រាជធានីភ្នំពេញ៖ សហគ្រាសម៉ានិចអ៊ីនធើរប្រាយ បានរៀបចំតាំងពិព័រណ៍បច្ចេកវិទ្យាកុំព្យូទ័រ ឆ្នាំ២០០៨លើកទី៣ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ឧសភា នៅផ្សារសុវណ្ណាជាន់ទី៥។
ការតាំងពិព័រណ៍នេះមានក្រុមហ៊ុន និងអង្គការចំនួន២០បានចូលរួម ហើយមានទស្សនិកជនចូលទស្សនាយ៉ាងច្រើនកុះករ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់សហគ្រាសដែលបានផ្សព្វផ្សាយនៅក្នុង ឱកាសតាំងពិព័រណ៍នេះបានឲ្យដឹងថា បច្ចេកវិទ្យាព័ត៌មានវិទ្យាជាប្រភពនៃចំណេះដឹង។ ទីណាមានបច្ចេកវិទ្យាព័ត៌មាន ទីនោះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ដូចនេះដើម្បីស្វែងយល់បច្ចេកវិទ្យាថ្មីៗ និងដំណោះស្រាយល្អៗចំពោះបច្ចេកវិទ្យាថ្មីៗនេះManich Enterprise បានរៀបចំនូវកម្មវិធីដ៏អស្ចារ្យមួយ គឺកម្មវិធី 3rd Internet Party 2008 ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសុវណ្ណា នៅថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០០៨នេះ។
នាយកគ្រប់គ្រងManich Enterprise លោក អ៊ិន មាន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងឲ្យមនុស្សគ្រប់រូបដឹងពី សារសំខាន់នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា។ នេះគឺជាការតាំងពិព័រណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងមានកម្មវិធីសប្បាយៗជាច្រើនដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ក្នុងស្រុក ហើយព្រឹត្តិការណ៍នេះក៏បានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់និស្សិត និងសាធារណជនឲ្យបានដឹងផងដែរ អំពីបច្ចេកវិទ្យាព័ត៌មាន និងការប្រើប្រាស់របស់វាសម្រាប់ជីវិតប្រចាំថ្ងៃដូចជាការ ស្រាវជ្រាវសម្រាប់ការសិក្សារបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកជំនាញផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាមកពីក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងស្គាល់គ្នាទៅវិញទៅមកផងដែរ។ នេះគឺជាលើកទី៣ហើយដែលក្រុមហ៊ុន Manich Enterprise រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ Internet Party មានពីរផ្នែកចំពោះកម្មវិធីនេះ។ ទី១ មានកម្មវិធីប្រកួតប្រជែងល្បែងonline ដូចជាសំនួរនិងចម្លើយ ទីពីរ គឺការពិពណ៌នារបស់ក្រុមហ៊ុន និងអង្គការចំនួន២០ដែលមានឧស្សាហកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដូចជាOnline- iOne- Citylink និង CIDC។
Internet Party នេះ ត្រូវបានរៀបចំឡើងម្ដងក្នុងមួយឆ្នាំតាំងពីឆ្នាំ២០០៦មក ដោយManich Enterprise ដែលជាអង្គភាពឯកជនមួយមានឯកទេសខាង Internet and Web Solutions ។ ឥឡូវក្នុងឆ្នាំ២០០៨នេះ កម្មវិធី Internet Party ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំម្ដងទៀតនៅ Sovanna Shopping Center ដើម្បីជាកិច្ចចាប់ផ្ដើមការបោះឆ្នោតជ្រើសរើសកញ្ញាឯកតាមអ៊ីនធើរ ណេត និងប្រមូលផ្ដុំអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់មកជួបជុំគ្នាក្នុង គោលបំណងចែកផលប្រយោជន៍របស់ពួកគេ ហើយចូលរួមសប្បាយរីករាយ ជាមួយកម្មវិធីពិសេសដែលត្រូវនាំមកជូនដោយម្ចាស់ឧបត្ថម្ភរបស់យើង ដូចជា Online, iOne, Citylink and CIDC។
ម្ចាស់ឧបត្ថម្ភរបស់យើង និងបានទទួលនូវគុណប្រយោជន៍ និងកិត្យានុភាពយ៉ាងខ្ពស់ដោយការចូលរួមជាមួយក្រុមហ៊ុន Manich Enterprise ដើម្បីផ្សព្វផ្សាយអំពីការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាថ្មីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេក្លាយជាក្រុមហ៊ុនដែលឈានមុខ គេក្នុងវិស័យឧស្សាហកម្មនេះ។ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចក៏ដោយសារ មានស្ថានភាពនយោបាយ និងមនុស្សថ្នាក់កណ្ដាលដែលកំពុងកើនឡើង។អ្នកវិនិយោគមកពីគ្រប់ទី កន្លែងជុំវិញពិភពលោកកំពុងតែអភិវឌ្ឍន៍ឧស្សាហកម្មនីមួយៗដែលធ្វើឲ្យ សេដ្ឋកិច្ចមានការកើនឡើងគ្រប់កម្រិតទាំងអស់។ ការចូលចិត្តទិញផលិតផលប្រភេទណាមួយ
ជាក់លាក់នោះ គឺជាគំនិតថ្មីមួយរបស់អតិថិជន។ ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមានផលិតផលលក់ឲ្យយីហោណាមួយនោះ ប្រទេសកម្ពុជាមានរួចជាស្រេចទៅហើយ។
អ្វី ដែល3rd Internet Party និងពិព័រណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាមានកាន់តែច្រើននោះគឺ នឹងប្រមូលផ្ដុំអ្នកចែកចាយ និងអ្នកប្រើប្រាស់អ៊ីនធឺណិតយល់ដឹងអំពីបច្ចេកវិទ្យាថ្មីចំពោះ Hardware and Software និងសេវាកម្មទាំងឡាយ ផ្លាស់ប្ដូរបទពិសោធន៍រវាងអ្នកមានជំនាញខាងបច្ចេកវិទ្យា និងអ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងៗទៀត មានភាពរីករាយនិងស្គាល់គ្នាទៅវិញទៅមក រីករាយនិងការសម្ដែងពិសេសកម្រនិងបានទស្សនាពីមុនមក និងចុងក្រោយ ទស្សនាការតាំងពិព័រណ៍របស់សេវាកម្មSoftware និងផលិតផលជាច្រើនរបស់អ្នកតាំងពិព័រណ៍ទាំងឡាយរបស់យើង ប្ដូរនាមប័ណ្ណ និងបណ្ដាញគ្នាសម្រាប់ការរីកចម្រើនទីផ្សារថ្មីៗដែលមានសក្ដានុពល៕
3 comments:
Only words, where r pics? vai ngorb lov post some pics meul, YIS :P
Thanks for interested in this article
if you want to see our action on that day go to:
http://han4u.blogspot.com/2008/05/blog-khmeros_29.html
Do you have a blog?
Please kindly share me, OK?
Post a Comment