ ​​ពលកម្ម​ដ៏​ទូលំទូលាយ​​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ។ ដោយ​មាន​ជំនឿ​ថា​ វេទិកា​នៃ​មុខរបរ​លើក​ទី​ ៤​ នេះ​ គឺ​ជា​ច្រក​ទីផ្សារ​ពលកម្ម​មួយ​ទៀត​សម្រាប់​​បញ្ញវន្ត​យើង​ដែល​មាន​ចំនួន​ កាន់​តែ​​ច្រើន​ឡើងៗ​ លោក​ ម៉ៅ​ ថូរ៉ា​ ថ្លែង​ថា៖ "បច្ចុប្បន្ន​នេះ​ យើង​មាន​សាកល​វិទ្យាល័យ​យ៉ាង​ច្រើន​ទាំង​នៅ​ភ្នំពេញ​​ ហើយ​មាន​បញ្ញវន្ត​រាប់​ម៉ឺន​នាក់​ត្រូវ​បញ្ចប់​ការ​សិក្សា​​ជា​រៀងរាល់​ ឆ្នាំ។ រាជរដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​​ផ្ដល់​ការងារ​ជូន​បញ្ញវន្ត​ទាំងអស់​ នេះ។​ ប៉ុន្តែ​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​មិន​អាច​ស្រូប​យក​បាន​ទាំងអស់​ទេ​ គឺ​អាច​ទទួល​បាន​មួយ​ចំនួន​ប៉ុណ្ណោះ"។ លោក​បាន​​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​​២០០៨​ នេះ​ ក្រសួង​ពាណិជ្ជកម្ម​អាច​ទទួល​បាន​ត្រឹម​តែ​ ១០០​ នាក់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ វិស័យ​ឯកជន​​បាន​ផ្ដល់​ការងារ​រាប់​ម៉ឺន​​ដល់​បញ្ញវន្ត​យើង។ ដោយ​ផ្អែក​លើ​ទិដ្ឋាការ​នេះ​ ទើប​រាជរដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ ​​អភិវឌ្ឍន៍​វិស័យ​ឯកជន​ ក្នុង​ទិសដៅ​​បង្កើត​ទី​ផ្សារ​​ពលកម្ម​ឲ្យ​កាន់​តែ​ទូលំទូលាយ"។

លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ "ការ​បង្កើត​វេទិកា​មុខរបរ​ការងារ​នេះ​ឡើង​ គឺ​ជា​រឿង​ដែល​ល្អ​ប្រសើរ​ណាស់​សម្រាប់​និស្សិត​កម្ពុជា​​នា​ពេល​ បច្ចុប្បន្ន​នេះ​ដែល​ទាមទារ​ចង់​មាន​ការងារ​ធ្វើ។ ប៉ុន្តែ​នៅ​កម្ពុជា​​មាន​និស្សិត​ប្រមាណ​ ៩០%​ ទៀត​ដែល​​ពុំ​ទាន់​មាន​ការងារ​ធ្វើ​បន្ទាប់​ពី​ពួក​គេ​ទាំងអស់​នោះ​បាន​ បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​រដ្ឋ​ ឬ​ក៏​ឯកជន​នា​នា។ លោក​បាន​គូស​បញ្ជាក់​ថា៖ "ចំពោះ​ការ​ផ្ដល់​ឱកាស​ដល់​និស្សិត​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ គឺ​មិន​ចាំបាច់​​ទាមទារ​សកម្មភាព​ ឬ​ក៏​ចំណេះដឹង​អ្វី​ខ្ពង់ខ្ពស់​​នោះ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​​ធ្វើ​កំណែ​ទម្រង់​មួយ​ដោយ​ បង្កើត​ការងារ​តម្រូវ​​តាម​ធនធាន​មនុស្ស​វិញ​ទើប​ប្រសើរ​ជាង"៕


ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

Sunday, June 15, 2008

សប្បាយ​ខារ៉ាអូខេ​និង​ស៊ី​ផឹក​មួយ​យប់​ទល់​ភ្លឺ​អស់​ជាង​៥០០​ដុល្លារ​អត់​លុយ​ឱ្យ​គេ​


ក្រុមយុវជនដែលសប្បាយភ្លេចខ្លួនក្នុងហាងខារ៉ាអូខេ (រូបថត ជោគជ័យ )

រាជធានីភ្នំពេញ ៖ យុវជន៤នាក់សុំមិនបញ្ចោញឈ្មោះ និងអាសយដ្ឋាន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមន ឃាត់ខ្លួននៅភោជនីយដ្ឋាន និងខារ៉ាអូខេសង់អេលីហ្សេ នៅតាមបណ្តោយផ្លូវលេខ៦៣ សង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន កាលពីវេលា ម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ មិថុនា ដោយសារពួកគេចូលច្រៀង ខារ៉ាអូខេអស់ជាង៥០០ដុល្លារ តែគ្មានប្រាក់ឱ្យម្ចាស់ហាង ។ នេះជា រឿងអាម៉ាស់មួយដែលមិនគប្បីប្រព្រឹត្ត ឡើយ ព្រោះថា បើគ្មានលុយគួរសម្ងំផឹកទឹកក្នុងផ្ទះវិញវាថ្លៃថ្នូរជាង ប៉ុន្តែតាមរឿងរ៉ាវនេះ គឺពួកគេ បានអះអាងថា មិត្តភក្តិបានទូរស័ព្ទហៅឱ្យចូលច្រៀងខារ៉ាអូខេនិងផឹកស៊ីសប្បាយ រួចហើយបានគេចខ្លួន បាត់ទុកឱ្យពួកគេត្រូវប្រឈមមុខនឹងម្ចាស់ហាង ។


ប៉ូលិសខណ្ឌចំការមនឱ្យដឹងទាក់ទិននឹងការឃាត់ខ្លួនយុវជនទាំង៤នាក់នោះថា ពួកគេរួមជាមួយមិត្តភក្តិដទៃ ទៀត ប្រមាណ១០នាក់បាននាំគ្នាទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងក្លឹបសង់អេលីហ្សេ បន្ទប់លេខ៦០៨ តាំង ពីវេលាម៉ោង៣រសៀលថ្ងៃទី១២រហូតដល់ម៉ោង៣រំលងអធ្រាត្រ ថ្ងៃទី១៣ មិថុនា ។ ក្នុងអំឡុងពេល កំពុងច្រៀងរាំឆ្លងឆ្លើយយ៉ាងសប្បាយរីករាយជាមួយស្រីអ្នក​ចំរៀងប្រចាំ​ភោជនីយ​ដ្ឋាន​ សង់អេលីហ្សេនោះ ក្រុមយុវជនមួយចំនួនបាននាំគ្នាដើរចេញពីក្នុងបន្ទប់ច្រៀងបណ្តើរៗ ដោយបន្សល់ទុកនៅក្រុមយុវជនទាំង ៤នាក់សុទ្ធសឹងជាអ្នកគ្មានប្រាក់សំរាប់បង់ថ្លៃច្រៀងនិងថ្លៃភេសជ្ជៈ ដូច្នេះហើយត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ច ឱ្យឃាត់ខ្លួនទារប្រាក់នោះ ។
នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ក្រុមយុវជនទាំង៤នាក់និយាយថា ពួកគេត្រូវមិត្តភក្តិហៅតៗគ្នា ទៅច្រៀងដោយពុំដឹងថា ត្រូវមិត្តភក្តិបោកប្រាស់យកទៅបញ្ចាំបែបនេះទេ ។ ខណៈផឹកស៊ីនោះមានគ្នា ប្រមាណ១០នាក់ហើយបានឯកភាពគ្នាផឹកស្រាម៉ាកចននីប៊្លែកឡាប៊ែលរហូត​អស់​៥​ដប​ ដែលក្នុង១ដបចំណុះ ១លីត្រ។ សរុបប្រាក់ផឹកស៊ីរយៈពេលជិត១យប់ពេញ អស់ចំនួនជាង៥០០ដុល្លារ ដែលតំលៃនេះត្រូវ ម្ចាស់ហាងអះអាងថា បញ្ចុះតំលៃរួចហើយ ។
ចំពោះចំណាត់ការទៅលើក្រុមយុវជនទាំង៤នាក់នោះ សមត្ថកិច្ចនគរបាលខណ្ឌចំការមនតម្រូវឱ្យពួកគេ រកប្រាក់យកទៅសងថ្លៃផឹកស៊ីទៅម្ចាស់ហាងសង់អេលីហ្សេដើម្បីបានរួច​ខ្លួន​ទៅ​ផ្ទះ​វិញ​ ។
រហូតដល់រសៀលថ្ងៃ ទី១៣ មិថុនា ក្រុមយុវជនទាំង៤នាក់នោះពុំទាន់មានប្រាក់សំរាប់បង់ថ្លៃច្រៀងខារ៉ាអូខេ នៅឡើយទេ ដូច្នេះហើយប៉ូលិសខណ្ឌចំការមនបន្តឃាត់ខ្លួនពួកគេនៅក្នុងអធិការដ្ឋាន​ន​គរ​បាល​ខណ្ឌ​ដដែល​។​
ដក​ស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh/

បើ​មិន​បាន​រួមរស់​ជាមួយ​អូន​ បង​សុខ​ចិត្ត​ស្លាប់​នាង​មិន​ព្រម​ ផឹក​ថ្នាំពុល​ស្លាប់​មែន​


រូបថតបុរសជាប្តីពេលនៅរស់ (រូបថត នារាយណ៍)

ខេត្តកណ្តាល ៖ បុរសម្នាក់បានផឹកថ្នាំពុលធ្វើអត្តឃាតបណ្តាលឱ្យស្លាប់ភ្លាម ដោយមិនអាចឱ្យក្រុមគ្រួសារ យកទៅសង្គ្រោះទាន់ឡើយ ។ ការប្រល័យជីវិតរបស់ខ្លួននេះ ត្រូវគេអះអាងថា បុរសនេះបានលែងលះ ជាមួយប្រពន្ធមួយរយៈហើយ ក៏មកសុំមូលគ្នាជាមួយប្រពន្ធវិញ តែនាងជាប្រពន្ធមិនព្រម ក៏សំរេចចិត្តផឹកថ្នាំ ធ្វើអត្តឃាតបែបនេះតែម្តង។


ហេតុការណ៍បុរសទាល់ច្រកផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០០៨ នៅលើផ្ទះប្រពន្ធ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ បុរស នេះឈ្មោះម៉ៅ ទិត អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ជាកសិករ ចំណែកប្រពន្ធឈ្មោះមឺន ឈុននី អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី និងមានកូនប្រុស២នាក់ ។
តាមស្ត្រីឈ្មោះមឺន ឈុននី បាននិយាយថា រូបគាត់និងប្តីបានលែងលះគ្នារយៈពេល៥ខែមកហើយ ដោយ មានអាជ្ញាធរមូលដ្ឋានដឹងឮផងដែរ ហើយការលែងលះគ្នានេះ គឺរូបគាត់ជាប្រពន្ធបានបង់លុយឱ្យប្តីចំនួន ៣លានរៀលថែមទៀត ។ នៅថ្ងៃទី១០ មិថុនា ប្តីរូបនេះបានមកសុំមូលគ្នាជាប្តីប្រពន្ធវិញ តែគាត់មិនព្រម លុះយប់ថ្ងៃទី១១ មិថុនា ស្រាប់តែមកគោះទ្វារផ្ទះឱ្យគាត់ជាប្រពន្ធបើកដោយស្រែកថា គេបានផឹកថ្នាំពុល (ថ្នាំបាញ់បន្លែ)។ ខណៈនោះរូបគាត់បានបើកទ្វារក៏ឃើញប្តីប្រកាច់បែកពពុះមាត់ ព្រមទាំងមានដបថ្នាំ នៅក្បែរខ្លួន ទើបមានការផ្អើលឆោឡោដល់អ្នកជិតខាងមកជួយ តែបានតែមួយសន្ទុះក៏ស្លាប់ទៅ ។
តាមអ្នកភូមិបាននិយាយថា ក្រោយពីបុរសនោះលែងលះជាមួយប្រពន្ធក៏ទៅរស់នៅជាមួយបងប្រុស នៅភូមិគោកអណ្តែត ហើយមួយថ្ងៃៗគិតតែពីផឹកស្រាស្រវឹងខួបតែម្តង ។ ចំណែកលោកសោម សាក់ ជាមេភូមិគោកអណ្តែតបានឱ្យដឹងទៀតថា បុរសដែលផឹកថ្នាំពុលធ្វើអត្តឃាតនេះ គឺជាសមាជិក របស់គណបក្ស សម រង្ស៊ីទៀតផង ។ សពបុរសឈ្មោះម៉ៅ ទិត ត្រូវបានក្រុមគ្រួសារបងប្អូនយកមកបញ្ចុះនៅព្រឹកថ្ងៃទី១២ មិថុនា ដោយមិនបានធ្វើបុណ្យឱ្យផងទេ ។ ម៉្យាងទៀតនៅពេលកម្លាំងព្រហ្មទណ្ឌស្រុក-ខេត្ត និងប៉ូលិស បច្ចេកទេសខេត្តចុះទៅសុំគាស់សាកសពដើម្បីពិនិត្យឱ្យបានច្បាស់ថា ជនរងគ្រោះពិតជាផឹកថ្នាំពុលធ្វើ អត្តឃាត ឬយ៉ាងណានោះ ក៏ត្រូវបងៗជនរងគ្រោះសំណូមពរមិនឱ្យគាស់មកពិនិត្យទេ ដោយអះអាងថា ប្អូនប្រុសរបស់គាត់ពិតជាផឹកថ្នាំពុលធ្វើអត្តឃាតប្រាកដមែន ។
ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ http://www.kohsantepheapdaily.com.kh/

Saturday, June 14, 2008

ខួប​៤៦​ឆ្នាំ​ នៃប្រាសាទ​ព្រះ​វិហារ​

អបអរ​សាទរ​

ខួប​៤៦​ឆ្នាំ​

នៃ​សាល​ក្រម​របស់​តុលាការ​យុត្តិ​ធ៌ម​អន្តរជាតិ​

ស្តី​ពី​

ប្រាសាទ​ព្រះ​វិហារ​

(១៥​ មិថុនា ១៩៦២ - ១៥ មិថុនា​ ២០០៨)

នេះ​ជា​លើក​ទី​មួយ​ហើ​យ​ដែល​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ប្រារព្វ​ទិវារំលឹក​អនុស្សាវរីយ៍​ ថ្ងៃទី​ ១៥ មិថុនា ​១៩៦២​ គម្រប់​៤៦​ឆ្នាំ​ ជា​ថ្ងៃ​ដែល​តុលាការ​យុត្តធ​ម៌​អន្ត​ជាតិ​ទី​​ក្រុង​ឡាអេ​ ប្រទេស​ហូ​ឡ​ង់ ដែល​បាន​ប្រកាស​សម្រេច​ក្តី​និង​ផ្តល់​នូវសាល​ដីកា​ប្រគល់​ប្រាសាទ​ព្រះ​ វិហារ​ត្រឡប់​មក​អោយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​។

ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​អច្ឆរិយ​វត្ថុ​កម្ពុជា​ បាន​កសាង​ឡើង​ដោយ​ជន​ជាតិ​ខ្មែ

រ​ដែល​បង្កប់​ទៅ​ដោយ​ភាព​សក្តិ​សិទ្ធ​ពី​ ការបួង​សួង ប្រសិទ្ធិ​ ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ​បី​ជំនាន់​គឺ៖

-​ ព្រះបាទ​យសោវរ្ម័ន​ ទី​១(,ស ៨៨៩​ -​ ,ស ៩០០)​

- ព្រះ​បាទ​សុរិយា​វ្ម័ន​ ទី​១​(,ស ១០០២ - ,ស ១០៥០)

- ព្រះ​បាទ​សុរិយា​វ្ម័ន​ ទី​២(,ស ១១១៣ - ,ស ១១៥០)

ទិវា​នេះ​ពិត​ជា​មាន​អត្ថន័យ​​ និង​អត្ថ​ប្រយោជន៍យ៉ាង​ខ្លាំង​ ដើម្បី​ស​បញ្ចាក់​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោ​យ​យល់​ច្បាស់​ពី​ជីវប្រវត្តិ​ នៃ​ប្រា​សាទ​ព្រះវិហារ​ ជា​ពិ​សេស​គឺ​ កុំអោយកូន​ខ្មែរ​​មាន​ការ​ភាន់​ច្រលំ​ថា​ជា​កម្ម​សិទ្ធ​របស់​ ប្រទេស​សៀមកាន់​កាប់​​តទៅ​ទៀត។

មាន​​បណ្តា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល សមាគមន៍ និង​ ក្រុម​សារព័ត៌មាន ​ជា​ច្រើន​​កុះករបាន​ចូល​រួម ដែល​បាន​ញុំាង​អោយ​កម្ម​វិធី​នេះ​តំណើរការ​ទៅ​យ៉ាង​រលូន​ថែម​ទៀត​។

តើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ដែរ​ចំពោះ​ទិវារលឹក​ខួបនេះ?
តើ​លោក​អ្នក​ចង់​អោយ​ទិវា​នេះ​មានជា​រៀងរាល់​ឆ្នាំ​ដែរ​ រឺ​ទេ? ហេតុ​អ្វី?​

អត្ថបទនេះ​​មាន​ភ្ជាប់ជា​មួយ​គេហទំព័រ​ http://women.open.org.kh

រូបភាព​នេះ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ http://kamnapkumnou.blogspot.com/

ទឹក​ប្រហុក​ អន្លក់​ខ្ចី

គ្រឿង​ផ្សំ​

ត្រី​ងៀត​អាំង​ ២​-៣​​ ដុំ, ម្ទេស​ក្រៀម​ម៉ដ្ឋ​ ១/២ ស្លាបព្រាបាយ​, ខ្លាញ់​ជ្រូក​ហាន់​ជា​ដុំ​តូចៗ​ កន្លះ​ចាន​ចង្កឹះ​, ទឹក​ក្រូច​ឆ្មារ​ ២​ ស្លាបព្រាបាយ​, ប្រហុក​ កន្លះ​ខាំ​, ប៊ីចេង​អាជីណូម៉ូតូ​ ឬ​ម្សៅស៊ុបរ៉តឌី​ បន្តិចបន្តួច​, អំបិល​ម៉ដ្ឋ​ ២​ ស្លាបព្រាកាហ្វេ​, ត្រី​ចៀន​ (ត្រី​អ្វី​ក៏​បាន​ តាម​ចូលចិត្ត) ១​-២ ក្បាល​, បន្លែ​ផ្សេងៗ​តាម​ចូលចិត្ត​ (ត្រសក់​, ត្រកួន​, សណ្ដែក​គួរ​, កញ្ឆែត​, ប្រពាយ​, ត្រប់វែង​, ត្រប់ស្រួយ​, ទំពាំង​ស្ងោរ...)។

វិធី​ធ្វើ​

១.យក​ប្រហុក​ដាក់​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូរ​ រម្ងាស់​ឲ្យ​រលួយ​ នៅ​សល់​តែ​ឆ្អឹង​ដួស​យក​ទឹក​ប្រហុក​ ១​ចាន​ចង្កឹះ។
២.ម្ទេស​ក្រៀម​ លីង​ឲ្យ​ស្រួយ​ រួច​យក​ទៅ​បុក​ឲ្យ​ម៉ដ្ឋ។
៣.ត្រី​ងៀត​ អាំង​ឲ្យ​ឆ្អិន​ រួច​យក​មក​បេះ​យក​តែ​សាច់​ ប្រមាណ​កន្លះ​ចាន​ចង្កឹះ​ហើយ​បុក​សាច់​ត្រី​ងៀត​ឲ្យ​ម៉ដ្ឋ។
៤.ចំហៀវ​ខ្លាញ់​ជ្រូក​ ហើយ​យក​តែ​កាក​ខ្លាញ់​ជ្រូក​ (ចំណុះ​ខ្លាញ់) មក​ហាន់​តូចៗ​ប្រមាណ​កន្លះ​ចាន​ចង្កឹះ។
៥.យក​ទឹក​ប្រហុក​ ម្ទេស​ម៉ដ្ឋ​ សាច់​ត្រី​ងៀត​ម៉ដ្ឋ​ ទឹក​ក្រូច​ឆ្មារ​ និង​ចំណុះ​ខ្លាញ់​មក​ផ្សំ​បញ្ចូល​គ្នា​ កូរ​ឲ្យ​ចូល​គ្នា​សព្វ​ ដាក់​ប៊ីចេង​អាជីណូម៉ូតូ​ ឬ​ម្សៅ​ស៊ុប​រ៉តឌី​ ចូល​បន្តិច​ភ្លក្ស​រសជាតិ​​មើល​ បើ​សាប​ពេក​ ថែម​អំបិល​ម៉ដ្ឋ​បន្តិច​ ទទួល​ទាន​ជា​មួយ​បន្លែ​ និង​ត្រី​ចៀន​ ដែល​អ្នក​ចូលចិត្ត៕
ដកស្រង់​ចេញពី​គេហទំព័រ http://women.open.org.kh

Thursday, June 12, 2008

កិច្ចប្រជុំ​របស់ក្រុម​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​ បើក​ទូលាយ

កិច្ចប្រជុំ​មួយ​​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០០៨ វេលា​ម៉ោង​៣ ដល់​ ៥ ល្ងាច​របស់​ក្រុម​ស្ត្រី​នៃ​វិទ្យាស្ថាន បើក​ទូលាយ​ដែលស្តីអំពី​ "ស្ត្រី និង​ សិទ្ធិ - ស្ត្រី និង​ ការប្រើប្រាស់ ICT"។

ក្នុង​កិច្ច​ប្រជុំ​បាន​អោយ​ដឹង​ថា​ ក្នុង​តំណាក់​កាល​ទីមួយ ពួកគាត់បាន​ទទួល​សមិទ្ធផល​យ៉ាង​ច្រើន​ដូច​ជា៖ ការ​បើក​វគ្គបណ្តុះ​បណ្តាល​ជា​ច្រើន​ ស្តី​អំពី​ សិទ្ធិស្ត្រី​ក្នុងការ​អភិវឌ្ឍន៍​សង្គម និងវគ្គ​បណ្តុះ​បណ្តាល​មួយចំនួន​ទៀត​ស្តី​អំពី​ ស្ត្រី​ និង​ការប្រើប្រាស់​ ICT។ក្រៅ​ពីនេះ​ទៅ​​ទៀត​​ពួក​គាត់​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​​ ទាក់​ទង​និង​ស្ត្រី​ ច្បាប់​ ICT តាមរយៈ​វិបផតថល​ស្ត្រី (http://women.open.org.kh)​,​ដែល​​​ទទួល​បាននូវ​ការគាំទ្រ​ពី​អ្នក​ទស្សនា​ដ៏​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។

សម្រាប់​ដំណាក់​ទី​ពី​នេះ​ ក្រុម​ស្ត្រី​ នៃ​វិទ្យាស្ថាន​ បើក​ទូលាយ​កំពុង​តែ​រៀបចំ​គម្រោង​ជា​ច្រើន​ដែល​ទាក់​ទង​និង​ការ​ធ្វើ​អោយ​ កាន់​តែ​ប្រ​សើរ​ថែមទៀត នៃ​ការអប់​រំដល់​ស្ត្រី​​ខ្មែរ និង​ ការប្រើប្រាស់​ICT។ ​

ប្រសិន​បើ​ លោក​អ្នក​ចង់​ស្វែង​យល់​អំ​ពី​ ស្ត្រី​ និង​សិទ្ធិ​ ស្ត្រីនិង​ICT ច្បាប់​ រឿងរ៉ាវផ្សេងៗ​នៅ​ក្នុង​សង្គម​ខ្មែរ​សូ​ម​ចូល​មក​កាន់​វិប​ផត​ថល​​ស្ត្រី (http://women.open.org.kh)​​៕

ប្ដី​-ប្រពន្ធ​ស្រវឹង​ស្រា​ដូចគ្នា​កើត​ហិង្សា​ស្លាប់​ប្រពន្ធ​ ប្ដី​ជាប់​គុក​បន្សល់​កូន​អាយុ​១៣​ឆ្នាំ​ គ្មាន​ទី​ពឹង​

ខេត្ត​បាត់ដំបង​៖ បុរស​ប្រមឹក​ម្នាក់​ត្រូវ​​សមត្ថកិច្ច​នគរបាល​ មូលដ្ឋាន​ចាប់​ខ្លួន​ប៉ុន្មាន​ម៉ោង​ក្រោយ​បន្ទាប់​ពី​ធ្វើ​បុណ្យ​សព​ប្រពន្ធ ​រួច​ដោយ​ចោទ​ប្រកាន់​ពី​បទ​​ប្រើ​ហិង្សា​វាយ​សម្លាប់​​ប្រពន្ធ​​កាល​ពី​ ព្រលប់​ថ្ងៃ​ទី​៦​ មិថុនា​ នៅ​នឹង​ផ្ទះ​របស់​ខ្លួន​​ដែល​ស្ថិត​នៅ​ភូមិ​ចម្ការ​​ស្រូវ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក។

លោក​ ណែប​ លឿម​ មេ​ភូមិ​បារាំង​​ធ្លាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ជន​ដៃ​ដល់​វាយ​សម្លាប់​​ប្រពន្ធ​នេះ​ឈ្មោះ​ ដន​ ហ៊ីង​ អាយុ​​ ៣៦​ ឆ្នាំ​ បាន​ប្រើ​អង្រែ​បុក​គ្រឿង​​ទំហំ​ប៉ុន​ក​ដៃ​ប្រវែង​​ជិត​កន្លះ​ម៉ែត្រ​វាយ​ទៅ ​លើ​ប្រពន្ធ​ឈ្មោះ​ យន់​ យ៉េន​ អាយុ ​៣៣​ ឆ្នាំ​ ត្រូវ​កញ្ចឹង​ក​ចំនួន​៣​អង្រែ​បណ្ដាល​ឲ្យ​សន្លប់។ លោក​មេ​ភូមិ​បាន​ប្រាប់​​ទៀត​ថា​ ក្រោយ​ពេល​វាយ​ប្រពន្ធ​រួច​ហើយ​ ជន​នេះ​បាន​លើក​ប្រពន្ធ​ដាក់​​លើ​គ្រែ​ឆ្អើរ​ភ្លើង​​ចំនួន​៣​យប់​៤​ថ្ងៃ​ ដោយ​រង​របួស​ធ្ងន់​ពេក​ប្រពន្ធ​ក៏​ស្លាប់​ទៅ។ មេ​ភូមិ​បាន​រាយការណ៍​បន្ត​ទៀត​ថា​ ប្រពន្ធ​របស់​បុរស​នេះ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ហើយ​បាន​ធ្វើ​បុណ្យ​សព​ប្រពន្ធ​រួច​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ត្រូវ​បាន​ សមត្ថភាព​​មូលដ្ឋាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ជា​ប្ដី។ លោក​មេ​ភូមិ​ឲ្យ​ដឹង​​ទៀត​ថា​ កូន​ប្រុស​អាយុ​១៣​ឆ្នាំ​​ម្នាក់​របស់​គ្រួសារ​នេះ​កំពុង​​គ្មាន​ទីពឹង​​ ក្រោយ​ពេល​ម្ដាយ​ស្លាប់​ ហើយ​ឪពុក​ត្រូវ​ជាប់​គុក។ មេ​ភូមិ​ដដែល​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ថា​ ប្ដី​-ប្រពន្ធ​នេះ​តែង​ផឹក​ស្រា​ស្រវឹង​រៀងៗ​ខ្លួន​ស្ទើរ​រាល់​ថ្ងៃ​ ហើយ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​គ្មាន​ទំនេរ​ទេ​ ចំណែក​គាត់​ជា​មេ​ភូមិ​ខ្ជិល​ដោះស្រាយ​ណាស់​ ព្រោះ​ឈ្លោះ​គ្នា​ញឹកញាប់​ពេក។

បើ​យើង​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ឈ្មោះ​ ដន​ ហ៊ីង​ បាន​ប្រាប់​ថា​ ខ្លួន​ពិត​ជា​បាន​យក​អង្រែ​បុក​គ្រឿង​​វាយ​ប្រពន្ធ​មែន​ដោយសារ​ខឹង​​ប្រពន្ធ ​ខ្លួន​ផឹក​ស្រា​ស្រវឹង​​រួច​ទៅ​លួច​ផ្ដិល​ជ័រ​កន្លែង​គេ​លក់​ ហើយ​ម្ចាស់​គេ​តាម​មក​ទារ​លុយ​ដល់​ផ្ទះ​ធ្វើ​ឲ្យ​ខ្លួន​ខ្មាស​គេ​ ទើប​ខ្លួន​ខឹង​ទាញ​អង្រែ​សំពង​ចំនួន​៣​អង្រែ​ត្រូវ​កញ្ចឹង​.ក​សន្លប់​ស្ដូក​ តែ​ម្ដង។ ជន​នេះ​និយាយ​ថា​ បន្ទាប់​ពី​វាយ​ប្រពន្ធ​ឲ្យ​របួស​ហើយ​​ខ្លួន ​ក៏​លើក​ប្រពន្ធ​ដាក់​លើ​គ្រែ​ឆ្អើរ​ភ្លើង​រហូត​៣​យប់​៤​ថ្ងៃ​ ដោយ​ប្រពន្ធ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ហើយ​ខ្លួន​​ក៏​រៀបចំ​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ រួច​ភ្លាម​ខ្លួន​ក៏​ដើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​តែ​ម្ដង។ បុរស​នេះ​បាន​ពោល​ទាំង​សោកស្ដាយ​ថា​ គាត់​ព្រួយបារម្ភ​ពី​កូន​ប្រុស​​គាត់​ម្នាក់​អាយុ​១៣​ឆ្នាំ​មិន​ដឹង​រស់​នៅ​ ជាមួយ​អ្នក​ណា​ នៅ​ពេល​គាត់​ត្រូវ​​គេ​បញ្ជូន​ចូល​គុក។

​លោក​ សារ៉េត​ ពិសេដ្ឋ​ អធិការ​រង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​និយាយ​ថា​ រឿង​នេះ​បង្ក​ឡើង​ដោយ​ក្រុម​គ្រួសារ​​ខ្លួន​ឯង​ ហើយ​សុទ្ធ​តែ​​ជា​អ្នក​ចេះ​សេព​គ្រឿង​ស្រវឹង​ទាំង​ប្ដី​ប្រពន្ធ​​ក៏​បង្ក​ ជម្លោះ​រាល់​ថ្ងៃ​មិន​ឈប់​ឈរ​បែប​នេះ​ទៅ។ ទោះ​ជា​យ៉ាង​ណា​ ជន​ដៃ​ដល់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​ខេត្ត​ហើយ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

រំលោភ​រួច​មួល​ក​បំបាក់​ស្លាប់​នៅ​ក្នុង​ព្រៃ​ឫស្សី

កំពង់សៀម-កំពង់ចាម​ ៖ នារី​ក្រមុំ​ចាស់​ម្នាក់​ដែល​មាន​បញ្ហា​ជម្ងឺ​សរសៃ​ប្រសាទ​ផង​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​រំលោភ​សេពសន្ថវៈ​ រួច​មួល​ក៏​បំបាក់​ឲ្យ​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១​មិថុនា​២០០៨​នៅ​ខណៈ​ ពេល​ដែល​ជន​រង​គ្រោះ​ទៅ​ដឹក​គោ​ពី​វាល​ស្រែ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​ មក​បញ្ចូល​ក្រោល​ បន្ទាប់​ពី​ភ្លៀង​បាន​រាំង។ សាក​សព្វ​នារី​រង​គ្រោះ​ត្រូវ​បាន​បង​ស្រី​នាង​ទៅ​រក​ឃើញ​នា​ល្ងាច​ថ្ងៃ​ ដដែល​នេះ​នៅ​ក្នុង​ព្រៃ​ឫស្សី​មួយ​ចម្ងាយ​៣០០​ម៉ែត្រ​ខាង​ក្រោម​ផ្ទះ​ ស្ថិត​ក្នុង​ភូមិ​ទី​៦​ ឃុំ​កោះ​សំរោង​ ស្រុក​កំពង់​សៀម។

លោក​អនុសេនីយ៍ឯក​ យឹម​ អូន​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​កំពង់សៀម​ ដែល​បាន​ទៅ​ចូល​រួម​ពិនិត្យ​សាក​សព្វ​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ មិថុនា​បាន​ប្រាប់​ថា​ អ្នក​ស្លាប់​ឈ្មោះ​ ឡន​ ស្រី​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។

លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ចាប់​មួល​បំបាក់​ក​រហូត​ស្លាប់​ នៅ​នឹង​ព្រៃ​ឫស្សី​ខាង​ក្រោយ​ផ្ទះ​ខ្លួន​ឯង​ចម្ងាយ​ប្រមាណ​២០០​ទៅ​៣០០​ ម៉ែត្រ។ ក្រៅ​ពី​ស្លាក​ស្នាម​ជាំ​បាក់​ក​ គេ​បាន​រក​ឃើញ​ប្រដាប់​ភេទ​របស់​នាង​ត្រូវ​បាន​គេ​រំលោភ​ ដែល​អាច​សន្និដ្ឋាន​បាន​ថា​ជន​ល្មើស​រំលោភ​ហើយ​ ទើប​មួល​ក​នាង​ស្លាប់​ជា​ក្រោយ។

លោក​មេ​បញ្ជា​ការ​ យឹម​ អូន​ បាន​បញ្ជាក់​តាន​ស្ត្រី​តាម​សម្ដី​រៀប​រាប់​របស់​បង​ស្រី​នាង​រង​គ្រោះ​បាន​ ឲ្យ​ដឹង​ថា​ នៅ​ល្ងាច​កើត​ហេតុ​ថ្ងៃ​ទី​១១​មិថុនា​ វេលា​ម៉ោង​៥​និង​៣០​នាទី​ បន្ទាប់​ពី​ភ្លៀង​រាំង​ប្អូន​ស្រី​របស់​នាង​បាន​ទៅ​ដឹក​គោ​នៅ​វាល​ស្មៅ​ខាង​ ក្រោយ​ផ្ទះ​ដើម្បី​បញ្ចូល​ក្រោល។ នៅ​ពេល​រង់​ចាំ​មិន​ឃើញ​ប្អូន​វិល​ត្រឡប់​មក​ផ្ទះ​ នាង​ជា​បងស្រី​រូប​នោះ​ក៏​ទៅ​តាម​ហើយ​បាន​ឃើញ​បុរស​ម្នាក់​ស្លៀក​ខោ​លីអូ​ រត់​ចេញ​ពី​ព្រៃ​ឫស្សី​ ដែល​នៅ​ខាង​ក្រោយ​ផ្ទះ​នាង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ។ ដោយ​មាន​ការ​សង្ស័យ​នាង​ជា​បង​ស្រី​បាន​ប្រទះ​ឃើញ​ប្អូន​ស្រី​នាង​ត្រូវ​គេ​ សម្លាប់​ស្លាប់​បាត់​ទៅ​ហើយ។ លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជិត​ខាង​ថា​ ជន​រង​គ្រោះ​ជា​នារី​ក្រមុំ​ចាស់​ សព្វ​ថ្ងៃ​នាង​មាន​ជម្ងឺ​សរសៃ​ប្រសាទ​ប្រចាំ​ខ្លួន​ ព្រោះ​នាង​បាន​លេប​ថ្នាំ​រាល់​ថ្ងៃ។

លោក​ ចក់​ សុខ​កៅ​ នាយ​ផ្នែក​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កំពង់សៀម​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​នេះ​ខាង​លោក​នៅ​កំពុង​ស៊ើប​អង្កេត។ ហើយ​ជន​ល្មើស​ក៏​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ដែរ។

លោក​នាយ​ផ្នែក​ប៉ូលិស​រូប​នេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ តាម​ការ​ពិនិត្យ​លើ​កន្លែង​កើត​ហេតុ​នោះ​ ជន​ដៃ​ដល់​គ្មាន​បក្ខពួក​ទេ​ គឺ​តែ​ម្នាក់​ឯង​ ព្រោះ​ទម្រាំ​រំលោភ​និង​សម្លាប់​ជន​រង​គ្រោះ​បាន​មាន​​ការ​ចាប់​ ប្រទង់ប្រទាញ​ មាន​ស្នាម​ដួល​ព្រៃ​ចំនួន​៤​កន្លែង។ ប៉ុន្តែ​នៅ​កន្លែង​កើត​ហេតុ​ក្រៅ​ពី​ក្រវិល​មួយ​គូ​របស់​អ្នក​ស្លាប់​ដែល​ ជ្រុះ​នៅ​ទី​នោះ​សមត្ថកិច្ច​ពុំ​រក​ឃើញ​អ្វី​ដែល​ជា​ភស្តុតាង​ឡើយ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

និស្សិត​ឆ្នើម​១០​នាក់​ ទទួល​អាហារូបករណ៍​Fullbright​ ទៅ​សិក្សា​នៅ​អាមេរិក​

រាជធានី​ភ្នំពេញ​ ៖​ និស្សិត​ឆ្នើម​កម្ពុជា​ចំនួន​១០​នាក់​ បាន​ទទួល​អាហារូបករណ៍​ Fullbright​ ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​ និង​អនុ​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​រយៈ ពេល​មួយ​ឆ្នាំ​ និង​រយៈ​ពេល​ពីរ​ឆ្នាំ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក​ កុល​ ផេង​ ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោក​ ចូសេហ្វ​ មូសូមេលី​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​មាតាបិតា​កាល​ពី​ថ្ងៃ​ទី​ ១២​ មិថុនា​ ២០០៨​ នៅ​ស្ថានទូត​អាមេរិក​មុន​ពេល​ពួក​គេ​ចាក​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ ក្នុង​ចុង​ខែ​ មិថុនា​នេះ។

និស្សិត​ដែល​នឹង​ចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​សំរាប់​អាហារូបករណ៍​ Fullbright​ ឆ្នាំ​ ២០០៨​ -​ ២០០៩​ រួម​មាន​ ១-​ កញ្ញា​ ឃុន​ ចាន់ណារី​ (បណ្ឌិត​សេដ្ឋកិច្ច),​ ២-​ លោក​ ជា​ កញ្ញារិទ្ធិ​ (អនុ​បណ្ឌិត​គណិតវិទ្យា),​ ៣-​ កញ្ញា​ ប្រាក់​ ឋនវតី​ (អនុ​បណ្ឌិត​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ),​ ៤-​ កញ្ញា​ ប៉ោ​ ស៊ីដូនី​ (អនុ​បណ្ឌិត​អប់រំ),​ ៥-​ លោក​ ស៊ីម​ ហូយឈុន​ (អនុ​បណ្ឌិត​គ្រប់គ្រង),​ ៦-​ កញ្ញា​ អ៊ូ​ ជូលី​ (បណ្ឌិត​បរិស្ថាន),​ ៧-​ កញ្ញា​ ស​ សម្ផស្ស​ (អនុ​បណ្ឌិត​អប់រំ),​ ៨-​ កញ្ញា​ គឹម​ សូលីដា​ (អនុ បណ្ឌិត​កុំព្យូទ័រ),​ ៩-​ លោក​ ជូ​ ចំណាន​ (អនុ​បណ្ឌិត​គ្រប់គ្រង)​ និង​ ១០-​ លោក​ ហោ​ សុខហាក់​ (អនុ​បណ្ឌិត​គមនាគមន៍)។

លោក​ កុល​ ផេង​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ និស្សិត​ទាំង​១០​នាក់​នេះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ហើយ​ពួក​គេ​ជា​និស្សិត​ពូកែ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថានទូត​អាមេរិក​ ឆ្លង​កាត់​ការ​ប្រលង​ភាសា​អង់គ្លេស​យ៉ាង​ល្អ។​ លោក​បន្ថែម​ថា​ "ខ្ញុំ​ស្វាគមន៍​ពួក​គេ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាមេរិក​ ហើយ​សង្ឃឹម​ថា​ ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​វិលត្រឡប់​មក​ប្រទេស​ជាតិ​វិញ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ"។

លោក​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ និស្សិត​១០​នាក់​ថ្មី​នេះ​ បាន​ទទួល​អាហារូបករណ៍​ Fullbright​ ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ថ្នាក់​អនុ​បណ្ឌិត​ ហើយ​ពួក​គេ​នឹង​ទៅ​ចូលរួម​ជា​មួយ​និស្សិត​កម្ពុជា​៨​នាក់​ទៀត​ ដែល​កំពុង​សិក្សា​នៅ​អាមេរិក​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​កម្មវិធី​អាហារូបករណ៍​ Fullbright​ សរុប​មាន​និស្សិត​ខ្មែរ​ចំនួន​១៨​នាក់​ ដែល​ទទួល​អាហារូបករណ៍​ Fullbright។

លោក​បន្ថែម​ថា​ "នេះ​ជា​ពេលវេលា​រំភើប​សម្រាប់​អ្នក​ទាំងអស់​គ្នា។​ អ្នក​ប្រហែល​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ តែ​អ្នក​នឹង​ត្រូវ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ផ្សង​ព្រេង​មួយ​ដែល​នឹង​ធ្វើ​ ឲ្យ​ជីវិត​របស់​អ្នកមាន​ការ​ផ្លាស់ប្ដូរ។​ អ្នក​មិន​ត្រឹម​តែ​នឹង​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ដែល​នឹង​ពង្រឹង​ជំនាញ​ និង​ការ​អភិវឌ្ឍន៍​សម្រាប់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ​ តែ​អ្នក​ក៏​នឹង​ត្រូវ​ដើរ​តួ​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​នៅ​សហរដ្ឋ​អាមេរិក​ ផង​ដែរ​ ដោយ​ធ្វើ​ឲ្យ​ជន​ជាតិ​អាមេរិក​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ប្រទេស​ កម្ពុជា"។

កម្មវិធី​អាហារូបករណ៍​ Fullbright​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ ១៩៤៥​ ដើម្បី​ "បង្កើន​ការ​យល់​គ្នា​រវាង​ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ដទៃ​ទៀត"។​ កម្មវិធី​អាហារូបករណ៍​នេះ​ត្រូវ​បាន​បង្កើត​អោយ​មាន​ឡើង​វិញ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩៤។​ ចាប់​តាំង​ពី​ពេល​នោះ​មក​និស្សិត​កម្ពុជា​ចំនួន​៩៤​នាក់​ តាមរយៈ​កម្មវិធី​នេះ​បាន​ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​ក្នុង​សហរដ្ឋ​ អាមេរិក​ ហើយ​មាន​អ្នក​ឯកទេស​ជាន់​ខ្ពស់​របស់​អាមេរិក​ប្រហែល​៣៥​នាក់​ បាន​មក​ធ្វើ​ការ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ទឹក​ប្រាក់​សម្រាប់​កម្មវិធី​ Fullbright​ សម្រាប់​ប្រទេស​កម្ពុជា​ចំនួន​៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ ឆ្នាំ​ៗ។

មាន​អ្នក​ត្រឡប់​មក​ពី​សិក្សា​ក្នុង​កម្មវិធី​ Fullbright​ មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​ក្នុង​មុខ​តំណែង​សំខាន់​ៗ​ ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​កសិកម្ម​ ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ក្រសួង​មហាផ្ទៃ​ជា​ដើម។​ មាន​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​តាម​ សាកលវិទ្យាល័យ​នានា​ និង​ជា​មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ក្នុង​កម្មវិធី​សុខភាព​ និង​កម្មវិធី​ផ្សេងៗ​ទៀត​ផ្នែក​អភិវឌ្ឍន៍​ជនបទ​ ដែល​គាំទ្រ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ។

ដើម្បី​អាច​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ក្នុង​កម្មវិធី​ Fullbright​ អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​តែ៖

-​ មាន​ប្រវត្តិ​នៃ​ការ​សិក្សា​ច្បាស់លាស់​ និង​ពិន្ទុ​ល្អ​ប្រពៃ​នៅ​ក្នុង​ការ​សិក្សា​ពី​មុន​មក។

-​ មាន​សញ្ញាប័ត្រ​បរិញ្ញា​ពី​មហាវិទ្យាល័យ​ឬ​សាកលវិទ្យាល័យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់។

-​ មាន​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​គ្រប់​គ្រាន់​ ពិន្ទុ​ TOEFL​ យ៉ាង​តិច​៥៥០។

-​ អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​នៅ​ឯ​បរទេស​បាន។

-​ មាន​សុខភាព​ល្អ​ហើយ​អាច​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ដែល​មាន​ការ​ពិបាក។

កម្មវិធី​អាហារូបករណ៍​ Fullbright​ ឧបត្ថម្ភ​លើ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សហរដ្ឋ​អាមេរិក​ ថ្លៃ​សិក្សា​ ថ្លៃ​បង់​ផ្សេង​ៗ​ និង​សោហ៊ុយ​ចំណាយ​លើ​ការ​រស់​នៅ​សម្រាប់​និស្សិត​ពេញ​ម៉ោង​ថ្នាក់​ក្រោយ​ ឧត្ដម​សិក្សា៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

ប្លន់​ផ្ទះ​អ្នក​លក់​មាស​កក្រើក​ទី​រួម​ខេត្ត​ព្រះវិហារ

លំនៅឋានប្រជាពលរដ្ឋដែលចោរបានឡើងប្លន់កាលពីយប់ (រូបថត វន្ថា)

ខេត្តព្រះវិហារ ៖ អំពើចោរកម្មប្លន់ប្រដាប់អាវុធដែលមិនធ្លាប់កើតមាននៅទីរួមខេត្តព្រះវិហារ ដែលជាខេត្ត ដាច់ស្រយាលមួយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ នោះ គឺសកម្មភាពប្លន់ផ្ទះអ្នកលក់មាសទាំងក្បាល ព្រលប់ ដែលគិតជាទឹកប្រាក់បាត់បង់អស់ចំនួនជាង១ម៉ឺនដុល្លារ ។ អំពើប្លន់នេះក៏បានធ្វើឱ្យម្ចាស់ផ្ទះ២នាក់ប្តី-ប្រពន្ធរងរបួសផងដែរ ហើយក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោល ។ ចំណែកសមត្ថកិច្ចជំនាញ បានត្រឹមអះអាងថា កំពុងធ្វើការស្រាវជ្រាវវែកមុខក្រុមចោរនោះហើយ ដើម្បីនាំខ្លួនឱ្យតុលាការកាត់ទោស ទៅតាមច្បាប់ ។


យោងតាមសេចក្តីរាយការណ៍ពីអំពើប្លន់ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាទូទៅនៅទីរួមខេត្តព្រះវិហារ នេះបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ក្រុមជនសង្ស័យចំនួន៥នាក់ ប្រដាប់ ដោយកាំភ្លើងចំនួន៤ដើម ដែលក្នុងនោះមានកាំភ្លើងខ្លីចំនួន៣ដើម និងកាំភ្លើងវែងចំនួន១ដើម បានចូល ទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិសំរោង ឃុំកំពង់ប្រណាក ស្រុកត្បែង មានជ័យ គឺស្ថិតនៅចំកណ្តាលទីរួមខេត្តព្រះវិហារតែម្តង ។ ម្ចាស់ផ្ទះរងគ្រោះមានប្តីឈ្មោះយី ប៉េង អាយុ ៤៣ឆ្នាំ ជានាយទាហានស្រាវជ្រាវរបស់អគ្គបញ្ជាការកងទ័ពជើងគោក និង ភរិយាឈ្មោះជួន វណ្ណាបុល ជាអ្នករកស៊ីលក់មាស និងប្តូរប្រាក់ក្នុងផ្សារកំពង់ប្រណាក ។ តាមប្រភពព័ត៌មានឱ្យដឹងទៀតថា នៅពេល មានអំពើប្លន់នេះ គឺខណៈពេលដែលម្ចាស់ផ្ទះជាប្រពន្ធកំពុងរៀបចំទុកដាក់របស់របរ ហើយចូលបន្ទប់ទឹក រីឯប្តីដេកមើលទូរទស្សន៍នៅលើផ្ទះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បានឡើងទៅលើផ្ទះ និងបានយក កាំភ្លើងខ្លីវាយក្បាលបុរសជាប្តីផ្ទួនៗគ្នា ធ្វើឱ្យបែកក្បាលហូរឈាម ហើយមិនតែប៉ុណ្ណោះពួកចោរបានយកដំបង វាយថែមទៀត រួចយកខ្សែចងដៃទាំងពីរមិនឱ្យរើបំរះ រួចហើយទើបពួកគេនាំគ្នារើកកាយពេញផ្ទះរហូត ដល់រកឃើញកេសដែក១ ដែលក្នុងកេសនោះមានមាសនិងប្រាក់ដែលជាទំនិញដាក់តាំងលក់ជា​ប្រចាំ​នៅ​ក្នុង​ ទូដែលមានទឹកប្រាក់សរុប ប្រមាណជាង១០.០០០ដុល្លារអាមេរិក។ ចំណែកឯប្រពន្ធដែលកំពុងងូតទឹកនៅក្នុង បន្ទប់ទឹកនោះពេលឮស្នូរសំលេងប្រតាយប្រតប់គ្នានៅលើផ្ទះក៏បានចេញពី​បន្ទប់​ទឹក​ តែអកុសលត្រូវបានចោរ ម្នាក់ដែលចាំនៅក្រោមផ្ទះចាប់ដៃជាប់ ហើយវាយនឹងស្នាប់កាំភ្លើងខ្លីចំគុម្ពត្រចៀកបណ្តាលឱ្យគាត់ងងឹត មុខដូល រួចហើយចោរម្នាក់នោះបានចាប់អូសគាត់យកទៅបោកផ្ទប់នឹងពាងទឹកធ្វើឱ្យ​សន្លប់​បាត់​ស្មារតី​ ហើយ​ ឆ្លៀតពេលបេះយកគ្រឿងអលង្ការដែលពាក់នៅជាប់ខ្លួនទាំងអស់។

បុរសជាប្តីរងរបួសក្បាលធ្ងន់ធ្ងរដោយចោរវាយ (រូបថត វន្ថា)

តាមប្រភពព័ត៌មានថា រយៈពេល៥នាទីក្រោយមកកូនប្រុសអ្នករងគ្រោះម្នាក់អាយុ១៣ឆ្នាំ មកពីរៀនគួមិន ទាន់បានចូលក្នុងរបងផ្ទះផងក៏ត្រូវក្រុមចោរបាញ់បញ្ឆិតក្បាលមួយគ្រាប់ ធ្វើឱ្យក្មេងប្រុសរូបនោះភ័យរត់ទៅ ហៅអ្នកជិតខាងឱ្យជួយ ដែលនៅពេលនោះសមត្ថកិច្ចប៉ូលិសនិងប៉េអឹមក៏បានទៅដល់កន្លែង​កើត​ហេតុ​ដែរ ​តែបានយឺតជាងក្រុមចោរមួយជំហានទៅហើយ ពីព្រោះក្រុមចោរបានរត់គេចខ្លួនទៅបាត់អស់ ហើយ សមត្ថកិច្ចបានត្រឹមតែចូលទៅនាំជនរងគ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែក​១៦​មករា​ ដែលស្ថិតនៅក្នុងទីរួម ខេត្តប៉ុណ្ណោះ ។
តាមព័ត៌មាននៅព្រឹកថ្ងៃទី១១ មិថុនា ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធ ដោយសាររងរបួស ធ្ងន់ធ្ងរពេកមិនអាចព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តបាន ក៏ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញដើម្បី ធ្វើការសង្គ្រោះ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

រៀន​បើកបរ​ស្ទើរ​ភ្លើង​បោះ​ពួយ​បុក​របង​ផ្ទះ​គេ​ខ្ទេច​ខាង​មុខ


ទិដ្ឋភាពភ្ញាក់ផ្អើលក្រោយពេលរថយន្តបុករបងបះគូទ (រូបថត ចាន់ថេត)

ខេត្តកំពង់ចាម ៖ ស្ត្រីចំណាស់ម្នាក់ហេតុ តែចង់ចេះបើករថយន្តក៏បានព្យាយាមរៀននៅសាលាបើកបរ ឯកជនមួយ ដោយមានគ្រូបង្រៀនអង្គុយអែបណែនាំផង លុះពេលមកដល់ផ្លូវបំបែកជាបួន ភូមិទី៤ ឃុំវាលវង់ ស្រុកកំពង់ចាម ក៏វាក់ជាមួយរថយន្តមួយគ្រឿង បែរជាមិនជាន់ហ្វ្រាំងទៅជាន់ហ្គារបន្ថែមល្បឿន បោះពួយ ហោះបុករបងផ្ទះគេបះគូទឡើងលើ ។


តាមសាក្សីនៅកន្លែងកើតហេតុនិយាយថា ឧប្បត្តិហេតុគ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង ៣០នាទីរសៀល ថ្ងៃទី៩ មិថុនា ២០០៨ តែសំណាងល្អមនុស្ស៤នាក់ជិះក្នុងរថយន្តម៉ាកកូរូឡា ពណ៌ក្រហម ស៊េរី៩៥ ពាក់ស្លាកលេខ ច៧៥៧០ ភព២ នោះរងរបួសស្រាលតែម្នាក់គឺស្ត្រីចំណាស់ដែលជាអ្នកបើកបរ ។
សាក្សីរៀបរាប់ថា រថយន្តកូរ៉ូឡានេះបើកចេញមកពីលិច លុះមកដល់ផ្លូវបំបែកជាបួន ក៏បត់ឆ្វេងដៃឆ្ពោះ ទៅជើងស្របពេលនោះមានរថយន្ត១គ្រឿង បើកចេញមកពីជើងក៏វាក់គ្នា។ ស្ត្រីចំណាស់ដែលរៀនបើកបរ នោះបានភ្ញាក់ ហើយដោយសារស្លន់មិនចាប់ហ្វ្រាំងបែរជាជាន់ហ្គារបន្ថែម​ល្បឿន​ទៅ​មុខ​ហោះ​ទៅ​បុក​របង​ ដែកផ្ទះស្ត្រីឈ្មោះលី។ ក្នុងហេតុការណ៍នេះ ក្បាលរថយន្តបានក្រពឹតខ្ទេចមុខ និងបះគូទទៅមុខលែងរួច ព្រោះបានរបងទប់ភ្លាមៗ នោះអ្នកដំណើរជាច្រើននាក់ក៏ទៅអើតមើលព្រោងព្រាតដែរ ។
ស្ត្រីឈ្មោះលឹម ចាន់លី អាយុ៤០ឆ្នាំ រស់នៅភូមិ៤ និយាយថា រថយន្តកូរ៉ូឡានេះបានជ្រុលល្បឿន មកបុកទ្វារដែករបងផ្ទះគាត់ខាងមុខខូចអស់មួយចំហៀង ប៉ុន្តែទោះជាយ៉ាងណា ពុំមានបង្កគ្រោះថ្នាក់ដល់ សមាជិកគ្រួសារគាត់ណាម្នាក់ទេ ព្រោះពេលនោះទាំងអស់គ្នានៅលើផ្ទះ ឯចំពោះការខូចខាតនេះតំរូវឱ្យ ម្ចាស់រថយន្តជួយចេញថ្លៃសំណង។
មន្ត្រីប៉ូលិសចរាចរស្រុកកំពង់ចាមរៀបរាប់ថា ស្ត្រីឈ្មោះកើត ដាវី អាយុ៥២ឆ្នាំ រស់នៅឃុំបុសខ្នុរ ស្រុកចំការលើ បានមករៀនបើករថយន្តនៅសាលាបើកបរឯកជនមួយនៅកំពង់ចាម អស់រយៈពេល២០ថ្ងៃ មកហើយ លុះនៅល្ងាចថ្ងៃទី៩ មិថុនា បន្ទាប់ពីរៀនបើកបររថយន្តរបស់សាលារួច ក៏ឈានទៅបើកបរ រថយន្តខ្លួនឯង រួចជួបគ្រោះថ្នាក់បែបនេះតែម្តង ។ មនុស្សជិះក្នុងរថយន្តមាន៤នាក់ ក្នុងនោះស្ត្រីម្នាក់ បុរស៣នាក់ ដោយមានគ្រូបង្រៀនម្នាក់ផង។ ស្ត្រីអ្នកបើកបររងរបួសស្រាល ហើយព្រមព្រៀង ដោះស្រាយសងថ្លៃខូចខាតរបងជូនម្ចាស់ផ្ទះវិញ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

ស្ត្រី​៣​នាក់​ជាប់​ចោទ​លូក​ហោប៉ៅ​យក​លុយ​សន្តិសុខ​ផ្សារ​ស៊ិនជូរីផ្លាហ្សា​ចាប់​ឱ្យ​ប៉ូលិស​


ស្ត្រីវ័យក្មេងប្រកបរបរជាជនទុចរិត (រូបថត ចោមចៅ)

រាជធានីភ្នំពេញ ៖ ស្ត្រីជាប់សង្ស័យ៣នាក់ បានត្រូវក្រុមសន្តិសុខយាមផ្សារស៊ិនជូរីផ្លាហ្សាចាប់ខ្លួនប្រគល់ ទៅឱ្យប៉ូលិសធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើសកម្មភាពលូក ហោប៉ៅអាវយកលុយពីស្ត្រីម្នាក់ដែលកំពុងដើររកទិញម្ហូបនៅក្នុងផ្សារខាងលើ ។

ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ ២០០៨ នៅក្នុងផ្សារស៊ិនជូរីផ្លាហ្សាដែល មានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីដែលត្រូវសន្តិសុខផ្សារចាប់ខ្លួនប្រគល់ឱ្យប៉ូលិសនោះរួមមាន១-ឈ្មោះយោន ភួង អាយុ១៩ឆ្នាំ ២-ឈ្មោះ គឹម ស្រីម៉ៅ អាយុ២០ឆ្នាំ ៣-ឈ្មោះរស់ ស្រីនួន អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់ស្នាក់នៅផ្ទះជួលក្នុងភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌដង្កោ ។ ចំណែកឯស្ត្រីដែលត្រូវជនសង្ស័យខាងលើធ្វើសកម្មភាព លូកយកលុយនោះ ឈ្មោះអាត សារ៉ន អាយុ៣៤ឆ្នាំ ជាកម្មការិនីសំណង់មានទីលំនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោបានអះអាងថា បាត់លុយអស់ចំនួន១១០ដុល្លារ ។
តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួល ឆ្ពោះទៅផ្សារស៊ិនជូរី ផ្លាហ្សា ដើម្បីរកទិញម្ហូប ។ លុះពេលទៅដល់នាងបានដើរចូលទៅក្នុងផ្សារ ពេល នោះស្រាប់តែស្ត្រីសង្ស័យទាំង៣នាក់បានធ្វើសកម្មភាព​លូក​ហោ​ប៉ៅ​យក​លុយ​តែ​ម្តង​ ។​ ក្នុងសកម្មភាពនោះ ត្រូវបានគេដឹងថា ស្ត្រីសង្ស័យម្នាក់បានប្រើល្បិចធ្វើជាដើរបុកស្ត្រីរងគ្រោះ ហើយបក្សពួកម្នាក់ជាអ្នកឆ្លៀត ឱកាសលូកហោប៉ៅអាវយកលុយ ។ ក្រោយពេលលូកយកបានលុយហើយគេបានយកលុយនោះហុច បណ្តោះទៅឱ្យបក្សពួកម្នាក់ទៀតយ៉ាងរហ័សប្រៀបដូចអ្នកលេង​សៀក​រហស្សកម្ម​ដូច្នេះ​ដែរ​ ។
ប្រភពដដែលបានបន្តទៀតថា ក្នុងខណៈនោះដោយសារតែស្ត្រីរងគ្រោះមានការឈ្លាសវៃដែរក៏បានដឹងថា ជន សង្ស័យលូកយក​លុយ​ពី​ក្នុង​ហោប៉ៅ​អាវ​របស់​ខ្លួន​ហើយ​ ក៏បានស្រែកឆោឡោឱ្យគេជួយ ។ ភ្លាមៗនោះប្រជា ពលដ្ឋដែលទៅរកទិញអីវ៉ាន់ និងសន្តិសុខយាមផ្សារខាងលើ ក៏បាននាំគ្នាដេញព័ទ្ធចាប់បានទាំង៣នាក់តែម្តង។
ក្រោយពេលចាប់ស្ត្រីទាំង៣នាក់បាន ក្រុមសន្តិសុខពុំបានប្រគល់ទៅឱ្យប៉ូលិសមូលដ្ឋានភ្លាមៗទេ គឺបាននាំយក ទៅឃុំខ្លួននៅក្នុងប៉ុស្តិ៍យាមរបស់ខ្លួនរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ ។​ ប្រភព ដដែលបានបន្តទៀតថា នៅពេលទទួលជនសង្ស័យពីក្រុមសន្តិសុខ ប៉ូលិសឆែកខ្លួនប្រទះឃើញមានលុយតែ ១០ដុល្លារប៉ុណ្ណោះ ចំណែកឯលុយ១០០ដុល្លារទៀតមិនឃើញឡើយ។ គេពុំដឹងថា លុយទាំងនោះត្រូវក្រុម សន្តិសុខដកទុក ឬបែបណានោះទេ ប៉ុន្តែស្ត្រីរងគ្រោះបានអះអាងថា លុយរបស់ខ្លួនដែលបាត់មានចំនួន ១១០ដុល្លារ។ ក្រុមជនសង្ស័យបានបំភ្លឺប្រាប់ប៉ូលិសថា ក្រោយពេលចាប់ខ្លួនពួកគេក៏ត្រូវក្រុមសន្តិសុខ ធ្វើការ ឆែកឆេរខ្លួនប្រាណរកលុយដែរ តែពុំដឹងថា ក្រុមសន្តិសុខទាំងនោះយកលុយដែលពួកគេលួចបានចំនួនប៉ុន្មាន និង ទុកប៉ុន្មាននោះឡើយ ។
មន្ត្រីប៉ូលិសនិយាយថា កន្លងមកសន្តិសុខផ្សារខាងលើក៏ដូចជាសន្តិសុខផ្សារមួយចំនួនទៀតដែរ ពេលចាប់ បានចោរលួច ចោរលូកហោប៉ៅ ឬចោរបន្លំយកកាឡៃដូរមាសជាដើម ពួកគេពុំបានប្រគល់ឱ្យប៉ូលិសភ្លាមៗទេ ច្រើនតែយកទៅកាន់ប៉ុស្តិ៍របស់ខ្លួនគោះរកលុយ បើបានលុយដោះលែងភ្លាម ប៉ុន្តែបើគោះលុយមិនបាន ទើប ប្រគល់ឱ្យប៉ូលិសធ្វើការសាកសួរ ។ ដូចជាពេលនេះពួកគេចាប់បានចោរលូកហោប៉ៅយកទៅសួរនាំអស់ចិត្ត ទើបប្រគល់ឱ្យប៉ូលិស តែអ្វីដែលធ្វើឱ្យមានបញ្ហាកើតឡើង គឺបាត់លុយជនរងគ្រោះចំនួន១០០ដុល្លារពុំដឹងថា នរណាជាអ្នកយកបន្តឡើយ ។


ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh

Wednesday, June 11, 2008

សិស្ស​កម្ពុជា​មួយ​រូប​ទទួល​បាន​មេដាយ​មាស​គណិតវិទ្យា​ពិភពលោក​ តាម​រយៈ​ការ​ប្រឡង​តាម​អ៊ីនធឺណិត

ភ្នំពេញ​ ៖​ សិស្ស​កម្ពុជា​មួយ​រូប​បាន​ទទួល​មេដាយ​ពិភពលោក​ខាង​គណិតវិទ្យា​ តាម​រយៈ​ការ​ប្រឡង​ឆ្លើយ​នឹង​សំណួរ​តាម​អ៊ីនធឺណិត​ (Internet)​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ មីនា​ ២០០៨​ ដែល​ជា​ថ្ងៃ​ទិវា​គណិតវិទ្យា​ពិភពលោក​ (World Maths Day)​ ជាមួយ​នឹង​សញ្ញាប័ត្រ​ចំនួន​ពីរ​ដែល​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មការ​មួយ​ដែល​មាន​ ប្រទេស​ចំនួន​១២​ ចូលរួម។​ នេះ​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​សិស្ស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ជា​លើក​ដំបូង​តាម​រយៈ​ទង់ជាតិ​ កម្ពុជា​ដែល​បាន​គេ​បង្ហោះ​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ពិភពលោក។

នៅ​ក្នុង​ពិធី​ផ្ដល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ទូទាំង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​វិទ្យាល័យ​​អនុវត្ត​នា​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ មិថុនា​ នេះ​អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ នៅ​ពេល​ដែល​អ្នកស្រី​នាយិកា​វិទ្យាល័យ​អនុវត្ត​ បាន​ប្រកាស​ថា​ រឹត​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​នៅ​ថ្ងៃ​ទី​ ៥​ មីនា​ ២០០៨​ នេះ​សិស្ស​ ជា​ សុវណ្ណារាជ​ រៀន​ថ្នាក់​ទី​ ១០​ «គ»​ ប្រឡង​ជាប់​លេខ​១​ បាន​ទទួល​មេដាយ​មាស​ ផ្នែក​គណិតវិទ្យា​ក្នុង​ការ​ប្រឡង​គណិតវិទ្យា​ពិភពលោក​តាម​រយៈ អ៊ីនធឺណិត។

ជា​ សុវណ្ណារាជ​ កើត​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ មីនា​ ១៩៩៤​ នៅ​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​ ជា​ សុវណ្ណារាជ​ ជា​កូន​ទោល​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ឈ្មោះ​ ជា​ សុផល​ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ម្ដាយ​ឈ្មោះ​ ផល្លី​ ដា​ ជា​មេផ្ទះ។

រស្មី​កម្ពុជា​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​មាតាបិតា​របស់​ ជា​ សុវណ្ណរាជ​ ដល់​លំនៅ​ស្ថាន​ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ ១៥៣​អឺអង​ ផ្លូវ​លេខ​ ២៤២​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​ លោក​ ជា​ សុផល​ ជាមួយ​នឹង​អ្នកស្រី​ ផល្លី​ ដា​ បាន​ស្វាគមន៍​យើង​ដោយ​រាក់ទាក់​ និង​ស្និទ្ធស្នាល។​ នៅ​ក្នុង​លំនៅ​ស្ថាន​ដែល​មាន​ទំហំ​តូច​ល្មម​ តែ​មាន​ការ​រៀបចំ​ប្រកប​ដោយ​សណ្ដាប់ធ្នាប់​ ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​យើង​អង្គុយ​នៅ​លើ​សាឡុង​ដោយ​បង្ហាញ​នូវ​សញ្ញាប័ត្រ​ និង​មេដាយ​មាស​កូន​ប្រុស​របស់​លោក​ដែល​ទទួល​បាន។​ នៅ​ពីក្រោយ​មេដាយ​មាស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ដាក់​ថា​ WORLD MATHS DAY​ នៅ​ពី​ក្រោម​ជា​បន្ត​បន្ទាប់​ទៀត​មាន​អក្សរ​ 5 March 2008 ឈ្មោះ​ sivanreach Chea​ អក្សរ​ Mathlatics Home User​ និង​ចុង​ក្រោយ​មាន​សរសេរ​អក្សរ​ថា​ First Place Cambodia។​ នៅ​ផ្នែក​ខាង​មុខ​នៃ​មេដាយ​មាន​រូប​ផែន​ទី​ពិភពលោក​នៅ​ចំ​កណ្ដាល​ និង​ព័ទ្ធ​ជុំវិញ​ដោយ​ទង់ជាតិ​ប្រទេស​ចំនួន​១២។​ បន្ទាប់​មក​គឺ​សញ្ញាប័ត្រ​ចំនួន​២​សន្លឹក​ ដែល​មាន​សរសេរ​ជា​អក្សរ​អង់គ្លេស​បញ្ជាក់​ឈ្មោះ​សញ្ជាតិ​ និង​ពិន្ទុ​ដែល​ ជា​ សុវណ្ណារាជ​ ទទួល​បាន​ដែល​មាន​រហូត​១៥៣៨១​ ពិន្ទុ​ក្នុង​ការ​ប្រកួត។

លោក​ ជា​ សុផល​ បាន​មាន​ប្រសាសន៍​ថា​ លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​នៅ​ពេល​ដែល​ភ្នាក់ងារ​ប្រៃសណីយ៍​ ប្រគល់​កញ្ចប់​អីវ៉ាន់​ និង​បើក​មើល​ឃើញ​មេដាយ​មាស​ជាមួយ​នឹង​សញ្ញាប័ត្រ​ចំនួន​២​ ដែល​មាន​ឈ្មោះ​កូន​ប្រុស​របស់​លោក។

លោក​ ជា​ សុផល​ បាន​ថ្លែង​ថា​ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​នាម​ឪពុក​ដែល​កូន​ប្រុស​បាន​ទទួល​នូវ​ មេដាយ​មាស​ពិភពលោក​ផ្នែក​គណិតវិទ្យា​ ទោះបី​ការ​ប្រគល់​ឲ្យ​តាម​រយៈ​ការ​ផ្ញើ​តាម​ប៉ុស្តិ៍​មក​ឲ្យ​ក៏​ដោយ​ តែ​នេះ​គឺ​ជា​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​សម្រាប់​គ្រួសារ​លោក​ ក៏​ដូច​ជា​សម្រាប់​ជាតិ​កម្ពុជា​ទាំង​មូល​តែ​ម្ដង។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ តាម​ពិត​បន្ទាប់​ពី​ប្រឡង​បាន​មួយ​សប្ដាហ៍​រួច​មក​ លោក​បាន​ទទួល​អ៊ីមែល​មួយ​ពី​ប្រទេស​អូស្ត្រាលី​ អបអរ​សាទរ​ចំពោះ​ជ័យ​លាភី​ដែល​ សុវណ្ណារាជ​ ទទួល​ហើយ​គេ​បាន​ផ្ញើ​ឯកសារ​ឲ្យ​ សុវណ្ណារាជ​ បំពេញ​ដើម្បី​ទៅ​ទទួល​យក​មេដាយ​នេះ​នៅ​ប្រទេស​អូស្ត្រាលី​តែ​ម្ដង។​ ក៏​ប៉ុន្តែ​ក្រោយ​មក​បាន​បញ្ជាក់​មក​វិញ​ជាមួយ​ការ​សុំ​ទោស​ ដោយ​សារ​ សុវណ្ណារាជ​ នៅ​ជា​កុមារ​ ដូចនេះ​ការ​ធ្វើ​ដំណើរ​អាច​ជួប​ការ​លំបាក​ច្រើន​ទើប​គណៈកម្មការ​សម្រេច​ផ្ញើ ​មេដាយ​នេះ​មក​ឲ្យ​នៅ​ប្រទេស​នីមួយ​ៗ​វិញ​ ហើយ​យើង​ទើប​ទទួល​កាល​ពី​ថ្ងៃ​ទី​ ២​ មិថុនា​ ២០០៨​នេះ។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ ដំបូង​លោក​មិន​មាន​បំណង​ឲ្យ​អ្នក​ផ្សេង​ដឹង​អំពី​ជ័យ​លាភី​របស់​កូន​ប្រុស​ នោះ​ទេ​ ហើយ​កូន​ប្រុស​លោក​ក៏​មិន​ចង់​ឲ្យ​មិត្ត​ភក្ដិ​របស់​ខ្លួន​ដឹង​ដែរ។​ ក៏​ប៉ុន្តែ​ភរិយា​របស់​លោក​ ដោយ​ត្រេកអរ​ជាមួយ​ការ​ខិតខំ​របស់​កូន​ និង​ជ័យលាភី​របស់​កូន​ក៏​បាន​ជម្រាប​រឿង​នេះ​ជូន​ដល់​អ្នក​ស្រី​នាយិកា​ វិទ្យាល័យ​អនុវត្ត​បាន​ដឹង​ ហើយ​ចំ​ពេល​ដែល​សាលា​ក៏​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ជូន​សិស្ស​ពូកែ​នោះ​ លោក​ស្រី​នាយិកា​ក៏​បាន​បញ្ចូល​ឈ្មោះ​កូន​ប្រុស​លោក​ទៅ​ក្នុង​ចំណោម​សិស្ស​ ឆ្នើម​ប្រចាំ​សាលា​ ហើយ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​សម្ភារៈ​សិក្សា​មួយ​ចំនួន​ផង​ដែរ។

ជា​ សុវណ្ណារាជ​ ដែល​មាន​ចរិត​សុភាព​រាបសា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពេល​ទំនេរ​ប្អូន​តែង​មើល​ទូរទស្សន៍​ប៉ុស្តិ៍​ CN ​ ដែល​ជា​ប៉ុស្តិ៍​គំនូរ​ជីវចល​ ហើយ​ថ្ងៃ​មួយ​ប្រទះ​ឃើញ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រឡង​គណិតវិទ្យា​ ដែល​ធ្វើ​ឲ្យ​ប្អូន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​រង់ចាំ​ថ្ងៃ​នោះ​មក​ដល់​ គឺ​នៅ​ថ្ងៃ​ទី​ ៥​ ខែ​ មីនា​ ឆ្នាំ​ ២០០៨​ ដែល​ការ​ប្រឡង​មាន​រយៈ ពេល​២​ថ្ងៃ​ ក្នុង​រយៈពេល​៤៨​ម៉ោង។​ ក៏​ប៉ុន្តែ​ប្អូន​ប្រឡង​បាន​តែ​ប្រមាណ​៨​ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​ជាប់​រៀន​ មាន​តែ​ម៉ោង​ទំនេរ​ពេល​យប់​ប្អូន​ បាន​ទៅ​ជួល​អ៊ីនធឺណិត​មួយ​ម៉ោង​ ១.០០០​រៀល​ នៅ​ក្បែរ​ផ្ទះ​ចូល​រួម​ប្រកួត​ឆ្លើយ​ជាមួយ​សំណួរ​នៅ​លើ​អ៊ីនធឺណិត​ ដែល​មួយ​សំណួរ​ៗ​មាន​រយៈ ពេល​ឆ្លើយ​តែ​មួយ​នាទី​ប៉ុណ្ណោះ​ បើ​ឆ្លើយ​ត្រូវ​ ឬ​មិន​ត្រូវ​គឺ​វា​លោត​ចេញ​សំណួរ​ថ្មី​ទៀត​ ហើយ​ប្អូន​ចេះ​តែ​ព្យាយាម​ឆ្លើយ​បាន​ស្ទើរ​គ្រប់​សំណួរ​ដោយ​ប្រើ​ខួរ​ក្បាល​ គិត​យ៉ាង​រហ័ស​ជាទី​បំផុត។

នៅ​ក្នុង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​មេដាយ​មាស​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​ការ​ប្រឡង​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ​ហើយ​ទទួល​បាន​មេដាយ​មាស​នោះ​មាន​ចំនួន​១០​នាក់​ហើយ​អ្នក​ទទួល​បាន​ពាន​ រង្វាន់​ចំនួន​ ១០០​នាក់​ ក្រៅ​ពី​នេះ​សិស្ស​រាប់ពាន់​នាក់​ទៀត​ទទួល​បាន​ត្រឹម​លិខិត​បញ្ជាក់​ និង​លិខិត​សរសើរ។

ការ​ប្រឡង​នេះ​មាន​សិស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម។​ នេះ​ជា​លើក​ទី​មួយ​ដែល​សិស្ស​ ជា​ សុវណ្ណារាជ​ សិស្ស​នៃ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រឡង​តាម​អ៊ីនធឺណិត​ ហើយ​ទទួល​បាន​មេដាយ​មាស​ថែម​ទៀត។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ សុវណ្ណារាជ​ ជា​កូន​ដ៏​ល្អ​ប្រកប​ដោយ​គន្លង​ធម៌​ ស្ដាប់​បង្គាប់​ឪពុក​ ម្ដាយ​គោរព​ចាស់ទុំ​ ពិសេស​នោះ​គឺ​គេ​ជា​សិស្ស​ល្អ​ដែល​ទទួល​បាន​ការ​សរសើរ​ពី​លោក​គ្រូ​អ្នក​ គ្រួ​ដោយសារ​តែ​គេ​រៀន​ពូកែ​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​ជា​រៀង​រាល់​ខែ​ តាំង​ពី​ថ្នាក់​តូច​មក​ម្ល៉េះ។​ មក​ដល់​ពេល​នេះ​គេ​ទទួល​បាន​សញ្ញាប័ត្រ​ និង​លិខិត​បញ្ជាក់​ការ​សិក្សា​ចំនួន​១១​ ដែល​សុទ្ធ​តែ​ជា​ជ័យលាភី​ល្អ​ប្រសើរ​ទាំង​ផ្នែក​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ។

ការ​ទទួល​បាន​មេដាយ​មាស​របស់​ ជា​ សុវណ្ណារាជ​ គួរ​តែ​ត្រូវ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​នេះ​បើ​ទោះ​បី​ជា​ការ​ ប្រឡង​តាម​អ៊ីនធឺណិត​ក៏​ដោយ​ តែ​នោះ​គឺ​ជា​ការ​ប្រឡង​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​ប្រទេស​ជាង​១០០​ចូលរួម​ និង​មាន​សិស្ស​រាប់​សែន​នាក់​ចូលរួម​ប្រកួត។​ គេ​សង្ឃឹម​ថា​ ក្រសួង​អប់រំ​ និង​រដ្ឋាភិបាល​ប្រាកដ​ជា​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ ជា​ សុវណ្ណារាជ​ ម្នាក់​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​ការ​ប្រឡង​នេះ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

រយៈ​ពេល​៤​ខែ​ មាន​កុមារី​ និង​ស្ត្រី​ជិត​២០០​នាក់​ ទទួល​រង​ការ​រំលោភ​ផ្លូវ​ភេទ​

ភ្នំពេញ​ ៖​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៤​ខែ​ ក្នុង​ឆ្នាំ​២០០៨​នេះ​មាន​កុមារី​ និង​ស្ត្រី​ចំនួន​១៨៥​ករណី​ បាន​ទទួល​រង​នូវ​ការ​រំលោភ​ផ្លូវ​ភេទ​ដែល​ចំនួន​នេះ​មាន​ប្រហាក់​ប្រហែល​ គ្នា​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​៤​ខែ ​ដូចគ្នា​ឆ្នាំ​២០០៧​កន្លង​មក​នេះ។

លោក​ នី​ ចរិយា​ ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក​ បាន​និយាយ​ថា​ ក្នុង​រយៈ​ពេល​៤​ខែ​ គឺ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​ ឆ្នាំ​២០០៨​ នេះ​មាន​កុមារី​ និង​ស្ត្រី​ចំនួន​១៨៥​ករណី​បាន​ទទួល​រង​នូវ​ការ​រំលោភ​សេពសន្ថវៈ ពី​សំណាក់​ជន​ល្មើស។​ អត្រា​នេះ​ប្រើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​៤​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​២០០៧​ មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ តែ​ខុស​គ្នា​ត្រង់​ថា​ នៅ​ឆ្នាំ​២០០៧​ ចំនួន​កុមារ​ចាប់​ពី​អាយុ​១០​ឆ្នាំ​ ដល់​១៧​ឆ្នាំ​ មាន​ច្រើន​ជាង​ឆ្នាំ​២០០៨​នេះ​ មាន​តែ​៨០​ករណី។

លោក​ នី​ ចរិយា​ បាន​និយាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​នេះ​ក្នុង​រយៈពេល​៤​ខែ​នេះ​ ក្នុង​ចំណោម​១៨៥​ករណី​ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ១៣​ករណី​ អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​ក្រោម​១០​ឆ្នាំ​ មាន​២២​ករណី។​ ចាប់​ពី​១០​ឆ្នាំ​ដល់​១៧​ឆ្នាំ​ មាន​៨០​ករណី​ និង​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ មាន​៧០​ករណី។

បើ​តាម​លោក​ នី​ ចរិយា​ បាន​លើក​ឡើង​ទៀត​ថា​ ខេត្ត​ -​ ក្រុង​ ដែល​មាន​ករណី​ការ​រំលោភ​សេពសន្ថវៈ ច្រើន​ជាង​គេ​គឺ​ខេត្ត​កំពង់​ចាម​ មាន​៣៣​ករណី​ ហើយ​ខេត្ត​តិច​ជាង​គេ​មាន​ខេត្ត​ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី។ល។

ពាក់ព័ន្ធ​ទៅ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ករណី​រំលោភ​សេពសន្ថវៈ​នេះ ​លោក​ នី​ ចរិយា​ បាន​ពន្យល់​ថា​ដោយ​សារ​តែ​ពាក់ព័ន្ធ​ទៅ​នឹង​និទ្ទណ្ឌភាព។​ មានន័យ​ថា​ជនល្មើស​ដែល​ប្រព្រឹត្ត​មិន​ត្រូវ​បាន​វិនិច្ឆ័យ​ទោស​ឲ្យ​បាន​ ត្រឹមត្រូវ​ទេ​ ដែល​ធ្វើ​ឲ្យ​ជនល្មើស​រួច​ខ្លួន។​ លោក​បាន​លើក​ឧទាហរណ៍​បញ្ជាក់​ថា​ ក្នុង​ចំណោម​៣៥​ករណី​ មាន​តែ​២២​ករណី​ទេ​ ដែល​ជនល្មើស​ត្រូវ​បាន​ចាប់​ខ្លួន​តែ​មិន​ទាន់​ដាក់​ទោស​នៅ​ឡើយ។

លោក​បាន​និយាយ​ថា​ ភាគច្រើន​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​កុមារី​ក្រោម​អាយុ​១០​ឆ្នាំ​ ព្រោះ​ជន​រងគ្រោះ​មាន​អាយុ​តិច​ ហើយ​ត្រូវ​ការ​ធ្វើ​កោសល្យ​វិច័យ​ត្រឹមត្រូវ​ និង​ការ​ស៊ើបអង្កេត​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​ជនល្មើស​ងាយស្រួល​ក្នុង​ការ​ ដោះ​បន្ទុក​ជាង​មនុស្ស​ពេញវ័យ។​ ម្យ៉ាង​ទៀត​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​តុលាការ​កុមារ​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​កាត់​ក្ដី។​ ក្រៅ​ពី​និទ្ទណ្ឌភាព​ហើយ​ជា​ធម្មតា​នៅ​តាម​ជនបទ​ភាគច្រើន​ តែង​តែ​គិត​ថា​ ការ​រំលោភ​សេពសន្ថវៈ​វា​ជា​ករណី​រដ្ឋប្បវេណី​ដោយ​ភាគី​ទាំង​សងខាង​ធ្វើ​ការ​ សម្រុះ​សម្រួល​គ្នា​ដោយ​មាន​សមត្ថកិច្ច​ជា​អ្នក​សម្រុះ​សម្រួល​ ដែល​តាម​ពិត​រឿង​ការ​រំលោភ​សេពសន្ថវៈ​ជា​រឿង​ព្រហ្មទណ្ឌ​ជនល្មើស​ត្រូវ​មាន​ ទោស​តាម​ច្បាប់។

ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស​ពិសេស​ការ​បញ្ចាំង​វីដេអូ​អាសអាភាស​ ធ្វើ​ឲ្យ​យុវវ័យ​ និង​មនុស្ស​មួយ​ចំនួន​មាន​ចំណង់​ចង់​រួម​ភេទ​ ពេល​ដែល​ពួក​គេ​បាន​ទស្សនា​ហើយ​កុមារី​ និង​ស្ត្រី​គឺ​ជា​គោលដៅ​របស់​ពួក​គេ​គួប​ផ្សំ​នឹង​បញ្ហា​សុវត្ថិភាព​ធូររលុង ​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពួក​គេ​ធ្វើ​សកម្មភាព។​ ការ​ផ្សព្វផ្សាយ​អប់រំ​នៅ​មាន​កម្រិត​នៅ​តាម​តំបន់​ជនបទ​ក៏​ជា​មូលហេតុ​ សំខាន់​មួយ​ដែល​នាំ​ឲ្យ​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​មាន​ការ​កើន​ឡើង​ផង​ដែរ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

ចាប់​កាត់​សរសៃ​ដៃ​និង​ជើង​បង្ហូរ​ឈាម​យ៉ាង​ឃោរឃៅ​បំផុត​


យុវជនរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត (រូបថត ប៊ុនរី)

រាជធានីភ្នំពេញ ៖ ជាអំពើដ៏សាហាវយង់ឃ្នងបំផុតមួយដែលត្រូវតែថ្កោលទោស ខណៈដែលយុវជនម្នាក់ត្រូវ ក្រុមគ្រួសារហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីយុវជនរូបនេះត្រូវបានក្រុម ស្ទាវអន្ធពាលវាយទាត់ធាក់យ៉ាងដំណំ រហូតដល់សន្លប់រួចកាត់សរសៃដៃសរសៃជើងបង្ហូរឈាម ហើយ នាំគ្នាគេចបាត់អស់ទៅ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះលេខ4E4 ផ្លូវលេខ217 ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាច ថ្ងៃទី៨ មិថុនា ។
យុវជនរងគ្រោះក្នុងអំពើហិង្សាដ៏កាចសាហាវដោយត្រូវគេកាត់​សរសៃ​ដៃ​សរសៃ​ជើង​នេះ​ ត្រូវគេស្គាល់ឈ្មោះ ម៉េង សូនី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ5AE3 ផ្លូវលេខ67 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនដៃដល់ឈ្មោះ ស៊ុម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ4E4 ផ្លូវ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុប្រហែលមួយសប្តាហ៍យុវជន រងគ្រោះបានខ្ចីម៉ូតូឆាលីរបស់ឈ្មោះស៊ុម ពិសិដ្ឋ (ជនដៃដល់)រួចមកធ្វើឱ្យបាត់... លុះមកដល់ថ្ងៃទី៩ មិថុនា ជនដៃដល់បានហៅជនរងគ្រោះឱ្យមកកាន់ផ្ទះរបស់ខ្លួន (ផ្ទះជួលកើតហេតុ) រហូតដល់ម៉ោង៥ និង៣០នាទី ល្ងាច នាថ្ងៃដដែល ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោមួយកើតឡើង ពេលនោះសមត្ថកិច្ចមូលដ្ឋាន បានទៅ ដល់ឃើញយុវជនរងគ្រោះម៉េង សូនី ដេកផ្កាប់មុខមានឈាមហូរជោកជាំនៅក្បែរខ្លួន ដោយបន្សល់ ទុកកាំបិតសាំងគីមមួយ និងឈើជ្រុងមួយកំណាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន រៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ ស៊ុម ពិសិដ្ឋ (ជនដៃដល់) បានហៅឈ្មោះ ម៉េង សូនី (ជនរងគ្រោះ) ពីផ្ទះរបស់ជនរងគ្រោះមកផ្ទះជួលរបស់ជនដៃដល់ លុះមក ដល់ពួកគេនាំគ្នាជក់ថ្នាំញៀន និងផឹកស្រា ។ ក្រោយមកទំនងជាជនដៃដល់មានចិត្តខឹងទៅលើជនរងគ្រោះ ដែលខ្ចីម៉ូតូឆាលី និងបានធ្វើឱ្យបាត់ ទើបយកដំបងវាយចំក្បាលសន្លប់ រួចយកកាំបិតសាំងគីមអារសរសៃដៃ និង សរសៃជើងបង្ហូរឈាមក្នុងចេតនាឱ្យស្លាប់ ដែលអំពើហិង្សានេះត្រូវបានគេសន្និដ្ឋានថា ជាគំរោងគិតទុជាមុន។ ប៉ុន្តែបន្ទាប់ពីជនដៃដល់គេចខ្លួនមានអ្នកជិតខាងប្រទះឃើញ ទើបរាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋាន មកជួយ អន្តរាគមន៍ នាំយុវជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ សមត្ថកិច្ចនិយាយថា យុវជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបន្ទាប់ពីវេជ្ជបណ្ឌិតធ្វើការវះ​កាត់​ត​ភ្ជាប់​សរសៃ​ឈាម​ឡើង​វិញ​។​
នេះជាករណីទី២ហើយដែលបង្ហាញនូវរូបភាពសាហាវយង់ឃ្នងគួរឱ្យ​ស្អប់​ខ្ពើម​បំផុត​ គឺ​ករណី​ទី​១​កើត​មាន​នៅ​ ខេត្ត​កំពង់ចាម​ ដែលកម្មករយានដ្ឋានម្នាក់ត្រូវបានថៅកែចិត្តខ្មៅរបស់ខ្លួនចាប់កាត់​ម្រាម​ដៃ​ម្រាម​ជើង​ ដោយ គ្រាន់តែខ្ចីម៉ូតូជិះហើយមិនបានវិលត្រឡប់មកទាន់ពេលកំណត់ ។ រហូតមកដល់ពេលនេះ ជនដៃដល់មិន ទាន់ចាប់ខ្លួនបាននៅឡើយទេ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh

យុវជន​ម្នាក់​ត្រូវ​បាន​ក្រពើ​ខាំ​ខណៈ​ចុះ​ចាប់​នៅ​ក្នុង​ស្រះ​ទឹក​អ្នក​ភូមិ​ភ័យ​ខ្លាច​ក្រពើ​ដែល​រួច

ខេត្តកំពង់ឆ្នាំង ៖ សិស្សវិទ្យាល័យម្នាក់ ក្នុងចំណោមពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវក្រពើ មួយក្បាលខាំ ខណៈដែលគេចុះទៅចាប់កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១០ មិថុនា ២០០៨ នៅ ក្នុងស្រះទឹកដែលសិស្សនោះស្នាក់នៅចាំដីឱ្យគេ ស្ថិតក្នុងភូមិស្រែព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ។


ក្រុមគ្រូពេទ្យដែលបានធ្វើការលាងរបួស និងដេរមុខរបួសឱ្យសិស្សដែលរងគ្រោះ ដោយសត្វក្រពើខាំនេះ បានប្រាប់ថា ជនរងគ្រោះឈ្មោះជា ចេងហាក់ អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងខ្ទមចាំដីឱ្យគេនៅភូមិ-ឃុំកន្លែង កើតហេតុខាងលើ មានទីលំនៅពិតប្រាកដភូមិកោះថ្កូវ ឃុំព្រៃគ្រី ស្រុកជលគីរី ចំណែកម្នាក់ទៀតដែល គ្រាន់តែរបួសបន្តិចបន្តួចនោះ ពុំស្គាល់ឈ្មោះទេ ។ តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរ ស្រះទឹកនោះ បានប្រាប់ថា ស្រះទឹកនោះជារបស់មន្ត្រីសុរិយោដីម្នាក់ ហើយសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ដែលមានផ្ទះនៅឆ្ងាយដោយសារស្គាល់គ្នាក៏សុំខ្ទមដែលសង់លើមាត់​ស្រះ​ទឹក​នោះ​ស្នាក់​នៅ​ដើម្បី​រៀន​សូត្រ​។​
នៅថ្ងៃកើតហេតុក្មេងប្រុសទាំងនោះបានចុះដងទឹកស្រះដែលមានជំរៅ​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​ និង​មាន​កូន​ ឈូក​ និងស្មៅដុះពេញ ក៏ស្រាប់តែប្រទះឃើញក្រពើមួយក្បាលមានប្រវែងប្រហែល១,៧០ម៉ែត្រ នៅ មាត់ស្រះទឹកដែលពុំដឹងជារួចពីណាមកទេ។ ពេលឃើញដូចនោះ ពួកគេទាំងពីរនាក់ក៏នាំគ្នាចុះចាប់ ប៉ុន្តែខណៈ ជិតចាប់បានហើយ ក៏ត្រូវក្រពើរើរួច ហើយបកខាំជនរងគ្រោះ ឈ្មោះជា ចេងហាក់ បណ្តាលឱ្យរបួសជា ទម្ងន់។ ខណៈនោះដែរ ក្មេងប្រុសម្នាក់ទៀតក៏ទាញបានដំបងវាយទៅលើក្រពើនោះ រំដោះជនរងគ្រោះឱ្យរួច ផុតពីចង្កូមក្រពើ រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះត្រូវ ក្រពើខាំភ្លៅខាងឆ្វេងយ៉ាងខ្លាំង បណ្តាលឱ្យរបួសធ្ងន់ ដេរ២៥ថ្នេរនិងរបួសដៃខាងស្តាំដេរ១៨ថ្នេរ។
ដោយឡែកក្មេងប្រុសម្នាក់ផ្សេងទៀត ដែលស្នាក់នៅជាមួយតែពុំបានចូលរួមចាប់ក្រពើទេនោះប្រាប់ថា ព្រឹក នោះក្រោយពីងើបពីដេក រូបគេនៅក្នុងខ្ទម ហើយក៏ស្រាប់តែឃើញសិស្សពីរនាក់នោះស្ទុះចូលក្នុងស្រះ ចាប់ ក្រពើ តែត្រូវក្រពើខាំ ឯរូបគេក៏ចូលទៅជួយដែរ ទើបឈ្មោះហាក់រួចខ្លួន។ តាមប្រភពព័ត៌មានដដែលបន្តថា សត្វក្រពើនេះ បានរួចពីទ្រុងចំនួនពីរក្បាលនៅល្ងាចថ្ងៃទី៩ មិថុនា និងមានខាំស្ត្រីម្នាក់បណ្តាលឱ្យរបួសដែរ នៅល្ងាចនោះ បន្ទាប់មកវាបានឡើងមកសម្ងំក្នុងស្រះដែលក្មេងពីរនាក់នោះ​ឃើញ​ចាប់​បណ្តាល​ឱ្យ​របួស​។​
បច្ចុប្បន្នក្រពើមួយក្បាលនៅក្នុងស្រះទឹកនោះនៅឡើយ ដែលពុំទាន់ចាប់ចេញទេ ព្រោះរង់ចាំម្ចាស់ដោះ ស្រាយ ប៉ុន្តែពុំដឹងថាជាក្រពើរបស់ម្ចាស់មួយណាទេ ព្រោះនៅម្តុំភូមិស្រែព្រីង និងភូមិត្រពាំងចិក្សានោះ សំបូរដោយអ្នកចិញ្ចឹមក្រពើច្រើនកន្លែង ។
ក្មេងប្រុសជំទង់ម្នាក់បានប្រាប់ថា ក្រពើនៅម្តុំនេះបានរួចស្ទើររៀងរាល់ឆ្នាំ ជួនកាលអ្នកស្រុកចាប់យកទៅលក់ ចំណែកក្មេងរងគ្រោះប្រហែលជាចង់បានយកទៅលក់ហើយ ទើបនាំគ្នាចាប់ដោយគ្មានបច្ចេកទេសបណ្តាល ឱ្យរងគ្រោះបែបនេះ ។

ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

ភិក្ខុ​សង្ឃ​លង់​ស្នេហ៍​ប្រពន្ធ​ទី​៤​អ្នក​លេង​ភ្លេង​ការ​

សង្ឃ​ដែល​ត្រូវ​ផ្សឹក​ (​រូបថត​ សំរាង​)

ខេត្ត​ឧត្តរមានជ័យ ៖ រឿង​រ៉ាវ​ផិត​ក្បត់​លួច​មាន​សហាយ​ជាមួយ​សង្ឃ​ ដែល​បែក​ធ្លាយ​ក្នុង​គ្រួសារ​មួយ​ កាលពីចុងខែឧសភា ត្រូវបានក្លាយជាពាក្យបណ្តឹងជាសាធារណៈដាក់ចូលអធិការដ្ឋានប៉ូលិស​ស្រុក​អន្លង់​វែង​ ដោយបុរសជាប្តីបានប្តឹងប្រឆាំងទៅនឹងភិក្ខុសង្ឃមួយអង្គថា បានលួចសេពមេថុនជាមួយប្រពន្ធរបស់ខ្លួន ទីបំផុតសង្ឃដែលលួចរួមមេត្រីជាមួយប្រពន្ធគេនោះ ក៏ត្រូវបានចាប់ផ្សឹកឱ្យទៅជាគ្រហស្ថ ដែលនេះគឺជា ទោសកំហុសចៀសមិនផុតមួយគឺខ្លួនបួសជាបព្វជិត តែបានលួចប្រព្រឹត្តកាមកិលេសប្រាសចាកវិន័យ ។


ទោះបីជាបែបណា រឿងរ៉ាវនេះជាបញ្ហាបុគ្គលមិនមែនជារឿងអាស្រូវបង្កឱ្យខូចឈ្មោះក្នុង​វិស័យ​​ព្រះ​ពុទ្ធ សាសនានោះឡើយ។
តាមប្រភពព័ត៌មានទាក់ទងនឹងព្រះសង្ឃលួចសេពមេថុនជាមួយប្រពន្ធគេនេះ ត្រូវបានរាយការណ៍ឱ្យដឹងថា សង្ឃនាម វណ្ណ សុជាតិ ព្រះជន្ម៣៥ឆ្នាំ គង់នៅវត្តពុទ្ធោភវនា ដែលស្ថិតនៅក្នុងភូមិត្រពាំងត្រាវ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ត្រូវបានទទួលនូវការចោទប្រកាន់ពីបុរសឈ្មោះចក់ ឈុន អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកដើរលេងភ្លេងការ និងជាប្តីរបស់នាងមឿន សុខា អាយុ២៣ឆ្នាំ ជាស្ត្រីមានកូន១ ។ តាមការចោទប្រកាន់នោះបានឱ្យដឹងកាលពីថ្ងៃទី២៨ ឧសភា ចុងខែកន្លងមកនេះថា នៅវេលាម៉ោង៨យប់ ភិក្ខុសង្ឃ ដែលលួចប្រតិព័ទ្ធស្នេហាលើនាងមឿន សុខា នោះបានឆក់ឱកាសដែលបុរសជាប្តីរបស់នាងទៅដេក នៅផ្ទះប្រពន្ធចុងក៏បានលួចរួមមេត្រីជាមួយនាង ។ ភាពមិនគប្បីនេះមិនបានរំលង ពីស្ត្រីជាម្តាយដែលនៅក្នុង ផ្ទះជាមួយឡើយ ទើបមានការផ្តល់ដំណឹងដល់បុរសជាប្តី ក៏ឈានទៅដាក់ពាក្យប្តឹងជុំវិញព្រះសង្ឃលួច បេះដូងប្រពន្ធរបស់ខ្លួននេះ ។

ស្ត្រីដែលលង់ស្នេហ៍ជាមួយសង្ឃអាយុ២៣ឆ្នាំ និងបុរសជាប្តីអាយុ៥២ឆ្នាំ (រូបថត សំរោង)

ស្ត្រីវ័យក្មេងមានប្តីចំណាស់លួចមានសហាយជាមួយព្រះសង្ឃ បានសារភាពថា នាងបានស្រឡាញ់គ្នាទៅវិញ ទៅមកជាមួយសង្ឃអង្គនេះយូរមកហើយ។ នាងធ្លាប់រាប់អានគ្នាតាំងពីភិក្ខុសង្ឃនេះមិនទាន់បួសម៉្លេះ លុះ បានបួសរៀនក៏នៅតែមកលេងផ្ទះនាងព្រោះនៅក្បែរវត្ត ។ ការរាប់អានបន្តិចម្តងៗ ក៏កើតមានចិត្តស្រឡាញ់ គ្នា ណាមួយនាងក៏មិនមែនជាប្រពន្ធដើមគេដែរ គឺប្រពន្ធទី៤ទៅហើយ ។ លុះដល់ប្តីរបស់នាងមិននៅផ្ទះ ព្រោះរវល់តែទៅដេកសប្បាយនៅតែផ្ទះប្រពន្ធទី៣ នាងត្រូវបានព្រះសង្ឃព្រះនាម វណ្ណ សុជាតិ មកផ្ទះគេង ជាមួយនាងរហូតម្តាយបង្កើតរបស់នាងទាន់ ក៏បានប្រាប់ប្តីនាងឱ្យទៅប្តឹងប៉ូលិស ។
នាងបានបញ្ជាក់ថា ប្តីរបស់នាងមានប្រពន្ធរហូតទៅដល់៤នាក់ តែសព្វថ្ងៃនៅសល់តែ៣នាក់ទេ ប្រពន្ធទី១មាន អាយុ៥០ឆ្នាំ បានចូលទៅនៅវត្ត ឯប្រពន្ធទី២ក៏ទៅមានប្តីទៀត នៅសល់ប្រពន្ធទី៣នៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ឯនាងគឺជាប្រពន្ធទី៤ ។
សង្ឃនាម វណ្ណ សុជាតិ លោកបានបដិសេធថា មិនបានសេពមេថុនជាមួយគ្នាទេ តែបានទទួលស្គាល់ថា លោកបានសុំស្រឡាញ់នាង គឺបាននិយាយមែន តែត្រង់ថា ចូលទៅរួមដំណេកនោះ ពុំមានទេ តែក្នុង អំឡុងយប់នោះ លោកបានមកគង់នៅផ្ទះអាចារ្យម្នាក់ មិនដូចពាក្យចោទប្រកាន់នោះឡើយ។ ទោះជាមាន ការបដិសេធន៍យ៉ាងណាក៏ដោយ គណៈកម្មការវត្តដែលបានចូលរួមធ្វើការដោះស្រាយនោះរួមមាន ព្រះគ្រូ ព្រះនាម សោម រ៉ន តំណាងព្រះអនុគណស្រុកអន្លង់វែង, ព្រះនាមរិន មុនីរ័ត្ន តំណាងវិន័យធរ, ព្រះនាម ហ៊ួ រនតៈ តំណាងព្រះធម្មធរ និងលោកឈាត នី មន្ត្រីធម្មការស្រុកអន្លង់វែង បានសំរេចចោទជាឯកឆន្ទ ទៅលើសង្ឃនាម វណ្ណ សុជាតិ ថា បានប្រព្រឹត្តខុសនិងបរាជិក ដោយមានការអះអាងពីស្ត្រីឈ្មោះមឿន សុខា ថា ព្រះសង្ឃបានទៅរួមដំណេកជាមួយនាង ។ ទោះបីលោកមិនទទួលស្គាល់ តែលោកបានទទួលស្គាល់ថា លោកបាននិយាយសុំស្រឡាញ់រូបនាងទាំងខ្លួនស្ថិតនៅជាសង្ឃ ហើយការចេញពីវត្តទៅគង់នៅខាងក្រៅវត្ត ធ្វើឱ្យខុសនឹងវិន័យសង្ឃទៅហើយ គឺត្រូវតែផ្សឹកលោកមិនអាចទុកនៅតទៅទៀតនាំឱ្យខូចដល់វិស័យព្រះពុទ្ធ សាសនាឡើយ ហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៨ មិថុនា បន្ទាប់ពីផ្សឹកហើយ ក៏បានប្រគល់មកឱ្យសមត្ថកិច្ច ប៉ូលិសចាត់វិធានការដោះស្រាយនៅអធិការដ្ឋានស្រុកតាមនីតិវិធី ។
បើតាមការឱ្យដឹងពីមន្ត្រីប៉ូលិសនិយាយថា បន្ទាប់ពីបានប្រគល់អតីតសង្ឃឱ្យប៉ូលិសរួចមក សមត្ថកិច្ចបានធ្វើការ សំរបសំរួលគ្នា ដើម្បីបញ្ចប់រឿងអាស្រូវនេះ ដោយពុំមានតម្រូវឱ្យបង់ជាថវិកាសងជំងឺចិត្ត ឬបែបណា នោះឡើយ ។

ដកស្រង់ចេញពីគេហទំព័រ​​ http://www.kohsantepheapdaily.com.kh/