Thursday, May 29, 2008

ឪពុក​និង​កូន​ស្រី​ជាប់​ចោទ​ពង្រត់​ ក្មេង​ស្រី​​មិន​គ្រប់​អាយុ​យក​ទៅ​ធ្វើ​ការ​ នៅ​ក្រៅ​ប្រទេស​

ខេត្ត​កំពង់ឆ្នាំង​៖ ជនសង្ស័យ​២​នាក់​ឪពុក​កូន​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការ​​នគរបាល​ខេត្ត​ធ្វើ​ការ​ឃាត់​ខ្លួន​បន្ទាប់​ ពី​មាន​ពាក្យ​បណ្ដឹង​របស់​​ម្ដាយ​អ្នក​រងគ្រោះ​ថា​ បាន​ពង្រត់​ក្មេង​ស្រី​មិន​គ្រប់​អាយុ​យក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ឧសភា។

ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​កូន​នោះ​ ឈ្មោះ​ ធុន​ ថាត​ អាយុ​៤១​ឆ្នាំ​​ ជា​ភ្នាក់ងារ​​ក្រុមហ៊ុន​ខេមបូឌាន​ លេប័រ​ ស៊បប្លាយ​ ភីធីវ៉ាយ​ មាន​ភារកិច្ច​ផ្សព្វផ្សាយ​​ជ្រើសរើស​បេក្ខនារី​ក្នុង​ភូមិសាស្ត្រ​ទូទាំង​ ខេត្ត​កំពង់ឆ្នាំង​ឲ្យ​ក្រុមហ៊ុន​​បណ្ដុះបណ្ដាល​រួច​បញ្ជូន​ទៅ​ប្រទេស​ ម៉ាឡេស៊ី។ ចំណែក​ឯ​កូន​ដែល​ជាប់​សង្ស័យ​ថា​ លួងលោម​ក្មេង​ស្រី​មិន​គ្រប់​អាយុ​ដែរ​​នោះ​ឈ្មោះ​ ធឺយ​ ធូ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ។

លោក​ស្រី​វរសេនីយ៍ត្រី​ ប្រាក់​ សៅនី​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​​អនីតិជន​នៃ​ស្នង​ការ​​នគរបាល​ខេត្ត​បាន​ប្រាប់​ថា​ ក្មេង​ស្រី​រងគ្រោះ​នោះ​ឈ្មោះ​​ សាន​ សិលា​ អាយុ​១៣​ឆ្នាំ។ ជនសង្ស័យ​និង​កុមារី​រងគ្រោះ​សុទ្ធ​ជា​អ្នក​នៅ​ភូមិ-​ឃុំ​ជា​មួយ​គ្នា​​ គឺ​ភូមិ​បឹង​វែង​ ឃុំ​ក្រាំងលាវ​ ស្រុក​​រលាប្អៀរ។ លោក​ស្រី​បញ្ជាក់​ក្នុង​ពាក្យ​បណ្ដឹង​របស់​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ថា​ ឈ្មោះ​ ធុន​ ថាត​ និង​​កូន​ស្រី​ ធឺយ​ ធូ​ បាន​លួង​លោម​កូនស្រី​របស់​គាត់​អាយុ​ទើប​តែ​១៣​ឆ្នាំ​ ដោយ​បន្លំ​ឯកសារ​ដាក់​អាយុ​២២​ឆ្នាំ​ ហើយ​នាំ​យក​ទៅ​ភ្នំពេញ​រយៈពេល​មួយ​សប្ដាហ៍​ ទើប​កូន​ស្រី​នោះ​រត់​រួច​មក​ផ្ទះ​វិញ។

ចំណែក​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ សាន​ សិលា​ អាយុ​១៣​ឆ្នាំ​ ប្រាប់​ថា​ កាល​ពី​ថ្ងៃ​ទី​១៥​ ឧសភា​ ឈ្មោះ​​ ធុន​ ថាត​ និង​កូន​ស្រី​ឈ្មោះ​ ធឺយ​ ធូ​ បាន​មក​ហៅ​រូប​នាង​ថា​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​លុយ​ច្រើន​ តែ​នាង​និយាយ​ថា​ និង​មិន​គ្រប់​អាយុ​ទេ។ ពេល​នោះ​ ធឺយ​ ធូ​ ប្រាប់​ថា​ មិន​អី​ទេ​ ឯង​ទៅ​លួច​យក​សៀវភៅ​គ្រួសារ​​ និង​លិខិត​សំបុត្រ​កំណើត​បង​ស្រី​ឯង​ មក​ឲ្យ​ខ្ញុំ​ហ្វូតូ​ទៅ​បាន​ហើយ​ អញ្ចឹង​ឯង​ប្រើ​ឈ្មោះ​បង​ស្រី​ឯង​ទៅ​ គឺ​ជា​ការ​ស្រេច។ ក្មេង​ស្រី​បន្ត​ទៀត​ថា​​ ឈ្មោះ​ ធុន​ ថាត​ និយាយ​ប្រាប់​នាង​ថា​ ទៅ​ប្រទេស​គេ​មាន​ប្រាក់​ខែ​ច្រើន​ ត្រឡប់​មក​វិញ​អាច​​សល់​ប្រាក់​សង់​ផ្ទះ​ថ្មី​ ឬ​ក៏​អាច​មាន​ប្ដី​នៅ​ស្រុក​គេ​បាន​ទៀត។ ពេល​នោះ​រូប​នាង​ថា​ ចាំ​ម៉ែ​ខ្ញុំ​ត្រឡប់​មក​ពី​មង្គលការ​បងប្អូន​នៅ​ខេត្ត​បន្ទាយមានជ័យ​សិន​ តែ​ត្រូវ​ទាំង​២​នាក់​​ឪពុក​កូន​កុហក​ថា​ មិន​អី​ទេ​ អញ​បាន​និយាយ​ជា​មួយ​ម្ដាយ​ឯង​អស់​ហើយ។ ក្រោយ​មក​រូប​នាង​ក៏​ព្រម​ទៅ​ ដោយ​ចេញ​ពី​ផ្ទះ​បាន​បន្តិច​ក៏​មាន​រថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង​ចាំ​ជា​ស្រេច​ ហើយ​ក៏​មាន​ស្រី​២​នាក់​​ផ្សេង​ទៀត​ ដែល​ត្រូវ​​គេ​យក​ទៅ​ដែរ​នោះ​ឈ្មោះ​ នី​ ថេន​ និង​ សាំង​ សារ័ត្ន។ ក្រោយ​ពី​រូប​នាង​ទៅ​ដល់​ភ្នំពេញ​ត្រូវ​គេ​​យក​ទៅ​ដាក់​ក្នុង​បន្ទប់​មួយ​​ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ស្រី​ប្រមាណ​ជាង​១០​នាក់។ នៅ​ទី​នោះ​រយៈពេល​១​សប្ដាហ៍​​ហូប​មិន​គ្រប់គ្រាន់​ចេញ​ទៅ​ណា​ពុំ​រួច។ យប់​មួយ​មិន​ចាំ​ថ្ងៃ​ពួក​ នាង​ទាំង​៣​នាក់​បាន​លប​លួច​ចេញ​តាម​ប្រហោង​ឥដ្ឋ​តូច​ល្មម​ ដែល​គេ​ទុក​សម្រាប់​បញ្ចេញ​ខោអាវ​បោក​ រួច​សំរូត​ចុះ​មក​ដី​នាំ​គ្នា​ដើរ​សំដៅ​ទៅ​ផ្ទះ​តែ​ម្ដង។

លោកស្រី​បាន​បន្ត​ថា​ លោក​ស្រី​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​សន្ដាន​ចិត្ត​សប្បុរសធម៌​របស់​អ្នក​រត់​ ម៉ូតូ​ឌុប​ និង​អ្នក​ម្ចាស់​ឡាន​ផង​​ដែរ​ ដែល​បាន​ជួយ​ដឹក​នាង​រហូត​ដល់​ខេត្ត​កំពង់​ឆ្នាំង។ គឺ​ក្រោយ​ពី​នាង​រត់​រួច​ចេញ​ពី​កន្លែង​ឃុំ​ឃាំង​នោះ​ ក៏​បាន​ជួប​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ ក្រោយ​ពី​ដឹង​ដំណើរ​រឿង​នាង​ទាំង​៣​ហើយ​ ដោយ​ក្ដី​អាណិត​ក៏​ជួយ​ឌុប​ពួក​នាង​មក​ដាក់​ដល់​ផ្សារ​​ត្រាច​ក្នុង​​ស្រុក​ កំពង់​​ត្រឡាច​ និង​បាន​ឲ្យ​លុយ​ ១.០០០​រៀល​សម្រាប់​ពួក​នាង​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ផ្ទះ។

ក្រោយ​មក​មាន​លោក​ ចាន់​ សង្វា​ ធ្វើ​ការ​​នៅ​ការិយាល័យ​មេធាវី​ក្រុង​ព្រះសីហនុ​ និង​ជា​ភ្នាក់ងារ​សារព័ត៌មាន​ម្នាក់​ដែរ​ នោះ​បាន​ទៅ​ចាក់​សាំង​រថយន្ត​នៅ​ផ្សារ​ត្រាច​ ឃើញ​ពួក​​នាង​ដើរ​រហេតរហូត​​ក៏​មាន​​ការ​សង្ស័យ​រួច​សួរ​នាំ​ ទើប​ដឹង​ហេតុការណ៍​ ក៏​ជួយ​ឲ្យ​ពួក​នាង​បាន​ជិះ​រថយន្ត​​មក​ដល់​ខេត្ត​កំពង់ឆ្នាំង​​ព្រម​ទាំង​ ចេញ​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់​ដល់​ពួក​នាង​​ និង​ឲ្យ​ពួក​នាង​ទាំង​​៣​នាក់​ចំនួន​៣​ដុល្លារ​ដើម្បី​ជិះ​ម៉ូតូ​ឌុប​​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ថែម​ទៀត​ បន្ទាប់​មក​លោក​មេធាវី​បាន​បង្ហួស​ទៅ​ខេត្ត​ពោធិ៍សាត់​បាត់​ទៅ។ លោក​ស្រី​ប្រធាន​ការិយាល័យ​បាន​បន្ត​ថា​ ក្រោយ​ពី​កូន​ស្រី​ត្រឡប់​មក​ផ្ទះ​វិញ​ ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន។ ចំណែក​ឈ្មោះ​ ធុន​ ថាត​ ដែល​ក្រុមហ៊ុន​រើស​ជា​ភ្នាក់ងារ​នោះ​ លោក​ស្រី​ ប្រាក់​ សៅនី​ ថា​ អត់​ចេះ​អក្សរ​ទេ​ កោត​តែ​ក្រុមហ៊ុន​ឲ្យ​ធ្វើ​ការ​​ដែរ​ ប៉ុន្តែ​លោក​ស្រី​បាន​ស្រង់​សំដី​របស់​ឈ្មោះ​ ទូច​ វុទ្ធី​ ប្រធាន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​និយាយ​ប្រាប់​ថា​ បាន​ជា​​យក​អ្នក​មិន​ចេះ​អក្សរ​ ព្រោះ​ចង់​ឲ្យ​អ្នក​ពុំ​ចេះ​អក្សរ​មាន​ការងារ​ធ្វើ។

ជនសង្ស័យ​ ឈ្មោះ​ ធុន​​ ថាត​ បាន​សារភាព​ថា​ ពិត​ជា​បាន​បន្លំ​ឯកសារ​​ដើម្បី​យក​នាង​​ ឈ្មោះ​ សាន​ សិលា​ ដែល​ពុំ​គ្រប់​អាយុ​ទៅ​ធ្វើ​​ការ​មែន​ ព្រោះ​អាណិត​គ្រួសារ​នេះ​ក្រីក្រ។ ទោះបី​បែប​ណា​ ប៉ូលិស​បាន​កសាង​​សំណុំ​រឿង​បញ្ជូន​ឈ្មោះ​ ធុន​ ថាត​ ទៅ​តុលាការ​ពី​បទ​រើស​ពលករ​ខុស​ច្បាប់​ និង​ឈ្មោះ​​ ធឺយ​ ធូ​ ជា​​កូន​ស្រី​ចោទ​ពី​បទ​លួង​លោម​ពង្រត់​ និង​ក្លែង​បន្លំ​ឯកសារ៕
ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាទាក់ទងនិងសង្គម ជាពិសេសអំពីស្ត្រី
សូមចូលទៅកាន់គេហទំព័រ http://women.open.org.kh

ប្រយ័ត្ន​ចោរ​ប្លន់​ ពេល​ចុះ​ពី​ឡាន

ភ្នំពេញ​៖ យ៉ាង​តិច​មាន​អ្នក​រងគ្រោះ​ចំនួន​ពីរ​នាក់​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ក្រុង​ ភ្នំពេញ​​ ដោយសារ​​អំពើ​ប្លន់​​ដែល​ពួក​ចោរ​ប្លន់​បាន​ទៅ​ប្លន់​ពេល​ចុះ​ពី​ឡាន​​ដើរ​ ចូល​ផ្ទះ។ អ្នក​រងគ្រោះ​បែប​នេះ​មាន​មិន​តិច​ទេ​ តែ​ភាគ​ច្រើន​​ពួក​គេ​មិន​ទៅ​​ប្ដឹង​ប៉ូលិស​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រក​ចាប់ ​ជនល្មើស​ឡើយ​ ព្រោះ​គាត់​ខ្មាស​គេ​ គិត​ថា​ខាត​ពេល​ និង​ម្យ៉ាង​​ពួក​គាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច...។ល។ អ៊‌ីចឹង​ហើយ​ក៏​បណ្ដោយ​ឲ្យ​អំពើ​ប្លន់​នេះ​ចេះ​តែ​បន្ត​កើត​មាន​រហូត​ទៅ។

អ្នក​រងគ្រោះ​ម្នាក់​ មាន​ផ្ទះ​ស្ថិត​នៅ​តាម​​បណ្ដោយ​ផ្លូវ​ម៉ៅងសេទុង​ (ផ្លូវ​មមាញឹក)​ បាន​ប្រាប់​ថា​ គាត់​បាន​ត្រូវ​ចោរ​ប្លន់​​កណ្ដាល​ថ្ងៃ​ចែស​ កាល​ពី​ថ្មីៗ​នេះ​ពេល​ចុះ​ពី​ឡាន​ចូល​ផ្ទះ។ ថ្ងៃ​នោះ​គាត់​បើក​ឡាន​​ចេញ​ទៅ​ផ្សារ​ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ គ្រាន់​តែ​ចត​ឡាន​បើក​ទ្វារ​ដើរ​ចេញ​មក​ ក៏​ស្រាប់​តែ​មាន​ចោរប្លន់​២​នាក់​​មក​ដល់​ល្មម។ អា​ម្នាក់​វា​ដើរ​សំដៅ​មក​កៀក​ រួច​ដក​កាំ​ភ្លើង​ខ្លី​ភ្ជង់​ ដោយ​ដំបូង​ទារ​យក​កាបូប​ស្ពាយ​ បន្ទាប់​មក​វា​ទារ​​ដោះ​យក​ខ្សែ​ក​ទៀត​ ដោយ​គំរាម​ចង់​បាញ់។ គាត់​ប្រាប់​ថា​ ហេតុការណ៍​នេះ​គាត់​បាន​ឃើញ​មុខ​ចោរ​យ៉ាង​ច្បាស់។ គាត់​មិន​បាន​ទៅ​ប្ដឹង​ប៉ូលិស​អំពី​ហេតុការណ៍​នេះ​ទេ។

ស្ត្រី​អ្នក​រងគ្រោះ​ម្នាក់​ទៀត​បាន​អះអាង​ដែរ​ថា​ ថ្មីៗ​គាត់​ត្រូវ​ចោរ​ប្លន់​ស្រដៀង​គ្នា​នេះ​នៅ​ផ្លូវ​មុនីរ៉េត​ ត្រង់​ម្ដុំ​រង្គសាល​យូធូ។ ថ្ងៃ​នោះ​កូន​ប្រុស​គាត់​បាន​ជូន​ឡាន​ទៅ​ផ្ទះ​​ភ្ញៀវ​នៅ​បណ្ដោយ​ផ្លូវ​ មុនីរ៉េត។ គ្រាន់​តែ​ឡាន​ឈប់​ង៉ក់​ដើរ​ចុះ​ពី​ឡាន​ ក៏​ស្រាប់​តែ​មាន​ចោរ​ប្លន់​​ស្ទាវ​ពីរ​នាក់​​ឈប់​ម៉ូតូ​ង៉ក់​ដែរ​ ហើយ​អា​ម្នាក់​​ក៏​ស្ទុះ​មក​ភ្ជង់​កាំ​ភ្លើង​គាត់​ជាប់​ ទារ​​យក​កាបូប​ស្ពាយ​ គាត់​​​ក៏​ឲ្យ​វា​ទៅ​ព្រោះ​ខ្លាច​វា​បាញ់។

តាម​ការ​សង្កេត​ ករណី​ប្លន់​បែប​នេះ​ ចោរ​កម្រ​បង្ក​ឲ្យ​មាន​សំឡេង​​ក្នុង​ក្ឌាំង​ ​ឬ​ផ្ទុះ​អាវុធ​ណាស់​​ ព្រោះ​វា​ខ្លាច​​ដែរ​ ទី​១​ បើ​វា​បង្ក​ឲ្យ​ចលាចល​ ព័ត៌មាន​នោះ​នឹង​ត្រូវ​ដឹង​​ដល់​ប៉ូលិស​ ដល់​កាសែត​​ផ្សាយ​ ពេល​នោះ​លោក​ធំ​ថ្នាក់​លើ​ដែល​ឃើញ​ព័ត៌មាន​​នោះ​នឹង​មាន​ការ​បញ្ជា​ឲ្យ​ ស្រាវជ្រាវ​ បញ្ជា​ឲ្យ​មាន​វិធាន​ការ​បង្ក្រាប​ នាំ​ឲ្យ​រំខាន​ដល់​សកម្មភាព​ប្លន់​របស់​ពួក​វា​ អ៊‌ីចឹង​​ធ្វើ​ស្ងាត់ៗ​ទៅ​ អ្នក​រងគ្រោះ​ស្ងាត់​ទៀត​ ទើប​រកស៊ី​បាន​យូរ។

អ៊‌ីចឹង​ហើយ​រឿង​នេះ​ អ្នក​រងគ្រោះ​ត​ទៅ​ គួរ​តែ​សហការ​គ្នា​ជា​មួយ​​ប៉ូលិស​ ប្ដឹង​ប៉ូលិស​​ប្ដឹង​កាសែត​ចុះ​ផ្សាយ​អំពី​សកម្មភាព​ពួក​ចោរ​ប្លន់​ ដើម្បី​ឲ្យ​ថ្នាក់​​លើ​ លោក​ធំ​ដឹង​ មាន​វិធាន​ការ​បង្ក្រាប​ និង​ស្រាវជ្រាវ​ កុំ​បណ្ដោយ​ឲ្យ​វា​ប្រព្រឹត្ត​បាន​ទៀត៕

ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាទាក់ទងនិងសង្គម ជាពិសេសអំពីស្ត្រី
សូមចូលទៅកាន់គេហទំព័រ http://women.open.org.kh

សកម្មភាពនៃការបង្ហាញពីការប្រើប្រាស់ Blog របស់ក្រុម KhmerOS នៅផ្សារសុវណ្ណា


កុំព្យូទ័រជាមួយនិងការភ្ជាប់បណ្តាញអ៊ីនធឺណិត

ជួបជាមួយ ៤០ Cloggers ជជែក និង ចែករំលែកគំនិតថ្មីៗ

ម្ចាស់ Blog នីមួយៗកំពុងសរសេរអាសយដ្ឋានBlogរបស់ពួកគេ


៨៥ ឆ្នាំ នៃជីវិតក្នុងរយះពេល ៤០វិនាទី


សូម​សម្លឹង​មើល​វីដេអូ​នេះ​អោយ​បាន​យូរ​បន្តិច​អ្នក​នឹង​ឃើញ​ភាពអស្ចារ្យ​នៃ​មនុស្ស​ប្រែ​កាយ​ពី​កុមារភាព​ ទៅ​ភាព​ចាស​ជរា​ក្នុង​រយះពេល​ ៤០​វិនាទី​។

គេ​ឆក់​ខ្សែ​ភ្លើង​ បង្ខំ​ខ្ញុំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ

អាយុ​ទើប​តែ​ ១៩​ ឆ្នាំ​សោះ​ ប្អូន​ស្រី​ ស.ខ. បាន​ជួប​នូវ​ព្យុះ​កម្ម​តណ្ហា​គ្រប់​បែប​យ៉ាង​ដែល​តាម​យាយី​ដល់​ជីវិត​ប្អូន ​ស្រី​ រឿង​រ៉ាវ​អពមង្គល​ទាំង​ប៉ុន្មាន​ដែល​ប្អូន​ស្រី​បាន​ឆ្លង​កាត់​នោះ​​ វា​គឺ​ជា​មេរៀន​ដ៏​ជូរ​ចត់​មួយ​សម្រាប់​ឆាក​ជីវិត​របស់​ប្អូន។ មុន​ពេល​ប្អូន​ស្រី​ត្រូវ​គេ​បោក​ទៅ​លក់​ឲ្យ​ផ្ទះ​បន​ ប្អូន​ស្រី​ត្រូវ​គេ​ចាប់​រំលោភ​ តាំង​ពី​ពេល​នោះ​មក​ ជីវិត​របស់​ប្អូន​ស្រី​បាន​រសាត់​អណ្ដែត​ទៅ​តាម​រលក​នៃ​សង្គម​ដែល​បាន​ធ្វើ​ ឲ្យ​ប្អូន​ស្រី​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រញាំ​បិសាច​តណ្ហា​ដែល​ជា​ឋានសួគ៌​ សម្រាប់​បុរសៗ​ និង​ជា​ឋាននរក​សម្រាប់​រូប​ប្អូន​ស្រី។

នៅ​ពេល​ជួប​អ្នក​​យក​ព័ត៌មាន​​របស់​ "ប្រជាប្រិយ"​ នៅ​ក្នុង​មណ្ឌល​ទុំឌី​ របស់​អង្គការ​ AFESIP ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ ប្អូន​ស្រី​ ស.ខ. មិន​ចង់​រំលឹក​នូវ​រឿង​អតីតកាល​ដែល​ប្អូន​ធ្លាប់​ជួប​ប្រទះ​នោះ​ឡើយ​ ពី​ព្រោះ​វា​ជា​រឿង​អពមង្គល​សម្រាប់​ជីវិត​របស់​ប្អូន​ស្រី។ នៅ​ពេល​សួរ​រំលឹក​អំពី​រឿង​អតីតកាល​ ប្អូន​ស្រី​បាន​ទម្លាក់​ទឹក​មុខ​ ហើយ​កែវ​ភ្នែក​ទាំងគូ​របស់​ប្អូន​បាន​បង្ហូរ​ទឹក​ភ្នែក​រហាម​មក​លើ​ថ្ពាល់។ ប្អូន​ស្រី​បាន​និយាយ​ទាំង​អារម្មណ៍​អួលណែន​ដើម​ទ្រូង​ថា​ ប្អូន​ស្រី​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​តាំង​ពី​ប្អូន​មាន​អាយុ​ ៦​ ឬ​ ៧​​ ឆ្នាំ​នោះ​ម្ល៉េះ។ បន្ទាប់​ពី​ឪពុកម្ដាយ​ស្លាប់​ចោល​ទៅ​មិន​យូរ​ប៉ុន្មាន​ប្អូន​ស្រី​ និង​បងស្រី​របស់​ប្អូន​ម្នាក់​ទៀត​បាន​ទៅ​រស់នៅ​ជា​មួយ​ជីដូន​នៅ​ក្នុង​ភូមិ ​អាចារ្យលក្ខ​ ស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​នោះ​ដែរ។ រស់នៅ​ជាមួយ​ជីដូន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ បងស្រី​របស់​ប្អូន​បាន​មក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជា​មួយ​ម្ដាយ​មីង​ រយៈពេល​​ប្រហែល​ ៥​ខែ​ក្រោយ​មក​ ប្អូន​ស្រី​ក៏​បាន​មក​រស់​នៅ​តាម​បង​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ជាង​ ៧​ ខែ។ នៅ​ក្នុង​កំលុង​ឆ្នាំ​ ២០០៣​ នៅ​ខែ​វិច្ឆិកា​ មុន​ថ្ងៃ​អុំទូក​មួយ​ថ្ងៃ​ប្អូនស្រី​បាន​​ធ្វើ​ដំណើរ​ទៅ​លេង​ជីដូន​នៅ​ឯ​ ស្រុក​កំណើត​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ។ នៅ​ថ្ងៃ​ទី​៣​ ដែល​ជា​ថ្ងៃ​​បញ្ចប់​ពិធី​បុណ្យ​អុំ​ទូក​ សំពះ​ព្រះ​ខែ​ នៅ​វេលា​ម៉ោង​ប្រហែល​ជា​ ៥​ ឬ​ ៦​ល្ងាច​ បងប្អូន​ស្រី​ជីដូន​មួយ​របស់​ប្អូន​ស្រី​ក៏​បាន​ណែនាំ​មិត្ត​ភក្ដិ​ប្រុស​ ម្នាក់​ដែល​មាន​អាយុ​ ២៥​ឆ្នាំ​ ឲ្យ​ប្អូន​ស្រី​បាន​ស្គាល់​ ហើយ​បាន​នាំ​គ្នា​​ដើរ​លេង​ និង​អង្គុយ​សាសង​គ្នា​លេង​នៅ​លើ​បង់​ក្នុង​សួន​កុមារ​ក្បែរ​មាត់​ស្ទឹងសែន​ ខេត្ត​កំពង់​ធំ​នោះ។ ការ​អង្គុយ​សាសង​គ្នា​លេង​​បាន​បន្តិច​ បងប្អូន​ជីដូន​មួយ​របស់​ប្អូន​ និង​មិត្ត​ភក្ដិ​របស់​គេ​ម្នាក់​ទៀត​បាន​ប្រាប់​ប្អូន​ឲ្យ​នៅ​អង្គុយ​ចាំ​គេ ​ក្នុង​សួន​ច្បារ​កុមារ​នោះ​ ដោយ​ពួក​គេ​នាំ​គ្នា​ទៅ​រក​ទិញ​ទឹក​ក្រឡុក​យក​មក​ចែក​គ្នា​ហូប​ ដែល​ពួក​គេ​ទុក​ឱកាស​ឲ្យ​ប្អូន​ស្រី​ និង​បុរស​ម្នាក់​ដែល​អង្គុយ​ក្បែរ​ប្អូន​នោះ​សាសង​គ្នា។

ការ​ទន្ទឹង​រង់ចាំ​​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​ នៅ​តែ​មិន​ឃើញ​បងប្អូន​ជីដូន​មួយ​របស់​ប្អូន​នោះ​វិល​ត្រឡប់​មក​វិញ​ឡើយ​ ហើយ​បុរស​ដែល​អង្គុយ​នៅ​ក្បែរ​ប្អូន​បាន​និយាយ​អន្ទង​លួងលោម​ស្រឡាញ់​ប្អូន​ ស្រី​យក​ធ្វើ​ជា​សង្សារ​ និង​អាច​ឈាន​ទៅ​រៀបការ​​ជា​មួយ​គ្នា។ ទោះបី​ជា​បុរស​នោះ​ខំ​ព្យាយាម​លួងលោម​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ប្អូនស្រី​​មិន​បាក់​ចិត្ត​តាម​​ពាក្យ​សំដី​ផ្អែមល្ហែម​របស់​បុរស​ម្នាក់ ​នោះ​ឡើយ​ ដោយ​ប្អូន​ស្រី​មិន​និយាយ​អ្វី​ទាំងអស់​ ដោយ​ក្នុង​ចិត្ត​អន្ទះសា​ទន្ទឹង​រង់ចាំ​​មើល​ផ្លូវ​បងស្រី​​ជីដូន​​មួយ​ដល់​ វេលា​ម៉ោង​ ១០​យប់​ ដោយសារ​តែ​មិន​ឃើញ​បងស្រី​ជីដូន​មួយ​របស់​ខ្លួន​មក​ ប្អូនស្រី​ ស.ខ.​ ក៏​បាន​សុំ​បុរស​ម្នាក់​ដែល​​លួងលោម​សុំ​ស្នេហ៍​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​បុរស​ម្នាក់​នោះ​មិន​ឲ្យ​​ប្អូន​ស្រី​​ទៅ​ផ្ទះ​ឡើយ​ ដោយ​គេ​ឃាត់​ឲ្យ​ប្អូន​នៅ​អង្គុយ​និយាយ​លេង​ជាមួយ​រូប​គេ​បន្តិច​ទៀត​ តែ​ប្អូន​ស្រី​មិន​ស្ដាប់​តាម​ការ​ឃាត់​របស់​បុរស​ម្នាក់​នោះ​ឡើយ​ ហើយ​ប្អូន​​ក៏​ក្រោក​ដើរ​ចេញ​ពី​បុរស​នោះ។ ដោយសារ​គេ​ឃើញ​ប្អូន​ក្រោក​ដើរ​ចេញ​ពី​រូប​​គេ​ បុរស​ម្នាក់​នោះ​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ទាញ​ដៃ​ប្អូន​ស្រី​ ហើយ​គេ​ក៏​ចាប់​​ឲ្យ​ប្អូនស្រី​យ៉ាង​ណែន​ ហើយ​បាន​បន្លឺ​ពាក្យ​សម្ដី​ថា​ "បង​ស្រឡាញ់​អូន​ខ្លាំង​ណាស់"។ ពេល​នោះ​ប្អូន​ស្រី​ក៏​ខំ​រើ​បម្រះ​ពី​កណ្ដាប់​ដៃ​ប្រុស​ព្រាន​នោះ​ ដោយសារ​​តែ​ប្អូន​ស្រី​នៅ​វ័យ​ជំទង់​នៅ​ឡើយ​មិន​មាន​កម្លាំង​រើ​បម្រះ​ចេញ​ ពី​កណ្ដាប់​ដៃ​ប្រុស​ព្រាន​នោះ​បាន​​ ប្អូន​ស្រី​ក៏​យំ​អង្វរ​គេ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ទះ​កំផ្លៀង​ប្អូន​ទៀត​ ដោយ​បង្ខំ​ឲ្យ​ប្អូន​ប្រគល់​ខ្លួន​​ឲ្យ​គេ​ ពេល​នោះ​ហើយ​ប្អូន​ស្រី​ ស.ខ. ត្រូវ​បុរស​ម្នាក់​នោះ​ចាប់​រំលោភ​បាន​សម្រេច​រហូត​ដល់​ទៅ​ពីរ​ដង​ នៅ​ក្នុង​សួន​កុមារ​ក្បែរ​មាត់​ស្ទឹងសែន​នោះ។

ប្អូន​ស្រី​ ស.ខ. ត្រូវ​គេ​បោក​យក​ទៅ​លក់​ឲ្យ​ផ្ទះ​បន​

បន្ទាប់​ពី​គេ​ចាប់​រំលោភ​រួច​មក​ ប្អូនស្រី​​ ស.ខ. ហាក់​បី​ដូចជា​​មិន​មាន​អារម្មណ៍​​នៅ​ក្នុង​​ខ្លួន​ឡើយ​ ហើយ​ប្អូន​ស្រី​ក៏​ឈប់​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​បង​ស្រី​របស់ ​ខ្លួន​​ សូម្បី​តែ​ផ្ទះ​ជីដូន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​នោះ​ ក៏​ប្អូន​ស្រី​មិន​នៅ​ជាមួយ​ដែរ​ ពីព្រោះ​ប្អូន​ស្រី​​ស្អប់​បងស្រី​ជីដូន​មួយ​នៅ​ក្នុង​ផ្ទះ​នោះ​ ដែល​នាំ​ឲ្យ​រូប​ប្អូន​​ស្រី​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ព្រាន​បិសាច​ តណ្ហា។ ចាប់​​តាំង​ពី​ពេល​នោះ​មក​ ប្អូន​ស្រី​បាន​សុំ​ស្ត្រី​ម្នាក់​ដែល​គេ​មាន​កូន​ចៅ​នៅ​តូចៗ​នៅ​ក្នុង​ភូមិ ​នោះ​ដែរ​ ដើម្បី​សុំ​ធ្វើ​ជា​ម្ដាយ​ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​​ក្រុម​គ្រួសារ​​នោះ​អស់​រយៈពេល​​ជាង​មួយ​ឆ្នាំ​ ដោយ​ជីវភាព​ក្នុង​គ្រួសារ​ម្ដាយ​ចិញ្ចឹម​នោះ​មាន​ការ​លំបាក​ពេក​ មាន​ស្ត្រី​ម្នាក់​​​នៅ​ក្នុង​ភូមិ​អាចារ្យ​លក្ខ​នោះ​ដែរ​គេ​បាន​បបួល​ប្អូន ​ស្រី​ថា​ នាំ​ប្អូន​ស្រី​​ទៅ​ធ្វើ​ការ​​ក្នុង​​រោងចក្រ​នៅ​ខេត្ត​កំពង់ចាម។ ដោយសារ​គិត​ថា​ ជួយ​រក​​ប្រាក់​ចិញ្ចឹម​គ្រួសារ​ផង​ ប្អូន​ស្រី​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​គេ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ ពេល​ទៅ​ដល់​ខេត្ត​កំពង់ចាម​ ស្ត្រី​ដែល​នាំ​ប្អូន​ស្រី​ ស.ខ.​ ទៅ​នោះ​ គេ​មិន​បាន​​យក​ប្អូន​ស្រី​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​នោះ​ទេ​ ដោយ​គេ​យក​ប្អូន​ស្រី​ទៅ​ធ្វើ​ដាក់​ក្នុង​ហាង​កាហ្វេ។ បើ​តាម​សម្ដី​របស់​ប្អូនស្រី​និយាយ​ថា​ ហាង​កាហ្វេ​នោះ​​ជា​​កន្លែង​ផ្ទះ​បន​ ការ​បើក​ហាង​កាហ្វេ​គ្រាន់​តែ​ជា​កន្លែង​បិទបាំង​ការ​រកស៊ី​ជួញដូរ​ផ្លូវ​ ភេទ​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​ហាង​កាហ្វេ​ខេត្ត​កំពង់ចាម​នោះ​ មេ​បន​នៅ​ទីនោះ​គេ​មិន​ទាន់​ឲ្យ​ប្អូន​ស្រី​ទទួល​ភ្ញៀវ​នោះ​ទេ​ គឺ​គេ​គ្រាន់​តែ​ឲ្យ​ប្អូន​រត់​តុ​បម្រើ​ភ្ញៀវ​ក្នុង​ហាង​នោះ​ធម្មតា​ ប៉ុន្តែ​រយៈពេល​បី​ថ្ងៃ​ក្រោយ​មក​ម្ចាស់​ស្រី​ហាង​កាហ្វេ​នោះ​បាន​នាំ​ប្អូន ​ស្រី​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ ដោយ​គេ​ប្រាប់​ប្អូន​ស្រី​ថា​ នាំ​ប្អូន​ស្រី​ដើរ​លេង។ មក​ដល់​ទី​ក្រុង​​ភ្នំពេញ​ ស្ត្រី​ម្ចាស់​ហាង​កាហ្វេ​នោះ​បាន​នាំ​ប្អូន​ស្រី​ចូល​ផ្ទះ​មួយ​នៅ​ម្ដុំ​ ទួលគោក​ ដែល​ប្អូន​ស្រី​មិន​ដឹង​ថា​ផ្ទះ​នោះ​ជា​ផ្ទះ​បន​ឡើយ​ ប៉ុន្តែ​ឃើញ​ស្រី​ក្មេងៗ​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​នោះ​ នៅ​ពេល​គេ​នាំ​ប្អូន​ស្រី​ទៅ​ដល់​ផ្ទះ​ម្ដុំ​ទួលគោក​​នោះ​ភ្លាម​ស្ត្រី​ដែល​ នាំ​ប្អូន​ស្រី​ទៅ​នោះ​គេ​បាន​ណែនាំ​ប្អូន​ស្រី​ឲ្យ​ស្គាល់​ស្ត្រី​​ម្ចាស់​ ផ្ទះ​នៅ​​ម្ដុំ​ទួលគោក​នោះ​ថា​ ជា​ប្អូន​ស្រី​របស់​គេ​ ដោយ​គេ​បាន​បង្គាប់​ប្អូន​ស្រី​ឲ្យ​ហៅថា​ មីង​ ហើយ​គេ​បាន​ប្រាប់​ឲ្យ​ប្អូនស្រី​នៅ​លេង​ក្នុង​ផ្ទះ​ម្ដុំ​ទួលគោក​នោះ​មួយ​ ភ្លែត​សិន​ រូប​គេ​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ឯ​ផ្សារ។

ក្នុង​ចិត្ត​របស់​ប្អូន​ស្រី​បាន​រង់ចាំ​ស្ត្រី​ដែល​ជា​ម្ចាស់​ហាង​ កាហ្វេ​នៅ​កំពង់ចាម​នោះ​យ៉ាង​អន្ទះសា​ ដោយ​មិន​ដឹង​ថា​ ខ្លួន​ត្រូវ​គេ​បោក​យក​មក​លក់​ឲ្យ​ផ្ទះ​បន​សោះ​ការ​ទន្ទឹង​រង់ចាំ​តាំង​ពី​ ម៉ោង​ ១១​ ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​ ៦​ល្ងាច​ នៅ​តែ​មិន​ឃើញ​ស្ត្រី​ម្នាក់​នោះ​មក​​ទៀត។ ដល់​ម៉ោង​​ជាង​ ៦​ល្ងាច​ ប្អូនស្រី​បាន​ឃើញ​ស្រី​ក្មេងៗ​ដែល​នៅ​ក្នុង​ផ្ទះ​ម្ដុំ​ទួលគោក​នោះ​រៀបចំ​ តុបតែង​ខ្លួន​ដើម្បី​ចេញ​ទទួល​ភ្ញៀវ​ទើប​ប្អូន​ភ្ញាក់​ខ្លួន​ព្រើត​ថា​ ជា​កន្លែង​ផ្ទះ​បន។ នៅ​ផ្ទះ​បន​ម្ដុំ​ទួលគោក​នោះ​បាន​ពីរ​ថ្ងៃ​​ មេ​បន​បាន​បង្ខំ​ប្អូន​ស្រី​ឲ្យ​ទទួល​ភ្ញៀវ​និង​ ដេក​ជាមួយ​ភ្ញៀវ​ មុន​ដំបូង​ប្អូន​ស្រី​ប្រកែក​មិន​​ទៅ​ទទួល​ភ្ញៀវ​ ឬ​ ដេក​ជា​មួយ​ភ្ញៀវ​ឡើយ។ ពេល​ដែល​ប្អូន​ស្រី​មិន​ព្រម​ទទួល​ភ្ញៀវ​ មេ​បន​គេ​បាន​វាយ​ប្អូន​ដោយ​ឆក់​ខ្សែ​ភ្លើង​ ពេល​ខ្លះ​ជះ​ទឹក​នោម​ក្នុង​កន្ថោរ​ដាក់​លើ​ក្បាល​ប្អូន​ស្រី​ថែម​ទៀត​ ហើយ​គេ​ឲ្យ​ជើង​កាង​របស់​គេ​វាយ​ទាត់​ធាក់​ដើម្បី​បង្ខំ​ប្អូន​ស្រី​ទទួល​ ភ្ញៀវ​ ឬ​ ដេក​ជាមួយ​ភ្ញៀវ។ មេ​បន​នោះ​និយាយ​ថា​ "នាង​​​ឯង​ត្រូវ​តែ​រក​ប្រាក់​សង​អញ​វិញ​ ពី​ព្រោះ​អញ​បាន​ទិញ​នាង​ឯង​ពី​គេ​ក្នុង​តម្លៃ​ ២៥០​ដុល្លារ​ ដូច្នេះ​នាង​ឯង​ត្រូវ​តែ​ដេក​ជា​មួយ​ភ្ញៀវ​ ដើម្បី​រក​ប្រាក់​សង​អញ​វិញ"។ ក្នុង​មួយ​ថ្ងៃ​គេ​បង្ខំ​ឲ្យ​ប្អូន​ស្រី​ដេក​ជាមួយ​ភ្ញៀវ​ពី​ ១៥​នាក់​ ទៅ​ ២០​នាក់​ រាល់​ភ្ញៀវ​ដែល​ប្អូន​ស្រី​ដេក​ជាមួយ​នោះ​មាន​អ្នក​ខ្លះ​ក៏​កាច​ ហើយ​អ្នក​ខ្លះ​ស្លូត​ដែរ​រាល់​ភ្ញៀវ​ដែល​កាច​ធ្វើ​បាប​ប្អូនស្រី​នោះ​ ភាគ​ច្រើន​​ជា​ភ្ញៀវ​​ក្មេង​ស្ទាវៗ​ ដែលគេ​មាន​គ្នីគ្នា​ ៣​ ឬ​៤​ នាក់​ បង្ខំ​រួម​ភេទ​ជាមួយ​​ប្អូន​ស្រី​តែ​ម្នាក់​ ហើយ​គេ​បាន​ធ្វើ​បាប​ប្អូន​ប្រៀប​ដូចជា​សត្វ​ធាតុ។

ធ្វើ​ជា​ស្រី​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​បាន​រយៈពេល​ជាង​ ៤​​ខែ​ ប្អូន​ស្រី​បាន​ស្គាល់​ម៉ូយ​ម្នាក់​ដែល​គេ​ធ្លាប់​​ដេក​ជាមួយ​ប្អូន​ ដែល​បុរស​ម្នាក់​​នោះ​ជា​មន្ត្រី​ប៉ូលិស​ដែល​គេ​ស្លៀកពាក់​ស៊ីវិល​ចូល​ទៅ​ ក្នុង​ផ្ទះ​បន​ ឬ​ ដេក​ជាមួយ​ប្អូន​​ស្រី​ស្ទើរ​តែ​ជា​រៀងរាល់​សប្ដាហ៍។ នៅ​ពេល​មួយ​នោះ​ គេ​បាន​សួរ​ប្អូន​ស្រី​ថា​ "អូន​ឯង​ចង់​ចេញ​ពី​ផ្ទះ​បន​នេះ​ទេ?" ពេល​នោះ​ប្អូន​ស្រី​ឆ្លើយ​ថា​ "ខ្ញុំ​ចង់​​ចេញ​ពី​ផ្ទះ​បន​នេះ​ណាស់​សូម​បង​ជួយ​ខ្ញុំ​ផង​​ ពីព្រោះ​គេ​បោក​ខ្ញុំ​យក​មក​លក់​ឲ្យ​ផ្ទះ​បន​នេះ"។ លុះ​ពេល​ព្រឹក​ឡើង​ មន្ត្រី​ប៉ូលិស​រួប​នោះ​ក៏​បាន​នាំ​ក្រុម​ប៉ូលិស​ទៅ​រំដោះ​ប្អូន​ស្រី​ និង​ក្មេង​ស្រី​ដទៃ​ទៀត​​ដែល​គេ​បាន​បង្ខាំង​ទុក​សម្រាប់​​បម្រើ​សេវាកម្ម​ ផ្លូវ​ភេទ។ បន្ទាប់​ពី​រំដោះ​ប្អូន​ស្រី​ចេញ​ពី​ផ្ទះ​បន​ ប៉ូលិស​ក៏​បាន​​យក​ប្អូន​ស្រី​ទៅ​​ប្រគល់​ឲ្យ​អង្គការ​ AFESIP ដើម្បី​ធ្វើ​ការ​អប់រំ​ និង​បង្រៀន​មុខ​ជំនាញ​ផ្សេងៗ​ នៅ​ក្នុង​អង្គការ​​នោះ​ប្អូន​បាន​មក​រៀន​នៅ​ក្នុង​​អង្គការ​នេះ​បាន​រយៈពេល​ ជិត​ពីរ​ឆ្នាំ​​ហើយ​ ដោយ​រៀន​យក​មុខ​ជំនាញ​កាត់​ដេរ​សំលៀកបំពាក់​ ឥឡូវ​នេះ​ចេះ​បាន​ច្រើន​ហើយ។

ប្អូន​ស្រី​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ស្ត្រី​ខ្មែរ​គ្រប់​រូប​ ជា​ពិសេស​ប្អូន​ស្រី​កុំ​ឲ្យ​ឆាប់​ជឿ​ទុក​ចិត្ត​គេ​ពេក​ ប្រសិន​បើ​សម្រេច​ចិត្ត​ខុស​អាច​គ្រោះថ្នាក់​ធ្លាក់​ខ្លួន​ដូចជា​រូប​ប្អូន​ ស្រី​ ស.ខ.​ជាដើម៕​​​​​​​

ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh

Wednesday, May 28, 2008

នារី​អ្នក​រត់​ម៉ូតូ​ឌុប

ឈរ​ប្រ​ចាំ​ជា​អចិន្ត្រៃយ៍​នៅ​កែង​ផ្លូវ​៥៧ និង​២៨៨​ក្នុង​សង្កាត់​បឹង​កេង​កង​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ​ ក្នុង​ចំណោម​អ្នក​ម៉ូតូឌុប​ប្រុស​ប្រមាណ​ជាង​១០​នាក់ នាង​អ៊ំ​ ចាន់​ថន​ អាយុ​៣៥​ឆ្នាំ​មេម៉ាយ​ មាន​កូន​២​ ម្ដាយ​ និង​ប្អូន​ស្រី​ម្នាក់​ក្នុង​បន្ទុក​តែង​តែ​ចេញ​ពី​ផ្ទះ​តាំង​ម៉ោង​៦​ព្រឹក​ រហូត​ដល់​ម៉ោង​៧​ឬ​៨​យប់​ ឬ​ជួន​កាល​អាធ្រាត្រ​ក៏​មាន​ ក្នុង​ការ​ប្រកប​មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ ហើយ​។ នៅ​កម្ពុជា​យើង​ គេ​កម្រ​ឃើញ​ស្ត្រី​ភេទ​ប្រកប​មុខរបរ​នេះ​ណាស់ ព្រោះ​ជា​មុខរបរ​ដែល​ត្រូវការ​ប្រើ​កម្លាំង​កាយ​ខ្លាំង ហើយ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ច្រើន​ផង។​ នាង អ៊ំ ចាន់ថន​ ថ្វីបើ​មាន​កា​នឿយហត់​ និង​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​មុខរបរ​នេះ​ខ្លះ​ក៏​ដោយ ​ក៏​នាង​នៅ​តែ​តស៊ូ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ទទួល​បាន​ជោគជ័យ​ប្រសើរ ដោយ​មាន​ការ​រាប់​អាន​ អាណិតអាសូរ​ និង​ឧបត្ថម្ភ​ពី​ភ្ញៀវ​ ពិសេស​ភ្ញៀវ​បរទេស​ និង​ពី​បងប្អូន​អ្នក​ប្រកប​មុខរបរ​ម៉ូតូឌុប​ដូច​គ្នា។

"ក្នុង​ចំណោម​កូន​ខ្ញុំ​ទាំង​៦​ ចាន់ថន​ ជា​កូន​ទី​៣​មាន​គំនិត​ប្រឹងប្រែង​រក​លុយ​ណាស់​តាំង​ពី​នៅ​វ័យក្មេង​ម្ល៉េះ វា​មិន​ដែល​មាន​គំនិត​ផ្ដេកផ្ដួល​លើ​ម្ដាយ​ បងប្អូន ឬ​ប្ដី​សី​ទេ " នេះ​ជា​ប្រសាសន៍​របស់​អ៊ំស្រី​ ស៊ំ​ សាមឿន​ ជា​ម្ដាយ​របស់​នាង​ អ៊ំ​ ចាន់​ថន ដែល​បាន​ពោល​ប្រាប់​នៅ​លើ​ផ្ទះ​របស់​អ៊ំ នៅ​ភូមិ​១​ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។ អ៊ំ​ ស៊ំ សាមឿន​បន្ត​ទៀត​ថា​ កូនស្រី​ទី​៣​របស់​គាត់​បាន​ហែល​ឆ្លង​មុខរបរ​ច្រើន​មុខ​ណាស់​មាន​ដូច​ជា លក់​ចេក​ចៀន​ លក់​ឈូក ចៀន​ប្រហិត លក់​បាយ​ បបរ ជាមួយ​អ្នក​រត់​ការ​លក់​ទិញ​ដី​ផ្ទះ ហើយ​ចុង​ក្រោយ​នេះ​ចាប់​ពី​ពេល​លែងលះ​ប្ដី​មក​ក៏​កាន់​យក​មុខរបរ​រត់​ ម៉ូតូឌុប​ជាប់​លាប់​ដែល​ជា​មុខរបរ​មួយ​អាច​ធ្វើ​អោយ​នាង​ចិញ្ចឹម​គ្រួសារ​ បាន​សមរម្យ​ទៀត​ផង។ បងប្រុស​ កែវ នី អាយុ​៥០​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ឈរ​ប្រចាំការ​នៅ​កែង​ផ្លូវ​នោះ​ជា​មួយ​ចាន់ថន​ សំដែង​ការ​សរសើរ​ចំពោះ​ នាង​ថា "ខ្ញុំ​កម្រ​ឃើញ​ស្ត្រី​ណា​ប្រឹងប្រែង​ដូច​នាង​ ណាស់​ព្រោះ​បើ​និយាយ​ពី​ចំណាយ​សម្រាប់​គ្រួសារ​នាង​ត្រូវ​ពិបាក​ជាង​ពួក​ ខ្ញុំ​ដែល​មិន​ត្រូវ​ចំណាយ​លុយ​លើ​ថ្លៃ​ឈ្នួល​ផ្ទះ​ ព្រម​ទាំង​មាន​ដី​ស្រែ​និង​មាន​ប្រពន្ធ​ជួយ​រក​កម្រៃ​បន្ថែម​ទៀត​ប៉ុន្តែ​ នាង​មិន​ដែល​មាន​គំនិត​ផ្ដេកផ្ដួល​លើ​អ្នក​ណា​ក្រៅ​ពី​ខ្លួន​ឯង​ទេ"។ នាង​ អ៊ំ ចាន់ថន ក្នុង​សំលៀក​បំពាក់​ខោ​វែង​អាវ​សឺ​មីស​ ដៃ​វែង ពាក់​មួក​សុវត្ថិភាព​ និង​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​មាន​សំដី​ប្រកប​ដោយ​ទឹកមុខ​ម៉ឺងម៉ាត់​ថា "តាំង​ពី​ពេល​មិន​ទាន់​បែក​គ្នា​ម្ល៉េះ​ ក្រៅ​ពី​រកស៊ី​លក់ដូរ​ខ្ញុំ​ក៏​ឆ្លៀត​រត់​ម៉ូតូឌុប​បន្តិច​បន្តួច​ដែរ ខ្ញុំ​មិន​ចូលចិត្ត​លើក​ដៃ​សុំ​លុយ​ប្ដី​ទេ ព្រោះ​ខ្ញុំ​ខ្លាច​គេ​មាន​ពាក្យ​ធ្ងន់​ស្រាល​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដែល​ប្រចាំ​នឹង​គេ​ក្នុង​ការ​រកលុយ​ទេ ក៏​ដូច​ជា​មិន​ដែល​បែង​ចែក​ថា​ណា​ជា​ការងារ​ប្រុស​ ណា​ជា​ការងារ​ស្រី​ឡើយ"។ នាង​ ចាន់ថន​ បញ្ជាក់​ទៀត​ថា "តាំង​ពី​តូច​មក​ខ្ញុំ​ហែល​ឆ្លង​អស់​ហើយ​ភាព​ក្រីក្រ​វេទនា លំបាក​នឿយហត់​ ផ្ទុយ​ទៅវិញ​មិន​ដែល​ស្គាល់​ទេ​នូវ​ជីវភាព​អ្វី​ទៅ​ហៅ​ថា​មាន​បាន​ ឬ​ទំនេរ​សុខ​ស្រួល​នោះ​ តែ​ទោះ​យ៉ាង​នេះ​ក៏​ដោយ​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​ខ្ញុំ​មាន​មុខ​របរ​មួយ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​សេរីភាព​គ្រប់គ្រាន់"។

នៅ​ក្នុង​ចំណុច​ដដែល​នេះ​អ៊ំ​ស្រី​ ស៊ូជិលហា​ អាយុ​៧៤​ឆ្នាំ ជនជាតិ​ចាម​មាន​ផ្ទះ​នៅ​ជិត​គ្នា នឹង​ផ្ទះ​របស់​អ៊ំ​ ចាន់ថន រៀបរាប់​អំពី​ជំហរ​របស់​នាង​ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ ស្ត្រី​សម័យ​ឥឡូវ​នេះ​ថា នៅ​ក្នុង​ភូមិ​១​ដែល​ជា​ភូមិ​ចាម​នេះ​មាន​គ្រួសារ​ជាតិ​ខ្មែរ​តែ​មួយ​គត់​តែ ​គេ​ទាំងអស់​គ្នា​ស្រលាញ់​ និង​កោតសរសើរ​អ៊ំ​ ចាន់ថន​ ណាស់​ដែល​មេម៉ាយ​ហើយ​អាច​រកស៊ី​ចិញ្ចឹម​កូន​ និង​គ្រួសារ​បាន​ល្អ។ អ៊ំស្រី​ ស៊ូជិល ហា​បន្ត​ទៀត​ថា​ស្រី​ៗ​សម័យ​ឥឡូវ​នេះ​ខុស​ប្លែក​ពី​មុន​ ទាំង​ស្ត្រី​ចាម​ក៏​ដូច​ជា​ស្ត្រី​ខ្មែរ​ ធំ​ពេញវ័យ​មិន​ទាន់ ចាប់​ផ្ដើម​មាន​គំនិត​ចង់​រកស៊ី​ ចង់​មាន​ចង់​បាន បើ​អ្នកណា​មាន​ប្ដី​ខំ​រក​មុខ​របរ​បន្ថែម​ដើម្បី​ជួយ​ប្ដី មិន​មាន​គំនិត​ពឹងផ្អែក​លើ​ប្ដី​ទាំង​ស្រុង​នោះ​ទេ។ គឺ​ដោយ​សារ​ពួកគេ​មាន​គំនិត​នេះ​ ហើយ​បាន​ជា​ភាគ​ច្រើន​គ្រួសារ​គេ​មាន​សុភមង្គល​មិន​ដែល​ឈ្លោះ​ប្រកែក​គ្នា​ ទេ។

កុំ​អោយ​តែ​ជា​មុខរបរ​ទុច្ចរិត

ទោះ​បី​ដឹង​ថា​មុខរបរ​រត់​ម៉ូតូឌុប​ចំពោះ​ស្ត្រី​ប្លែក​ពី​គេ​ក្នុង​ សង្គម​ក៏​ដោយ​ ក៏​អ៊ំ​ ចាន់ថន​ បង្ហាញ​ទឹក​មុខ​មាំមួន​ ពេល​និយាយ​ពី​អារម្មណ៍​របស់​នាង​ថា "មាន​អ្នក​ខ្លះ​គេ​សរសើរ​ តែ​ក៏​មាន​អ្នក​ខ្លះ​គេ​សើច​ គេ​តាម​មើល​ ហើយ​គេ​បោះ​ពាក្យ​សំដី​លែបខាយ​ដូចជា​ថា​ស្អាត​ដែរ​ ម៉េច​មិន​ទៅ​ធ្វើ​ស្រី​ខារាអូខេ​វិញ​ទៅ​ជាដើម។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​មិន​ខ្វល់​ទេ​ទោះ​បី​អ្នកណា​និយាយ​ថា​អី​ក៏​ថា​ទៅ​ ព្រោះ​ខ្ញុំ​គិត​ថា​សំខាន់​គឺ​អោយ​តែ​រក​លុយ​ចិញ្ចឹម​កូន​បាន ហើយ​កុំ​អោយ​តែ​មុខរបរ​នោះ​ទុច្ចរិត​ថោកទាប​ ម្យ៉ាង​ទៀត​ខ្ញុំ​គិត​ថា​បើ​ប្រុស​ធ្វើការ​ងារ​ណា​មួយ​បាន​ ស្ត្រី​ក៏​អាច​ធ្វើការ​ងារ​នោះ​បាន​ដែរ គ្មាន​អ្នក​ណា​មក​កំណត់​ថា​ នេះ​ជា​ការងារ​ប្រុស​ឬ​ស្រី​ទេ"។ ចំណែក​អ៊ំស្រី​ ស៊ំ​ សាមឿន ជា​ម្ដាយ​ក៏​យល់​ស្រប​តាម​គំនិត​នេះ​ដែរ​ អ៊ំ​គ្រាន់​តែ​បន្ថែម​ថា​ចំពោះ​គាត់​វិញ​មុខរបរ​អ្វី​ក៏​បាន​ដែរ​ ស្រេច​លើ​កូន​ កុំ​អោយ​តែ​ប្រព្រឹត្ត​អ្វី​ដែល​នាំ​អោយ​ខូច​កិត្តិយស​ដូច​ជា​លេង​បៀរ ប៉ោឡែ យក​ប្ដី​គេ ឬ​រកស៊ី​ផ្លូវ​ភេទ​ជា​ដើម​។ អ៊ំស្រី បញ្ជាក់​ទៀត​ថា ចំពោះ​កូន​ស្រី​អ៊ំ​មួយ​នេះ​គ្មាន​អ្នក​ណា​រើសអើង​ទេ មាន​តែ​គេ​អាណិត សរសើរ ហើយ​បើ​ក្រ​មក​ដល់​ផ្ទះ​ពេល​យប់ អ្នក​ជិត​ខាង​នាំ​គ្នា​ចាំ​មើល​ផ្លូវ​ព្រោះ​ជួយ​បារម្ភ​ក្រែង​មាន​គ្រោះ​ ថ្នាក់​ផ្សេង​ៗ។ ចំណែក​លោក​ កែវនី​ លោក​ណែម​ វុទ្ធី លោក​ជា​ សម្បត្ដិ និង​លោក​មុំចេក​ ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ឈរ​នៅ​ទីតាំង​ជាមួយ​អ៊ំ​ ចាន់ថន​ និយាយ​ដូច​ៗ​គ្នា​ថា​ ពួក​លោក​មាន​តែ​ការ​កោត​សរសើរ​ដែល​នាង​ហ៊ាន​ប្រកាន់​យក​មុខរបរ​មួយ​ដែល​ ប្លែក​ពី​គេ​ក្នុង​សង្គម​ ប៉ុន្តែ​ចំពោះ​ពួក​លោក​ លោក​គិត​ថា​នេះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​ បើ​គេ​សើច​យំ​ក៏​ស្រេច​នឹង​គេ​ចុះ ព្រោះ​ប្រសើរ​ជាង​ដើរ​សុំទាន​ ឬ​ប្រកប​មុខរបរ​ជា​នារី​ឡង់សេ​ ការាអូខេ​ ដែរ។ លោក​កែវ នី​ បញ្ជាក់​បន្ថែម​ទៅ​លើ​យោបល់​របស់​មិត្ត ភក្ដិ​លោក​ថា​ "ផ្ទុយ​ពី​ខ្មែរ​យើង​ខ្លះ​ដែល​រើសអើង​ ពួក​បរទេស​គេ​អាណិត​នាង​ណាស់​ ឧទាហរណ៍​ពេល​ខ្លះ​ដែល​ខ្ញុំ​ហៅ​បរទេស​ណា​ម្នាក់​បាន​ប្រុង​នឹង​ជិះ​ទៅ​ហើយ​ ពេល​ឃើញ​នាង​ឈរ​ជិត​ខ្ញុំ​ គេ​ចង់​អោយ​នាង​ឌុប​វិញ​ហើយ​ប្រាប់​ខ្ញុំ​ថា​គេ​ចង់​ជិះ​ម៉ូតូ​ម៉ាដាម​វិញ​ ព្រោះ​អាណិត​ម៉ាដាម"។

រស់​យក​ ស្លាប់​ចោល

និយាយ​ពី​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខរបរ​នេះ​ លោក​ណែម​ វុទ្ធី​ អ្នក​រត់​ម៉ូតូឌុប​ លើក​ឡើង​ថា "រត់​ម៉ូតូឌុប​ប្រាកដ​ជា​លំបាក​ ដោយ​ត្រូវ​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ រង​ក្លិន​ និង​ផ្សែង​យាន​ដ៏​ទៃ​ ប្រើ​កម្លាំង​ច្រើន​ ជា​ពិសេស​ពេល​ស្ទះ​ចរាចរណ៍​ឬ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ ដូច្នេះ​បើ​អ្នក​រត់​ជា​ស្ត្រី​ឃើញ​ថា​នឿយហត់​ជាង​ប្រុស​ព្រោះ​ស្រី​មាន​ កម្លាំង​កាយ​ខ្សោយ​ជាង"។ លោក​ជា​ សម្បត្តិ​ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទៀត​ ក្នុង​ក្រុម​មាន​យោបល់​ស្រប​គ្នា​នឹង​លោក​ ណែម​ វុទ្ធី​ដែរ​ ហើយ​ផ្អែក​លើ​យោបល់​នោះ​លោក​សំ​ដែង​ការ​សរសើរ​ចំពោះ​នាង​ អ៊ំ​ ចាន់ថន​ ថា​តាំង​ពី​លោក​ស្គាល់​មក​លោក​រក​ស្រី​ណា​តស៊ូ​ដូច​នាង​មិន​បាន​ទេ​ នាង​រត់​ម៉ូតូ​ទាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល​កូន​បាន​១​ខែ​ប៉ុណ្ណោះ​ ម្យ៉ាង​ទៀត​នាង​កម្រ​ឈប់​សម្រាក​ណាស់​ ដូច​ជា​រាល់​ពេល​ចូល​ឆ្នាំ​ចិន​ និង​ភ្ជុំបិណ្ឌ​ពួក​ម៉ូតូឌុប​នាំ​គ្នា​ឈប់​សម្រាក​ទៅ​ផ្ទះ​ ទៅ​ស្រុក​ អស់​ ឯ​លោក​ និង​ ចាន់ថន​ មិន​ឈប់​រត់​ទេ។​ ចំណែក​អ៊ំ​ ចាន់ថន​ វិញ​នាង​ឯកភាព​នឹង​ការ​លំបាក​នានា​ដែល​បុរស​ទាំង​ពីរ​បាន​លើក​ឡើង​ តែ​នាង​បន្ថែម​ថា​ ចំពោះ​នាង​នៅ​មាន​ការ​លំបាក​ផ្សេង​ទៀត​គឺ​តាំង​ពី​ព្រលឹម​ទល់​យប់​ នាង​ត្រូវ​ចេញ​ចោល​កូន នាង​អាណិត​វា​ណាស់​ ព្រោះ​ពេល​នោះ​កូន​ពៅ​មាន​អាយុ​មិន​ដល់​១​ខែ​ផង​ ម្យ៉ាង​ទៀត​ដោយ​កម្លាំង​នាង​ជា​ស្រី​ នាង​នឿយហត់​ណាស់​ពេល​ឌុប​ភ្ញៀវ​បរទេស​ដែល​មាន​មាឌ​ធំ​ និង​ឌុប​ទៅ​ទី​ឆ្ងាយ​ ណា​មួយ​ទៀត​នាង​មាន​ការ​វះ​កាត់​ភ្នែក​ផង​ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក៏​ដោយ​ក៏​នាង​កម្រ​ឈប់​សម្រាក​ណាស់​ដោយ​កំណត់​ក្នុង​ ចិត្ត​ថា​ ត្រូវ​តែ​តស៊ូ​ បើ​រស់​ក៏​យក​ ស្លាប់​ក៏​ចោល។

ទទួល​ការ​រាប់​អាន​ និង​ឧបត្ថម្ភ

ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន​នាង​អ៊ំ​ ចាន់ថន​ មិន​ឌុប​ភ្ញៀវ​ខ្មែរ​ណា​ដែល​នាង​មិន​ស្គាល់​ឡើយ​ ប៉ុន្តែ​ចំពោះ​ភ្ញៀវ​បរទេស​នាង​ឌុប​ទាំង​អស់។ ដោយ​ម្ដុំ​ដែល​នាង​ឈរ​ប្រចាំ​ការ​នេះ​ជា​តំបន់​មាន​បរទេស​រស់នៅ​ និង​មាន​ការិយាល័យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើន​ នាង​មាន​ម៉ូយ​ជា​ភ្ញៀវ​បរទេស​ច្រើន​ណាស់​ ដែល​ជួនកាល​គេ​មក​ជិះ​ដល់​កន្លែង​ ជួន​កាល​គេ​ទូរស័ព្ទ​ហៅ​នាង​ទៅ​យក​គេ។ លោក​កែវ នី​ អ្នក​ម៉ូតូឌុប​ក្នុង​ក្រុម​ជា​មួយ​គ្នា​និយាយ​ថា​ ពួក​បរទេស​ចូលចិត្ត​ចាន់ថន​ព្រោះ​គេ​ថា​ នាង​ឌុប​គេ​កាន់​ចង្កូត​នឹង​ល្អ​ គួប​ផ្សំ​អត្តចរិត​រួសរាយ​ស្លូតបូត​ផង​ នាង​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ជា​ច្រើន​ គឺ​នាង​ត្រូវ​ភ្ញៀវ​បរទេស​ម្នាក់​ឧបត្ថម្ភ​លុយ​កាក់​អោយ​ទៅ​រៀន​ភាសា​ អង់គ្លេស​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។ ហេតុនេះ​ហើយ​បាន​ជា​សព្វថ្ងៃ​នាង​ចេះ​និយាយ​ភាសា​អង់គ្លេស​ខ្លះ​ៗ​ ជា​មួយ​ភ្ញៀវ​ និង​ចេះ​មើល​ផែនទី​ភ្នំពេញ​ច្បាស់​លាស់​ផង។​ ភ្ញៀវ​ម្នាក់​ទៀត​នោះ​ឧបត្ថម្ភ​លុយ​អោយ​នាង​រៀន​ធ្វើ​ម្ហូប​ តែ​ចាន់ថន​ សុំ​អោយ​ប្អូនស្រី​នាង​ទៅ​រៀន​ជំនួស​វិញ។ មុខ​វិជ្ជា​នេះ​ធ្វើ​អោយ​ប្អូនស្រី​នាង​បាន​ប្រកប​របរ​ជា​អ្នក​ដណ្ដាំស្ល​ នៅ​ផ្ទះ​ជន​បរទេស​ម្នាក់​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អ៊ំ​ ស៊ំ សាមឿន​ ជា​ម្ដាយ​មាន​មោទនភាព​ណាស់​គាត់​និយាយ​ថា ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​ភ្ញៀវ​បរទេស​ និង​អ្នក​រត់​ម៉ូតូឌុប​នាំ​គ្នា​មក​ធ្វើ​ពិធី​រំលឹក​ខួប​កំណើត​អោយ​នាង​នៅ​ ផ្ទះ​ ដោយ​មិន​អោយ​នាង​ដឹង​ខ្លួន​ជា​មុន។ អ៊ំ​បន្ថែម​ទៀត​ថា​ភ្ញៀវ​ទាំង​នោះ​ជួន​កាល​ផ្ដល់​លុយ​៣០​ឬ​៤០​ដុល្លារ​អោយ​ ចាន់ថន​ ថែម​ទៀត​ផង។​ និយាយ​ពី​សមានចិត្ត​ដ៏​ល្អ​របស់​ភ្ញៀវ​បរទេស​នេះ​ នាង​ចាន់ថន ប្រាប់​ថា​ជន​បរទេស​ម្នាក់​ធ្វើការ​នៅ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ អាល្លឺម៉ង់​(DED)​ ជួយ​ផ្សព្វផ្សាយ​អោយ​នាង​ដោយ​ធ្វើ​នាម​ប័ណ្ណ​អោយ និង​ធ្វើ​ក្រដាស​មាន​ដាក់​រូបថត​ និង​លេខ​ទូរស័ព្ទ​របស់​នាង​ ហើយ​យក​ក្រដាស​នោះ​ទៅ​ផ្សាយ​នៅ​សណ្ឋាគារ​ ផ្ទះ​សំណាក់​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន។ លោក​ជា​ សម្បត្តិ​ លោក​មុំ ចេក​ បញ្ជាក់​ថា​ក្នុង​ចំណោម​អ្នក​រត់​ម៉ូតូឌុប​ក្រុម​នេះ​ អ្នក​ណា​ក៏​អាណិត​ស្រលាញ់​ចាន់ថន​ ដែរ​គេ​តែង​ចាត់​ទុក​នាង​ដូចជា​បងប្អូន​បង្កើត ​មាន​ពេល​ខ្លះ​នៅ​រដូវ​ច្រូត​កាត់​គេ​នាំ​គ្នា​យក​អង្ករ​មក​អោយ​នាង​ផង​ក៏​ មាន។​ ចំណែក​អ៊ំ​ ស៊ូ​ ជិលហា​ ជា​អ្នក​ជិត​ខាង​បញ្ជាក់​ថា​ចាន់ថន​ និង​គ្រួសារ​ជា​មនុស្ស​ល្អ​ណាស់​មិន​ដែល​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​អ្នក​ ជិត​ខាង​ឬ​មាន​សំដី​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ ពេល​យប់​ឡើង​អោយ​តែ​ក្រ​ឃើញ​នាង​ចូល​ផ្ទះ​ អ្នក​ជិត​ខាង​នាំ​គ្នា​ជួយ​ភ័យ​ចាំ​មើល​ផ្លូវ​គ្រប់​គ្នា។

សូម​លើក​តម្កើង​ស្ត្រី​អោយ​បាន​ពិត​ប្រាកដ

និយាយ​ពី​គម្រោង​ក្នុង​ពេល​អនាគត​វិញ​ នារី​រត់​ម៉ូតូឌុប​ម្នាក់​នេះ​និយាយ​ថា​ ពេល​នាង​ចាស់​ទៅ​នាង​ចង់​ដូរ​មុខរបរ​ជា​អ្នក​លក់​ដូរ​វិញ​ ចំណែក​ឯ​រឿង​គូរ​ស្រករ​ ថ្វីបើ​នាង​ធ្លាប់​ឈឺចាប់​ដោយសារ​ប្ដី​ក៏​ប៉ុន្តែ​នាង​គិត​ថា​ បើ​មាន​បុរស​ណា​ល្អ​នាង​អាច​នឹង​រៀបការ​ជា​ថ្មី​ទៀត​ដែរ។​ ចំពោះ​រឿង​នេះ​នាង​រំលឹក​ថា​ កន្លង​មក​នាង​សម្រេច​ចិត្ត​លែង​ប្ដី​ដោយ​សារ​គេ​មាន​ថ្មី​ ទោះបី​ប្ដី​នាង​សុំ​ជា​វិញ​ក៏ដោយ​ក៏​នាង​ពុំ​ព្រម​ដែរ​ ព្រោះ​នាង​ពុំ​ចង់​មាន​ប្ដី​មួយ​ពីរ​នាក់​ឡើយ។​ នាង​គ្រាន់​តែ​សម្ដែង​ការ​តូច​ចិត្ត​ថា​ មក​ទល់​ពេល​នេះ​ប្ដី​នាង​ពុំ​ដែល​ផ្ដល់​កា​ឧបត្ថម្ភ​ជា​អាហារ​ឬ​ប្រាក់​ ចិញ្ចឹម​កូន​នោះ​ទេ។​ អ៊ំ​ ចាន់ថន​ មាន​សំណូមពរ​ថា​ សូម​អោយ​សង្គម​ខ្មែរ​កុំ​បែង​ចែក​ការងារ​រវាង​ប្រុស​ និង​ស្រី​ កុំ​វាយ​តម្លៃ​មុន​ពេល​ឃើញ​ស្រី​បំពេញ​ការងារ​អ្វី​មួយ​ដែល​កម្រ​ឃើញ​មាន​ ក្នុង​សង្គម​ ហើយ​សូម​លើក​តម្កើង​ស្រី​អោយ​បាន​ពិត​ប្រាកដ​កុំ​បាន​ត្រឹម​តែ​ផ្សព្វផ្សាយ​ ហើយ​ពុំ​អនុវត្ត៕

ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh

Tuesday, May 27, 2008

នាង​ក្រមុំ​អាយុ​១៨​ឆ្នាំ​២​នាក់​​​ ស្ទើរ​ក្លាយ​ជា​ទាសី​នៅ​ស្រុក​ថៃ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ បាន​ចាប់​បញ្ជូន​ជន​ពីរ​នាក់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​ចេញ​ ទៅ​លក់​នៅ​ប្រទេស​ថៃ។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សាត​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​ មាន​ប្រសាសន៍​ថា​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ម្នាក់​ឈ្មោះ​ ម៉ែន​ វិទូ​ ភេទ​ប្រុស​អាយុ​ ​២៤​ ឆ្នាំ​ រស់​នៅ​ភូមិ​ត្នោត​ជ្រំ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ក្រុង​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​នៅ​ភូមិ​ អូរ​អំបិល​ ឃុំ​អូរ​អំបិល​ ស្រុក​សិរីសោភ័ណ។ មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំណែក​នាង​ក្រមុំ​ពីរ​នាក់​ដែល​ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ទាន់​ ម្នាក់​ឈ្មោះ​ សេង ពុទ្ធារ៉ូ​ អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ក្រោល​គោ​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ ក្រុង​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ក្រុង​ភ្នំ​ពេញ។

បើ​តាម​ការ​រៀបរាប់​របស់​នាង​ ហ៊ូ គឹម​លាន​ ហៅ​ លី​ វណ្ណី​ បាន​ឲ្យ​ដឹង​ថា​ នាង​និង​ឈ្មោះ​សេង​ ពុទ្ធា​រ៉ូ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​ ហើយ​ថ្ងៃ​មួយ​ពេល​នាំ​គ្នា​ដើរ​លេង​នៅ​ក្រុង​ភ្នំពេញ​ ក៏​ជួប​បុរស​ឈ្មោះ​ ម៉ែន​ វិទូ​ ជា​មនុស្ស​ស្គាល់​គ្នា​ហើយ​ក៏​ជា​មិត្ត​ភក្តិ​របស់​ សេង​ ពុទ្ធា​រ៉ូ ដែល​ជា​មិត្ត​នាង​ដែរ។ បើ​តាម​ការ​អះអាង​ថា​ពួក​គេ​ពីរ​នាក់ (ឈ្មោះ​ ម៉ែន​ វិទូ​ និង​ សេង​ ពុទ្ធា​រ៉ូ) ស្គាល់​គ្នា​រយៈ​ពេល​៦​ខែ​មក​ហើយ។
នាង​និយាយ​ទៀត​ថា​ ពេល​ដើរ​លេង​នោះ​ឈ្មោះ​ ម៉ែន វិទូ​ បាន​បបួល​ពួក​នាង​ទៅ​លេង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ​គេ​ម្នាក់​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​សុខ​ តៅ​ នៅ​ភូមិ​អូរ​អំបិល​ ស្រុក​សិរីសោភ័ណ។ លុះ​នៅ​ថ្ងៃ​ទី​២១​ ឧសភា​ ពួក​គេ​បាន​ណាត់​គ្នា​ជិះ​រថយន្ត​ក្រុង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​មក ​ដល់​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ រួច​ឈ្មោះ​ មែន​ វិទូ​ បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ឲ្យ​មក​ជួប​គ្នា​នៅ​ចំណត​រថយន្ត​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ក៏​នាំ​គ្នា​ជិះ​រថយន្ត​តាក់​ស៊ី​បន្ត​ទៅ​ប៉ោយ​ ប៉ែត។

ពួក​នាង​និយាយ​ទៀត​ថា​​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ឧសភា​ ឈ្មោះ​ មែន​ វិទូ និង​ឈ្មោះ​ អៀម​ ឆាយ​ បាន​បបួល​ពួក​នាង​ធ្វើ​លិខិត​ឆ្លងដែន​ ដើម្បី​ទៅ​ប្រទេស​ថៃ​ដោយ​ប្រាប់​ថា​ទៅ​រក​ការងារ​ធ្វើ​ តែ​ពេល​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​នោះ​ ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​តំបន់​ប៉ោយ​ប៉ែត​បាន​ប្រាប់​ថា អ្នក​ដំណើរ​មិន​អាច​ធ្វើ​ឲ្យ​បាន​ទេ។ ពេល​នោះ​ពួក​គេ​ក៏​សម្រេច​ចាយ​លុយ​សម្រាប់​រត់​ការ​ដោយ​ឲ្យ​ឈ្មោះ​អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ជា​អ្នក​ទាក់ទង​ការ​ធ្វើ​ផ្លូវ​កាត់​នោះ​ គឺ​ម្នាក់​អស់​១,៥០០​បាត​ ដូច្នេះ​៣​នាក់​អស់​ចំនួន​ អស់​ចំនួន​៤,៥០០​បាត​ ឯ​ឈ្មោះ​ អៀម​ ឆាយ​ គេ​មាន​ប័ណ្ណ​ថៃ​សម្រាប់​ចេញ​ចូល​រួច​ហើយ។ ការ​ធ្វើ​ប័ណ្ណ​នេះ​សុទ្ធ​តែ​ក្លែង​ឈ្មោះ​ទាំង​អស់​ គឺ​ឈ្មោះ​ ម៉ែន​ វិទូ​ក្លែង​ជា​ឌុយ​ ស៊ុយ​ នាង​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ ក្លែង​ជា​ ឡាយ​ វណ្ណី​ និង​នាង​ សេង​ ពុទ្ធា​រ៉ូ​ ក្លែង​ជា​ ម៉េង​ សុធាវី។នាង​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ បន្ត​ថា​ក្រោយ​ពេល​បាន​ប័ណ្ណ​ហើយ​ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បបួល​ពួក​នាង​ចេញ​ទៅ​ប្រទេស​ថៃ​ភ្លាមៗ​ ខណៈ​ពួក​នាង​សម្រាក​នៅ​ផ្ទះ​សំណាក់​ប៉ោយ​ប៉ែត​ខាង​ជើង​រង្វង់​មូល។ ដោយ​សារ​មាន​ការ​បបួល​ច្រើន​ដង​ពេក​ទើប​នាង​សង្ស័យ​ក៏​ចុះ​មក​ខាង​ក្រោម​ហើយ ​អង្គុយ​យំ​ដោយ​ការ​ភ័យ​ខ្លាច។ ពេល​នោះ​ម្ចាស់​ផ្ទះ​សំណាក់​ឃើញ​ពួក​នាង​យំ​ ទើប​មាន​ការ​សង្ស័យ​ក៏​បាន​ប្រាប់​ទៅ​លោក​ ពិន​ វ៉ា​ មន្ត្រី​ប៉ូលិស​ការិយាល័យ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​ប្រចាំ​នៅ​ប៉ោយ​ប៉ែត។ ក្រោយ​ពី​សាក​សួរ​ពួក​នាង​ទាំង​២​នាក់​ ទើប​ដឹង​ពី​ហេតុ​ការណ៍​ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ នៅ​វេលា​ម៉ោង​ ៦ និង​ ២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ឧសភា​ រួច​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សាត​ បញ្ជាក់​ថា​នេះ​ជា​ករណី​ជួញ​ដូរ​មនុស្ស​ដែល​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ ជាតិ​ និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​លោក​ស្នង​ការ​នគរបាល​ខេត្ត​បាន​ណែនាំ​កម្លាំង​ជំនាញ​ត្រូវ​យក​ចិត្ត ​ទុក​ដាក់​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ហើយ​ក៏​បាន​ឃាត់​ខ្លួន​យុវជន​ ទាំង​ពីរ​នាក់​ ដែល​លួងលោម​ក្មេង​ស្រី​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ។ យោង​តាម​ចម្លើយ​របស់​ជន​រង​គ្រោះ​ ហើយ​ជន​ជាប់​ចោទ​ក៏​សារ​ភាព​ទើប​កម្លាំង​ប៉ូលិស​ក៏​កសាង​សំណុំ​រឿង​បញ្ជូន​ ជន​ជាប់​ចោទ​ទៅ​តុលាការ៕

រដ្ឋាភិបាល​អនុញ្ញាត​ ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​បរទេស​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​ បន្ទាប់​ពី​បិទ​បណ្ដោះ​អាសន្ន​រយៈ​ពេល​២​ខែ

ស្រូវ​អង្ករ​របស់​ប្រជាកសិករ​ខ្មែរ​នឹង​អាច​ធ្វើ​ការ​នាំ​ចេញ​ទៅ​កាន់​បរទេស ​ដូច​ដើម​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ នេះ​តទៅ​បន្ទាប់​ពី​ត្រូវ​បាន​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​២​ខែ​រួច​ មក​​(ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៦​ មីនា​ បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៦​ ឧសភា) ដើម្បី​ទប់ទល់​អតិផរណា​អង្ករ​ឡើង​ថ្លៃ​នា​ពេល​កន្លង​មក។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «បម្រាម​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ត្រូវ​បាន​លើក​ចេញ។ ការ​អនុញ្ញាត​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​នេះ​និង​ត្រូវ​ពិនិត្យ​លទ្ធផល​ឡើង​ វិញ​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០០៨​ខាង​មុខ​នេះ។

ការ​អនុញ្ញាត​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើង​វិញ​នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មិន​ខ្វះ​ស្បៀង​អាហារ​ទេ។ កម្ពុជា​ត្រូវ​បាន​ក្រសួង​កសិកម្ម​រាយការណ៍​ឲ្យ​ដឹង​ថា​ផលិត​ស្រូវ​បាន​៦,៧ លាន​តោន​កាល​ពី​ឆ្នាំ​២០០៧​កន្លង​ទៅ​ ហើយ​នៅ​សល់​ស្រូវ​អង្ករ​ពី​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ចំនួន ​២,៣​ លាន​តោន។ តួ​លេខ​នេះ​ពុំ​គិត​ពី​ទិន្នផល​ស្រូវ​ប្រាំង​របស់​ប្រជាកសិករ​ដែល​ផលិត​បាន​ នា​ពេល​ថ្មីៗ​នេះ​ទេ។ ស្រូវ​ប្រាំង​ដែល​ផលិត​បាន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ ​ការ​នាំ​ចេញ​នៅ​ក្នុង​ពេល​ដាក់​បម្រាម​ចំនួន​ជាង ៦​ម៉ឺន​តោន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន។ លោក​ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា​៖ «ពិត​មែន​តែ​មាន​ការ​ហាម​ឃាត់​ ប៉ុន្តែ​យើង​សម្រួល​ឲ្យ​មាន​ការ​នាំ​ចេញ​ស្រូវ​អង្ករ​មួយ​ចំនួន​ ព្រោះ​ប្រជាពលរដ្ឋ​ចុះ​កុងត្រា​ជា​មួយ​គេ ប៉ុន្តែ​និយាយ​ឲ្យ​ចំ​ប្រជាពលរដ្ឋ​គ្មាន​ជង្រុក​ដាក់​ដោយសារ​តែ​មួយ​គ្រួសារ ​ «អាច​ផលិត​បាន​ពី​ ​១០​ ទៅ ​២០​ តោន​ស្រូវ»។

ការ​នាំ​ស្រូវ​ចេញ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ត្រូវ​បាន​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​របស់​រដ្ឋ ហើយ​មិន​ឲ្យ​លើស​បរិមាណ​ ​១,៦​ លាន​តោន​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ហ៊ុន​ សែន រហូត​មក​ទល់​ពេល​នេះ ការ​នាំ​ស្រូវ​ចេញ​ទៅ​បរទេស​ទាំង​មុន​ និង​ក្រោយ​មាន​ប្រមាណ​ជាង​កន្លះ​លាន​តោន​ ហើយ​នៅ​សល់​ប្រមាណ​ជាង​មួយ​លាន​តោន​ទៀត​ គឺ​ប្រជាជន​កម្ពុជា​ត្រូវ​ការ​លក់​ចេញ។ លោក​បាន​បន្ត​ថា៖ «ប្រជាកសិករ​ ៨០% សប្បាយ​ចិត្ត​នៅ​ពេល​ដែល​អង្ករ​ឡើង​ថ្លៃ»។ ដោយ​ថ្លែង​ថា រដូវ​វស្សា​បាន​ចាប់​ផ្ដើម​ ហើយ​ប្រជាកសិករ​កំពុង​ប្រកប​របរ​កសិកម្ម​របស់​ខ្លួន​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ធានា​ថា បើ​ការ​ពិត​យើង​មិន​ខ្វះ​អង្ករ​ទេ។ ឥឡូវ​ចាប់​ផ្ដើម​រដូវ​ដក​ស្ទូង​ហើយ ចំណែក​ឯ​ការ​ប្រមូល​ផល​របស់​យើង​និង​ធ្វើ​ជា​បន្តបន្ទាប់​គឺ​មិនមែន ៥​ ឆ្នាំ​ផ្ដល់​ផល​ម្ដង​នោះ​ទេ»។ លោក​ហ៊ុន សែន​ក៏​បាន​ថ្លែង​ថា​ ដោយ​សារ​តែ​អង្ករ​ច្រើន​ប្រសិន​បើ​ស្តុក​ទុក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ដើម្បី​ទិញ​ស្រូវ​ ហើយ​ត្រូវ​មាន​ម៉ាស៊ីន​កិន​ស្រូវ​ និង​ធ្វើ​ការ​វេច​ខ្ចប់​ថែម​ទៀត។ ជាមួយ​និង​ការ​បើក​ឲ្យ​មាន​ចេញ​ស្រូវ​ឡើង​វិញ​នេះ លោក​ហ៊ុន សែន​ ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​ហ្វីលីព្ពីន​ដែល​មាន​ការ​ព្រួយ​បារម្ភ​ជាង​គេ​ពី​បញ្ហា​ស្រូវ​អង្ករ​ នេះ​នឹង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ។

ការ​ប្រកាស​បញ្ចប់​ការ​ដាក់​របាំង​ហាម​ឃាត់​មិន​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ ​ទៅ​ក្រៅ​ប្រទេស​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​សេដ្ឋកិច្ច។ លោក​ព្រំ តុលា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ឡើង​វិញ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ល្អ​ ព្រោះ​ទី​ផ្សារ​អង្ករ​នៅ​ពេល​នេះ​មាន​ស្ថេរ ភាព។ ម្យ៉ាង​ទៀត​ការ​នាំ​ចេញ​នៅ​ផលិតផល​កសិកម្ម​គឺ​ជា​ផ្នែក​មួយ​ដែល​បាន​ផ្ដល់​ ចំណូល​ដល់​ប្រទេស​កម្ពុជា»។ លោក​ ព្រំ​ តុលា​ បាន​បន្ដ​ទៀត​ថា​៖ "ការ​អនុញ្ញាត​ឲ្យ​កសិករ​នាំ​ចេញ​ស្រូវ​អង្ករ​នៅ​ពេល​នេះ​ ធ្វើ​ឲ្យ​កសិករ​អាច​ទាញ​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ឡើង​តម្លៃ​ខ្ពស់​​នៃ​ ផលិតផល​កសិកម្ម​របស់​ខ្លួន​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាកសិករ​ ដែល​អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ទិញ​សម្ភារៈ​ កសិកម្ម​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​រដូវ​ដក​ស្ទូង​ដែល​ចូល​មក​ដល់​នេះ"។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ សេដ្ឋកិច្ច​ជាតិ​ព្រោះ​ផលិតផល​សរុប​របស់​កម្ពុជា​ (GDP) ចំនួន​ ៣០%​ គឺ​បាន​មក​ពី​ផលិតផល​កសិកម្ម។

ប៉ុន្តែ​សម្រាប់​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​ដើរ​តួនាទី​ជា​គណបក្ស​ប្រឆាំង​ មួយ​ដែរ​នៅ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​ដោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​បញ្ចប់​បម្រាម​នាំ​ស្រូវ ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​នេះ។ លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍​ថា​៖ "ការ​លើក​របាំង​នាំ​ចេញ​នេះ​គឺ​ជា​ការ​ល្អ​ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ថា​ អាច​គ្រប់គ្រង​តម្លៃ​អង្ករ​បាន​ដែរ​ឬ​យ៉ាង​ណា។ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធាន​ការ​​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រក្សា​ សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ និង​ទប់​កុំ​ឲ្យ​អង្ករ​​ឡើង​ថ្លៃ​ត​ទៅ​ទៀត"។ ប្រសិន​បើ​យើង​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ ហើយ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​ស្រូវ​ អង្ករ​ គឺ​ដល់​ពេល​អង្ករ​ឡើង​ថ្លៃ​ រដ្ឋាភិបាល​គ្មាន​អ្វី​ទប់ទល់​ទៀត​នោះ​ទេ" លោក​ កឹម​ សុខា​ ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ។

ការ​ព្រួយបារម្ភ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទើប​តែ​រះ​ថ្មី​នេះ​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពន្យល់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្រូវ​មិន​ឲ្យ​លើស​ពី​ ១,៦ លាន​តោន​នោះ​ទេ។
លោក​បន្ត​ថា​៖ "ដើម្បី​គ្រប់គ្រង​បរិមាណ​នាំ​ចេញ​នេះ​ រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​​ពាណិជ្ជកម្ម​ចេញ​លិខិត​ អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្រូវ​អង្ករ​ដែល​មាន​បរិមាណ​លើស​ពី​ ១០០​ តោន"។ ក្រុមហ៊ុន​ចម្រុះ​រដ្ឋ​ឯកជន​ដែល​នឹង​ត្រូវ​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​​ ត្រូវ​គេ​រំពឹង​ថា​ គឺ​ក្រុមហ៊ុន​ហ្គ្រីនត្រាត​ និង​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា។ រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ឲ្យ​ខ្ចី​ប្រាក់​ចំនួន​ ១០​ លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ស្រូវ​ស្ដុក​ទុក​នា​ពេល​កន្លង​មក​ដើម្បី​ កុំ​ឲ្យ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ លោក​ ភូ​ ពុយ​ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​សុំ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ អ្វី​ទេ​ចំពោះ​បញ្ហា​នេះ​ ដោយ​លោក​ថ្លែង​ថា​ជាប់​រវល់។ ប៉ុន្តែ​លោក​ សុន​ គន្ធរ​ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ រដ្ឋាភិបាល​កម្ពុជា។ និង​អះអាង​ថា​ កម្ពុជា​​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ឡើង​ វិញ​នេះ​ គឺ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ ព្រម​ទាំង​ត្រៀម​នូវ​វិធានការ​គ្រប់គ្រាន់​ហើយ។

ជា​មួយ​គ្នា​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​តិចតួច​នៅ​​តាម​ព្រំដែន​នៅ​ក្នុង​ក្រប​ខណ្ឌ​ ពាណិជ្ជកម្ម​ឆ្លង​ដែន​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​​នៅ​តាម​ច្រក​ព្រំដែន​ផ្លូវ​ការ​របស់​រដ្ឋ​ ដោយ​តម្រូវ​ឲ្យ​មាន​​ការ​កត់ត្រា​ច្បាស់លាស់​ពី​មន្ត្រី​គយ​ និង​កាំកុងត្រូល​ គឺ​មិន​ចាំបាច់​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​ទេ។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​នៅ​តាម​ព្រំដែន​កុំ​ បង្ក​បញ្ហា​លំបាក​ ដូចជា​ទារ​លុយ​ជា​ដើម​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​ស្រូវ​អង្ករ​ចេញ​តិចតួច។ "អ្វី​ដែល​សំខាន់​គឺ​យើង​​ចង់​ដឹង​ពី​តួ​លេខ​ពិត​ប្រាកដ​នៃ​ការ​នាំ​ចេញ" លោក​នាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ មុន​នឹង​ថ្លែង​ថា​ អាជ្ញាធរ​ជាយ​ដែន​ត្រូវ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដើម្បី​នាំ​ស្រូវ​របស់​គាត់ ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

គូរ​បញ្ជាក់​ថា​ ដើម្បី​អាច​គ្រប់គ្រង​ទី​ផ្សារ​ស្រូវ​អង្ករ​នៅ​ក្នុង​តំបន់​ប្រទេស​​នៅ​ ក្នុង​​អនុ​តំបន់​ទន្លេ​មេគង្គ​ដែល​ផ្ដួចផ្ដើម​គំនិត​ឡើង​​ដោយ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នោះ​គ្រោង​​នឹង​បង្កើត​សមាគម​នៃ​ប្រទេស​នាំ​អង្ករ​ចេញ​មួយ​ដែល​មាន​លក្ខណៈ​ ប្រហាក់ប្រហែល​ទៅ​នឹង​​សមាគម​នៃ​ប្រទេស​នាំ​ប្រេង​ចេញ​ (OPEC) ដែរ​ជា​មួយ​និង​ប្រទេស​វៀតណាម​ ឡាវ​ ភូមា​ និង​ថៃ។ ប៉ុន្ដែ​ការ​បង្កើត​នេះ​ត្រូវ​បាន​ជាប់​គាំង​ទៅ​វិញ​ បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ​ប្រទេស​ថៃ​បាន​ប្រកាស​ដក​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​នៅ​ក្នុង​​អនុ​តំបន់​ទន្លេ​ មេគង្គ​ដែល​ពិភាក្សា​​ទៅ​លើ​ការ​បង្កើត​សមាគម​នៃ​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ ​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​អំឡុង​ខែ​តុលា​ ខាង​មុខ​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​ដង​មក៕
ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh

Monday, May 26, 2008

នារី​អាយុ​១៧​ឆ្នាំ​ម្នាក់​ ត្រូវ​បុរស​កំហូច​ម្នាក់​ចាប់​រំលោភ​បាន​សម្រេច​ ពេល​នាង​​នៅ​ចាំ​ឈូក

ព្រៃវែង​៖ នារី​ម្នាក់​ត្រូវ​បុរស​កំហូច​មាន​ប្រពន្ធ​កូន​ដល់​ទៅ​២​ នាក់​ចាប់​​រំលោភ​សេពសន្ថវៈ​ទាល់​តែ​បាន​សម្រេច​បំណង​ នៅ​ខណៈ​ពេល​នារី​រូប​នោះ​នៅ​ចាំ​យាម​បឹង​ឈូក។ ការ​ចាប់​រំលោភ​នេះ​ប្រព្រឹត្ត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ ឧសភា​ ២០០៨​នៅ​ចម្ងាយ​ពី​ភូមិ​២​គីឡូ​ម៉ែត្រ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិ​រៀង​ ខាង​ជើង​ ឃុំ​ពោធិ​រៀង​ ស្រុក​កំពង់​លាវ​ ខេត្ត​ព្រៃវែង។

ប៉ូលិស​ស្រុក​កំពង់​លាវ​និយាយ​ឲ្យ​ដឹង​ថា​ នារី​រងគ្រោះ​នោះ​ឈ្មោះ​ អ.ស.ព​ អាយុ​១៧​ឆ្នាំ​​ រីឯ​បុរស​កំហូច​ ឈ្មោះ​ ប៉ែន​ ឡា​ អាយុ​២៨​ឆ្នាំ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ជា​មួយ​គ្នា។

ប៉ូលិស​ស្រុក​ និយាយ​ឲ្យ​ដឹង​ទៀត​ថា​​ នៅ​វេលា​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០០៨​​​ នារី​ អ​​​​​​​​.ស.ព​ បាន​ចេញ​ពី​ផ្ទះ​ទៅ​ចាំ​បឹង​ឈូក។ ពេល​នាង​កំពុង​នៅ​ក្នុង​រោង​ ស្រាប់​តែ​បុរស​កំហូច​ ប៉ែន​ ឡា​ បាន​ដើរ​ចូល​មក​ ដោយ​និយាយ​ពី​នេះ​ពី​នោះ​ជា​មួយ​នាង​ ហើយ​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ចាប់​រំលោភ​នារី​ អ.ស.ព​ ទាល់​តែ​បាន​សម្រេច​បំណង។ បុរស​កំហូច​ ប៉ែន​ ឡា​​ បាន​និយាយ​​គំរាម​ថា​ មិន​ឲ្យ​នាង​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ​ រួច​ក៏​ដើរ​ចេញ​ទៅ​បាត់។

ប៉ូលិស​ស្រុក​កំពង់​លាវ​​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​បុរស​ ប៉ែន​ ឡា​ ចេញ​ផុត​ នារី​ អ.ស.ព​ ក៏​ដើរ​មក​ផ្ទះ​ ហើយ​និយាយ​រៀបរាប់​ប្រាប់​ឪពុក​ម្ដាយ​ពី​ហេតុការណ៍​កើត​ឡើង។ បន្ទាប់​មក​ក្រុម​គ្រួសារ​បាន​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ ​ពោធិ​រៀង​ឲ្យ​ជួយ​រក​យុត្តិធម៌។ ពេល​ទទួល​ពាក្យ​បណ្ដឹង​ភ្លាម​ សមត្ថកិច្ច​ប៉ូលិស​បាន​ទៅ​រក​ចាប់​ខ្លួន​បុរស​កំហូច​ ប៉ែន​ ឡា​ តែ​បុរស​រូប​នេះ​រត់​គេច​ខ្លួន​បាត់។ បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​កំពុង​​បំពេញ​សំណុំ​រឿង​ និង​ធ្វើ​ការ​ស្រាវជ្រាវ​រក​ចាប់​បុរស​កំហូច​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕
ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាស្ត្រី សូមចូលទៅកាន់
http://women.open.org.kh

តាំង​ពិព័រណ៍​បច្ចេកវិទ្យា​កុំព្យូទ័រ​ឆ្នាំ​២០០៨​ នៅ​ផ្សារ​ទំនើប​សុវណ្ណា

រាជធានី​ភ្នំពេញ​៖ សហគ្រាស​ម៉ានិច​អ៊ីន​ធើរ​ប្រាយ​ បាន​រៀបចំ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​កុំព្យូទ័រ​ ឆ្នាំ​២០០៨​លើក​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៣​ ឧសភា​ នៅ​ផ្សារ​សុវណ្ណា​ជាន់​ទី​៥។

ការ​តាំង​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​ និង​អង្គការ​ចំនួន​២០​បាន​ចូលរួម​ ហើយ​មាន​ទស្សនិកជន​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគ្រាស​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ ឱកាស​តាំង​ពិព័រណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​ប្រភព​នៃ​ចំណេះ​ដឹង។ ទីណា​មាន​បច្ចេកវិទ្យា​ព័ត៌មាន​ ទីនោះ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស។ ដូច​នេះ​ដើម្បី​ស្វែងយល់​បច្ចេកវិទ្យា​ថ្មីៗ​ និង​ដំណោះ​ស្រាយ​ល្អៗ​ចំពោះ​បច្ចេកវិទ្យា​ថ្មីៗ​នេះ​Manich Enterprise បាន​រៀបចំ​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ គឺ​កម្ម​វិធី​ 3rd Internet Party 2008 ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សុវណ្ណា​ នៅ​ថ្ងៃ​ទី​២៣​ និង​២៤​ ខែ​ឧសភា​ ឆ្នាំ​២០០៨​នេះ។

នាយក​គ្រប់គ្រង​Manich Enterprise លោក​ អ៊ិន​ មាន​ មាន​ប្រសាសន៍​ថា​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​គ្រប់​រូប​ដឹង​ពី​ សារសំខាន់​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។ នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ និង​មាន​កម្ម​វិធី​សប្បាយៗ​ជាច្រើន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ក្នុង​ស្រុក​ ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​រៀបចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ និង​សាធារណជន​ឲ្យ​បាន​ដឹង​ផង​ដែរ​ អំពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​ប្រើ​ប្រាស់​របស់​វា​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ព័ត៌មានវិទ្យា​មក​ពី​ក្រុមហ៊ុន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុមហ៊ុន​ Manich Enterprise រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង។ Internet Party មាន​ពីរ​ផ្នែក​ចំពោះ​កម្មវិធី​នេះ។ ទី​១​ មាន​កម្ម​វិធី​ប្រកួត​ប្រជែង​ល្បែង​online ដូចជា​សំនួរ​និង​ចម្លើយ​ ទី​ពីរ​ គឺ​ការ​ពិពណ៌នា​របស់​ក្រុមហ៊ុន​ និង​អង្គការ​ចំនួន​២០​ដែល​មាន​ឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ​ដូចជា​Online- iOne- Citylink និង​ CIDC។

Internet Party នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ម្ដង​ក្នុង​មួយ​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៦​មក​ ដោយ​Manich Enterprise ដែល​ជា​អង្គភាព​ឯកជន​មួយ​មាន​ឯកទេស​ខាង​ Internet and Web Solutions ។ ឥឡូវ​ក្នុង​ឆ្នាំ​២០០៨​នេះ​ កម្មវិធី Internet Party ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​រៀបចំ​ម្ដង​ទៀត​នៅ​ Sovanna Shopping Center ដើម្បី​ជា​កិច្ច​ចាប់​ផ្ដើម​ការ​បោះ​ឆ្នោត​ជ្រើសរើស​កញ្ញា​ឯក​តាម​អ៊ីន​ធើរ​ ណេត​ និង​ប្រមូល​ផ្ដុំ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំង​អស់​មក​ជួបជុំ​គ្នា​ក្នុង ​គោល​បំណង​ចែក​ផលប្រយោជន៍​របស់​ពួក​គេ​ ហើយ​ចូលរួម​សប្បាយ​រីករាយ​ ជា​មួយ​កម្មវិធី​ពិសេស​ដែល​ត្រូវ​នាំ​មក​ជូន​ដោយ​ម្ចាស់​ឧបត្ថម្ភ​របស់​យើង​ ដូចជា​ Online, iOne, Citylink and CIDC។

ម្ចាស់​ឧបត្ថម្ភ​របស់​យើង​ និង​បាន​ទទួល​នូវ​គុណប្រយោជន៍​ និង​កិត្យានុភាព​យ៉ាង​ខ្ពស់​ដោយ​ការ​ចូលរួម​ជា​មួយ​ក្រុមហ៊ុន​ Manich Enterprise ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូចជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួក​គេ​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​ គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ។​ ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ខាង​វិស័យ​សេដ្ឋកិច្ច​ក៏​ដោយ​សារ​ មាន​ស្ថានភាព​នយោបាយ​ និង​មនុស្ស​ថ្នាក់​កណ្ដាល​ដែល​កំពុង​កើន​ឡើង។​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទី​ កន្លែង​ជុំវិញ​ពិភពលោក​កំពុង​តែ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នីមួយៗ​ដែល​ធ្វើ​ឲ្យ​ សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង​គ្រប់​កម្រិត​ទាំង​អស់។ ការ​ចូល​ចិត្ត​ទិញ​ផលិតផល​ប្រភេទ​ណា​មួយ​
ជាក់លាក់​នោះ​ គឺ​ជា​គំនិត​ថ្មី​មួយ​របស់​អតិថិជន។​ ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​មាន​ផលិតផល​លក់​ឲ្យ​យីហោ​ណា​មួយ​នោះ​ ប្រទេស​កម្ពុជា​មាន​រួច​ជា​ស្រេច​ទៅ​ហើយ។

អ្វី ដែល​3rd Internet Party និង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​មាន​កាន់​តែ​ច្រើន​នោះ​គឺ​ នឹង​ប្រមូល​ផ្ដុំ​អ្នក​ចែកចាយ​ និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ថ្មី​ចំពោះ​ Hardware and Software និង​សេវាកម្ម​ទាំងឡាយ​ ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​អ្នក​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ផ្សេងៗ​ទៀត​ មាន​ភាព​រីករាយ​និង​ស្គាល់​គ្នា​ទៅវិញ​ទៅ​មក​ រីករាយ​និង​ការ​សម្ដែង​ពិសេស​កម្រ​និង​បាន​ទស្សនា​ពី​មុន​មក​ និង​ចុង​ក្រោយ​ ទស្សនា​ការ​តាំង​ពិព័រណ៍​របស់​សេវាកម្ម​Software និង​ផលិតផល​ជា​ច្រើន​របស់​អ្នក​តាំង​ពិព័រណ៍​ទាំង​ឡាយ​របស់​យើង​ ប្ដូរ​នាមប័ណ្ណ​ និង​បណ្ដាញ​គ្នា​សម្រាប់​ការ​រីកចម្រើន​ទី​ផ្សារ​ថ្មីៗ​ដែល​មាន​សក្ដានុពល៕

Saturday, May 24, 2008

ក្រោយភ្លៀងធ្លាក់មេឃស្រលះ

ថ្ងៃនេះ​គឺ​ថ្ងៃសៅរ៍​ ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​២០០៨​។​ ទោះបី​ជា​ថ្ងៃ​ចុង​សប្ដាហ៍​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​មាន​ភាព​មមាញឹក​ដែរ​ ពី​ម៉ោង​១០​ព្រឹក​ រហូត​ដល់​ ៦​ល្ងាច។

ខ្ញុំបាទ​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដូចជា​ បង្កើត​កម្រង​សំណួរ​នៅ ក្នុង​ Hotpotato សម្រាប់​យក​ទៅ​បញ្ចូល​ក្នុង​ Moodle​អោយ​បាន​ឆាប់​ដើម្បី​អោយ​ក្រុម​របស់​ខ្ញុំ​យក​ទៅ​បង្ហាត់​ដល់​ លោក​គ្រូ​ អ្នកគ្រូ​ទាំងអស់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។​ បន្ទាប់​មក​ទៀត​ ខ្ញុំ​បាន​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​ចូល​ទៅ​ក្នុង​គេហ​ទំព័រ​របស់​ខ្ញុំ​ សម្រាប់​និស្សិត​ទាំងអស់​ទទួល​បាន​វា​។​

ហើយ​ខ្ញុំបាទ​បាន​ស្វែងយល់​ពី​ WAP អោយ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។​ចុងក្រោយ​ខ្ញុំ​បាន​ UPDATE BLOG របស់​ខ្ញុំ​។

អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​នោះ​គឺ​នៅ​ម៉ោង​៥​ល្ងាច​ ស្រាប់​តែ​មេឃ​ចាប់​ផ្ដើម​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​ ធ្វើ​អោយ​ខ្ញុំ​មិន​អាច​ទៅ​ផ្ទះ​បាន​ទេ។​តម្រូវ​អោយ​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​រហូត​ដល់​ម៉ោង​៥​កន្លះ​ល្ងាច​។

មេឃ​ស្រលះ​ទើប​ខ្ញុំ​អាច​ទៅ​ផ្ទះ​បាន។

Thursday, May 22, 2008

អ៊ីនធឺណិត ផាតធី ថ្ងៃទី២៣,​ ២៤ ខែ ឧសភា ឆ្នាំ២០០៨


អ៊ីនធឺណិតផាតធី លើកទីបីនៅផ្សារទំនើបសុវណ្ណា ក្រុម KhmerOS បានមកបង្ហាញពី​ការប្រើប្រាស់ ខ្មែរយូនីកូដ កម្មវិធីការិយាល័យជាភាសាខ្មែរ និង​ ការបង្កើត Blogger។

ខាងក្រោមគឺគេហទំព័រជាភាសាខ្មែរ(ប្រើយូនីកូដ)
១- http://www.khmeros.info
២-http://women.open.org.kh
៣-http://www.open.org.kh

Wednesday, May 21, 2008

Man Utd win in dramatic shoot-out


Manchester United won the Champions League after beating Chelsea 6-5 on penalties after a dramatic 1-1 draw.

Cristiano Ronaldo headed United in front after 26 minutes but Frank Lampard equalised before the interval.

Lampard and Didier Drogba hit the woodwork before the striker saw red in extra-time for slapping Nemanja Vidic.

Ronaldo missed his penalty, but John Terry hit the post with a kick that would have won it for Chelsea and Edwin van der Sar saved from Nicolas Anelka.

It sparked wild celebrations for Sir Alex Ferguson and his players in the Moscow rain as United won Europe's elite trophy for the third time, a triumph made more poignant as it came 50 years on from the Munich air crash.

Ferguson had made it his mission to take the trophy back to Manchester this year in memory of those who died, and those who survived, in the tragedy in Munich in February 1958.

And it gave the 66-year-old Scot his second Champions League triumph, repeating the success against Bayern Munich in Barcelona in 1999.

Chelsea captain Terry had to be consoled by boss Avram Grant as he broke down in tears after missing the penalty that would have given his side the trophy.

He slipped in his run-up on turf made treacherous by a torrential downpour and sent his kick against the upright.

The penalty shoot-out capped a thrilling game with passages of play of the highest calibre, with United dominating the first half but Chelsea showing huge reserves of character, resilience and ability to dominate after the break.

United may have been fuelled by the fates, however, and they rode their luck and Sir Bobby Charlton - a survivor of the Munich disaster - joined the players in the ceremony as they went up to collect their medals.

The opening exchanges amounted to little more than sparring - but the game burst into life after 20 minutes after an aerial collision between Paul Scholes and Claude Makelele that left both players with a yellow card and the Manchester United veteran with a bloody nose.

Scenes in Manchester as United win

Ronaldo had been giving Michael Essien a torrid time, and his threat was transformed into tangible results after 26 minutes when he soared above the Chelsea defender to meet Wes Brown's cross and head his 42nd goal of the season and put United ahead.

Chelsea were almost gifted an equaliser in bizarre circumstances seven minutes later when Van der Sar was forced to claw away a header from his own defender Rio Ferdinand after Drogba forced Lampard's cross into the six-yard box.

Petr Cech somehow denied Manchester United a second in the 34th minute after a stunning move that swept from one end of the field to the other in an instant and left Chelsea exposed.

Wayne Rooney found Ronaldo with a raking pass, and his cross was delivered to perfection for Tevez, whose header was blocked by Cech - who then recovered to make a magnificent one-handed save from Michael Carrick's follow-up effort.

Tevez was denied again four minutes before the interval when he escaped the attentions of Makelele but could not slide in Rooney's low cross.

United were left to regret their missed chances when Chelsea took advantage of several slices of good fortune to equalise on the stroke of half-time.

Essien's shot was speculative at best, but two crucial deflections off Vidic and Ferdinand saw the ball fall kindly for Lampard, who slotted in a neat finish - and his celebration demonstrated that the goal was dedicated to the memory of his late mother Pat, who died in April.

Chelsea were transformed by the equaliser, passing with purpose and looking the more likely side.

And the much-debated Luzhniki Stadium pitch was suddenly starting to exert an influence, with both Ferdinand and Lampard suffering from cramp.

Drogba had been a peripheral figure for much of the game, but he produced a moment of brilliance with 13 minutes left when he curled a right-foot shot against the post from 25 yards.

There was a moment of history three minutes from the end of normal time when Ryan Giggs replaced Scholes to make his 759th appearance for United, beating the previous club record held by United legend Charlton, who was watching from the stands.

Terry slipped at the vital moment in the shoot-out

Chelsea boss Grant bizarrely left it until two minutes into extra-time to make his first change, sending on Salomon Kalou for the disappointing Florent Malouda.

The woodwork denied Chelsea again seconds later when a superbly disguised pass from Michael Ballack set up Lampard, but his shot rebounded to safety off the bar with Van der Sar beaten.

United were left cursing 10 minutes into extra time when Chelsea captain Terry headed off the line miraculously from Giggs after Patrice Evra had shown pace and strength to fashion the opening.

Rooney had suffered a frustrating evening, and he looked less than satisfied when he was hauled off as United introduced the pace and unpredictability of Nani.

Drogba was sent off four minutes from the end of extra time by Slovakian referee Lubos Michel for slapping Vidic after an ugly melee developed when Chelsea felt Tevez and been unsporting in returning the ball after a break for players to be treated for cramp.

Tevez and Carrick were on target for United as the shoot-out started, with Ballack and Juliano Belletti following suit for Chelsea.

Ronaldo then made a hash of his effort, stopping in his run-up before seeing his kick saved by Cech.

Lampard was successful from the spot and Owen Hargreaves scored under pressure before Ashley Cole's penalty took Chelsea to the brink of victory.

Nani scored to prolong the tension, but with defeat staring United in the face, Terry threw them a lifeline with his miss.

Substitutes Anderson and Kalou traded successful kicks before Giggs threw all the responsibility on Anelka as the shoot-out reached sudden death - and it proved too much for the striker, who saw his penalty palmed away by Van der Sar to crown United as kings of European football once again.

Reference: http://news.bbc.co.uk/

openSUSE 11.0 beta2 Release

openSUSE 11.0 was released on 2nd of May, We test this new beta release and we noticed that:

- Some vowels (ោះ, េះ, ុះ,ាំ, ុំ) that do not work in openSUSE 10.3 now they work correctly with openSUSE 11.0.
- Comes with:

Good looking

KDE 3.x and KDE 4

OpenOffice 2.4

Gimp 2.4.5 (In Khmer)

Inscape 0.46 (In Khmer)

Firefox 3.0 beta 5

and more....

The translation is not fully in Khmer because this is just the beta release. we will keep looking on it.
please take a look at screenshots.




Reference: http://www.khmeros.info

ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​ចាប់​រំលោភ​ពេល​ជិះ​កង់​ ទៅ​រៀន​ម្នាក់​ឯង

កំពង់​ស្ពឺ​៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ក្មេង​ពាល​នៅ​ក្នុង​ភូមិ​ជា​មួយ​ចាប់​រំលោភ​ សេពសន្ថវៈ​​រហូត​បាន​សម្រេច​ នៅ​តាម​ផ្លូវ​លំ​ ក្នុង​ខណៈ​ពេល​កំពុង​តែ​​ជិះ​កង់​​តែ​ម្នាក់​ឯង​កាត់​ព្រៃ​ទៅ​កាន់​សាលា​ រៀន។ ករណី​ចាប់​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើត​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ នៅ​តាម​ផ្លូវ​លំ​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ចំណុច​ព្រៃ​ចម្ការ​ចាម​ខាង​លិច​ ផ្លូវ​លំ​ចូល​ភូមិ​ខ្វាន​ ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង​ ប្រមាណ​ជា​៦០០​ម៉ែត្រ។

ក្មេង​ស្រី​រងគ្រោះ​ខាង​លើ​នេះ​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ក្នុង​ស្រុក​សំរោង​ទង​ឲ្យ​ដឹង​ថា​ ឈ្មោះ​​ ម៉.ស.អ​ អាយុ​១០​ឆ្នាំ​ នៅ​ភូមិ​ខ្វាន​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ។ ឯ​ក្មេង​ស្ទាវ​ឈាម​រាវ​ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ត្រូវ​បាន​ក្មេង​ស្រី​រងគ្រោះ​ប្រាប់​ប៉ូលិស​ថា​ ឈ្មោះ​ ជា​ ញ៉ឹប​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា។

ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា​ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ រូប​នាង​បាន​ធ្វើ​ដំណើរ​ ដោយ​ជិះកង់​ចេញ​ពី​ចម្ការ​របស់​ឈ្មោះ​ ឡោ​ ម៉េន​ (ម្ដាយ​ស៊ី​ឈ្នួល​ចាំ​ចម្ការ)​ ដើម្បី​ទៅ​​កាន់​សាលា​រៀន​អូរ​គគី​ ស្ថិត​ក្នុង​ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង។ លុះ​ជិះ​មក​ដល់​ចំណុច​ព្រៃ​ចម្ការ​ចាម​ខាង​លិច​ផ្លូវ​ចូល​ភូមិ​ខ្វាន​ប្រមាណ ​ជា​៦០០​ម៉ែត្រ​ស្រាប់​តែ​បាន​ឃើញ​ឈ្មោះ​ ជា​ ញ៉ឹប​ ដែល​​ជា​អ្នក​នៅ​ភូមិ​ជា​មួយ​គ្នា​ឈរ​នៅ​ពី​មុខ​រួម​ឃាត់​ឲ្យ​នាង​ឈប់។ ដោយ​ធ្លាប់​ស្គាល់​គ្នា​ នាង​ក៏​ឈប់​ស្រាប់​តែ​យុវជន​ខាង​លើ​បាន​ចាប់​អូស​នាង​ចូល​ព្រៃ​ក្បែរ​នោះ​​ ហើយ​ចាប់​រំលោភ​សេពសន្ថវៈ​នាង​តែ​ម្ដង។

ក្មេង​ស្រី​រងគ្រោះ​បាន​បន្ត​ថា​ ពេល​ចាប់​រំលោភ​រួច​ជន​ខាង​លើ​​បាន​គំរាម​នាង​ថា​ កុំ​និយាយ​ប្រាប់​គេ​ ប្រយ័ត្ន​សម្លាប់​ចោល។ ប៉ុន្តែ​ដោយ​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ខ្លាំង​ពេក​នាង​មិន​បាន​ទៅ​រៀន​ទេ​ ក៏​ជិះ​កង់​ត្រឡប់​មក​កន្លែង​ម្ដាយ​ចាំ​ចម្ការ​វិញ។ ម្ដាយ​ឆ្ងល់​ឃើញ​កូន​យំ​ ក៏​សួរ​នាំ​ទើប​នាង​ប្រាប់​ម្ដាយ​ថា​ មាន​ឈ្មោះ​ ជា​ ញ៉ឹប​ ចាប់​រំលោភ​នាង។

ភ្លាមៗ​នោះ​ម្ដាយ​ក៏​បាន​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ដែរ​ ប៉ុន្តែ​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​បាត់​តាំង​ពី​ក្រោយ​ពេល​កើត​ហេតុ​មក​ ម្ល៉េះ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ៕

ដក​ស្រង់ពីគេហទំព័រ ស្តីអំពីស្ត្រី តាមរយះអាសយដ្ឋាន http://women.open.org.kh

Khmer Unicode fonts supported with Adobe CS3

We would be pleased to tell all of you that Khmer Unicode fonts are supporting with the graphic design programs Adobe CS3.

If you want to download all those fonts go to: http://www.phnompenhjobs.com
or
E-mail to: hy.chanhan@gmail.com

About Phnom Penh Jobs .COM

PHNOM PENH JOBS, a new service. Built with the aim to facilitate interactivity between both job seekers and the business community, our goal is to be the best online resource for job searches in Cambodia. For job seekers, we offer the opportunity to post your CV for free and to search for suitable jobs opportunities online. Business partners can benefit from our free promotion while having the opportunity to post and manage multiple job offerings online. Search our continually growing database of CVs to find the best human resources most suited to your company's requirements. You'll save valuable time and money while locating the right employee quickly and easily!

Go to:
http://www.phnompenhjobs.com