Sunday, August 15, 2010

ក្រុមហ៊ុន​ជាច្រើន​ចាប់អារម្មណ៍​គាំទ្រ​បាខែម ២០១០

ចាប់តាំង​ពី​សកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​បាន​ផ្ដល់​ទីកន្លែង​សម្រាប់​រៀបចំ​កម្មវិធី​បាខែម ២០១០ រយៈពេល ២​ថ្ងៃ​មក ពេល​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​គាំទ្រ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​បាខែម ដែល​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​ចែក​រំលែក​ចំណេះដឹង បទ​ពិសោធន៍ ទាក់ទង​ទៅ​នឹង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​វិទ្យា មធ្យោបាយ​ទំនាក់ទំនង និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ ។ ក្រុម​ការងារ​បាខែម​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន Sabay, EZECOM, NokorIT, InSTEDD, GreenICT, Blue Technology, Yellow Page, Web Essential Asia, UDAYA, CM Training Center, House32, PPC Computer, CM Magazine និង Camnop Khmer ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ ។
ក្រុម​ការងារ​សង្ឃឹម​ថា​នឹង​មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ដែល​នឹង​ចាប់អារម្មណ៍​ពី​ព្រឹត្តិការណ៍​បើកចំហ និង​ចូលរួម​ដោយ​ឥតគិតថ្លៃ​នេះ ។


No comments: