Tuesday, June 3, 2008

បើក​មុង​ចូល​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ពេល​ឪពុកម្ដាយ​មិន​នៅ​ ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ​

គាស់ក្រឡ​-បាត់​ដំបង​៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ ឪពុកម្ដាយ​ជនរងគ្រោះ​ ដោយ​ចោទ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អនីតិជន​ ពេល​ឪពុក​ម្ដាយ​មិន​នៅ​ផ្ទះ​ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០០៨។ ហេតុការណ៍​ចាប់​រំលោភ​នោះ​កើត​ឡើង​កាល​ពី​ម៉ោង​១១​និង​៥០​នាទី​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​​ ឆ្នាំ​២០០៨​ នៅ​ចំណុច​​ក្រុម​៤​ ភូមិ​ឫស្សី​ព្រះ​ ឃុំ​ឆ្នាល់​មាន់​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់​ដំបង។

លោក​វរសេនីយ៍ត្រី​ ចាន់​ ណារ៉េត​ អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ​ ផ.ច​ អាយុ​១៤​ឆ្នាំ​រស់នៅ​ក្រុម​ទី​៤​ ភូមិ​ឫស្សី​ព្រះ​ ឃុំ​ឆ្នាល់​មាន់​ ស្រុក​គាស់​ក្រឡ។​ ចំណែក​ជន​សង្ស័យ​មាន​ឈ្មោះ​វិញ​ ភីអេ​ អាយុ​១៨​ឆ្នាំ​ (ផ្ទះ​នៅ​ក្បែរ​គ្នា)៕

ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: