Tuesday, July 15, 2008

ខឹង​សុំ​លុយ​ប្រពន្ធ​ជាង​ពីរ​ពាន់​រៀល​សង​ថ្លៃ​ស្រា​មិន​ឲ្យ​ យក​ពូថៅ​កាប់​ត្រូវ​ជា​ច្រើន​កន្លែង

ព្រៃវែង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ប្ដី​របស់​ខ្លួន​កាប់​ហើយ​វាយ​នឹង​ខ្នង​ពូថៅ​ឲ្យ​រង​ របួស​ចំនួន​៥​កន្លែង​ ដោយ​សារ​រឿង​សុំ​លុយ​ចំនួន​២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក​ជា​មួយ​មិត្ត​ភក្ដិ​មិន​ឲ្យ។

រឿង​ហេតុ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំងលាវ​ ឃុំ​ចាម​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង។

ប៉ូលិស​ស្រុក​កំពង់​ត្របែក​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​នោះ​ឈ្មោះ​ ថោង​ សារុន​ អាយុ​​៣៥​ឆ្នាំ​ ប្ដី​ឈ្មោះ​ មុំ​ សាខន​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​លាវ​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ មុំ​ សាខន​ បាន​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះ​ សុខ​ ធា​ ជាមួយ​មិត្ត​ភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​ ខន​ អស់​ស្រា​ជា​ច្រើន​លីត្រ​ រហូត​ដល់​យប់​ម្នាក់​ៗ​ស្រវឹង​ហើយ​ក៏​បែក​ជួរ​គ្នា​មក​ផ្ទះ​រៀង​ៗ​ខ្លួន។​ តែ​ មុំ​ សាខន​ មក​ដល់​ផ្ទះ​ក៏​ទារ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក។​ ពេល​ប្រពន្ធ​មិន​ព្រម​ឲ្យ​ ក៏​ស្ទុះ​ទៅ​ទាញ​ពូថៅ​មក​កាប់​ត្រូវ​ប្រពន្ធ​ចំ​លើ​ត្រចៀក​ខាង​ឆ្វេង​មួយ​ ពូថៅ​ដួល​នៅ​លើ​ផ្ទះ​ និង​កាប់​ត្រូវ​បាត​ដៃ​ឆ្វេង​មួយ​ពូថៅ​ ហើយ​វាយ​ត្រូវ​ស្មង​ជើង​ទាំងពីរ​ចំនួន​៣​ខ្នង​ពូថៅ​ទៀត​ ហើយ​ស្ត្រី​ ថោង​ សារុន​ ក៏​ក្រោក​រត់​ចុះ​ពី​លើ​ផ្ទះ​មក​ឲ្យ​ម្ដាយ​ឪពុក​ជួយ​ និង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ចាប់​ឃាត់​ខ្លួន​តែ​ម្ដង។

តាម​ចម្លើយ​សារភាព​របស់​ មុំ​ សាខន​ បាន​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ដឹង​ថា​ នៅ​ល្ងាច​នោះ​គេ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផឹកស៊ី​ជាមួយ​មិត្ត​ ភក្ដិ​ស្រវឹង​ខ្លាំង​ពេក។​ លុះ​មក​ដល់​ផ្ទះ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​យក​ទៅ​សង​ថ្លៃ​ផឹក​ស៊ី​ តែ​ប្រពន្ធ​មិន​ឲ្យ​កើត​មាន​ការ​ខឹង​មួម៉ៅ​ ក៏​ទាញ​ពូថៅ​កាប់​ប្រពន្ធ​តែ​ម្ដង​ទៅ។

បច្ចុប្បន្ន​ជន​ល្មើស​ មុំ​ សាខន​ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពង់ត្របែក​បញ្ជូន​មក​កាន់​តុលាការ​ខេត្ត​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ កក្កដា​ នេះ​ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​តាម​ផ្លូវ​ច្បាប់៕

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://women.open.org.kh

5 comments:

RAsmey said...

មើលទៅស្រាទាល់តែកុំផឹកបាន​បាន​ បើឲ្យតែបានចូលពោះ មានរឿងហេតុចឹងៗ​ លោកអើយចេះទៅតែទៅរួចម៉ង ល្បងសាខន យើង!!!​
រស្មី

កម្មវិធីជាភាសាខ្មែរ -​ ការងារ - ព័ត៌មាន - បច្ចេកវិទ្យាថ្មីៗ សំរាប់​កូនខ្មែរ said...

សួស្តី​ រស្មី​
នេះ​ហើយ​សបញ្ជាក់​អោយ​ឃើញ​ថា​ ពួក​គាត់​មិន​ទាន់​យល់​ពី​ផលលំបាក​នៃ​ អំពើ​ហិង្សា។បើ​យើង​វិភាគ​ទៅ​ អំពើ​នេះ​វា​ធ្វើ​បាន​បំផ្លាញ​ច្រើន​ណាស់​ដល់​ខ្លួន​គាត់​និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ដូច​ជា៖
សុភាព​ឆាប់​ចុះ​ទ្រុត​ទ្រោម​ ខូច​ខាត​ទ្រព្យ​សម្បត្តិ បាត់បង់​សុភមង្គ​ល​ក្នុង​ក្រុម​គ្រួសារ...។​
ទន្ទឹម​និង​នេះ​ដែរ​ យើង​សង្គេត​ឃើញ​ថា​ ស្ត្រី​នៅ​តែ​មាន​ទន់​ខ្សោយ​ ពួក​គាត់​ពុំទាន់​យល់​ពី​សិទ្ធិ​ស្ត្រី​ ដែល​បណ្តា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចុះ​ទៅ​អប់​រំ​ និង​ពន្យល់​ពួក​គាត់​ឡើយ។
ដូច្នេះ​ខ្ញុំ​បាទ​សូម​សំណូម​ពរ​ អោយ​អង្គការ​ដែល​ពាក់ព័ន្ធ​មានវិធានការ​ និង​វគ្គ​បណ្តុះ​បណ្តាល​អោយ​បាន​ច្រើន​ជាង​សព្វថ្ងៃ។

RAsmey said...

ចឹង បងយល់ថាល្បងខនហ្នឹង គាត់គិតយ៉ាងម៉េចដែរ?
ក្រៅពីកត្តាដែលមិនយល់ដឹងពីផលវិបាកនៃ
អំពើហឹសង្សា តើបងគិតថាមានកត្តាជំរុញអ្វីខ្លះ
ដែលអនុញ្ញាតឲ្យគាត់ហ៊ានប្រព្រឹត្តិអំពើបែបនេះ??
;-)
អរគុណណាបង....

រស្មី

កម្មវិធីជាភាសាខ្មែរ -​ ការងារ - ព័ត៌មាន - បច្ចេកវិទ្យាថ្មីៗ សំរាប់​កូនខ្មែរ said...

បញ្ហា​ផ្លូវ​ចិត្ត​ បញ្ហា​ជីវភាព​​ បញ្ហា​អត់​ការងារ​ធ្វើ​ បាន​ធ្វើ​មនុស្ស​ដើរ​ប៉ោ​ឡែ​ ផឹក​ស៊ី​ ប្រើ​អំពើ​ហិង្សាក្នុង​គ្រួសារ​។​​

ទាំងនេះ​ហើយ​គឺ​ជា​កត្តា​​ដែល​ពាក់​ព័ន្ធ​និង​គាត់។

RAsmey said...

អត់ការងារធ្វើ ធ្វើឲ្យជីវភាពគាត់ខ្វះខាត គាត់ពិបាកចិត្តពេកទៅដើរប៉ោឡែចឹងទៅផឹកស៊ី
ជឿគេសិនសន្យាថាទៅទាលុយប្រពន្ធសង..ដល់
មកដល់ផ្ទះប្រពន្ធថា ខឹងផូងម៉ងទៅ ពិតខ្វះការយល់ដឹងមែន...
គិតៗទៅសង្គមយើងដល់ថ្នាក់នឹងណ៎!!!
ហម.... យ៉ាប់​អើយយ៉ាប់

រស្មី